អ្នកគួរយល់ដឹងអ្វីខ្លះពីជម្ងឺច្រចៀក
ត្រចៀក
ជាវិញ្ញាណមួយសំរាប់ត្រងត្រាប់សម្លេងដែលនៅវិញខ្លួនយើង។ដោយសារត្រចៀកមនុស្សគ្រប់រូបអាចរៀន ភាសា អាចទំនាក់ទំនងគ្នាបានក្នុងសង្គម។

ត្រចៀកមាន៣ផ្នែកសំខាន់ៗ ៖
ត្រចៀកក្រៅ ៖ រួមមានស្លឹកត្រចៀក រន្ឋត្រចៀករហូត ដល់ក្រដាស់ត្រចៀក។
ត្រចៀកកណ្តាល ៖ មានសណ្ឋានប្រហាក់ប្រហែលនឹង
ប្រអប់តូចមួយដែលនៅក្នុងនោះមានកូនឆ្អឹងតូចៗ៣ដុំ
ដែលមានចលនាបន្ទាប់ពីទទួលការរំញោចពីក្រដាសត្រចៀក រួចក៏រំញោចបន្តដល់ត្រចៀកក្នុង។ ថាមពលស- ម្លេងដែលបាបញ្ជូនពីខាងក្រៅបានចូលដល់ត្រចៀកក្នុង
ក៏កកើតជាថាមពលជីវអគ្គិសនីដែលចុងក្រោយសម្លេងត្រូវបានស្តាប់ឮ។
ត្រចៀកក្នុង ៖ មានសារៈសំខាន់សម្រាប់ការស្តាប់និង
សម្រាប់ការផ្តល់លំនឹងដល់រាងកាយរបស់យើង។
តើយើងគប្បីថែទាំត្រចៀកយើងយ៉ាងដូចម្តេច ព្រោះ ការខាតបង់នូវសិរីរាង្គនេះវាបង្កឲ្យមានការចុះឱនថយ
ឬការបាត់បង់ក្នុងការស្តាប់ ក៏ដូច ជាមានការយឺតយ៉ាវ ក្នុងការរៀនភាសា និងការទំនាក់ទំនងក្នុងសង្គម។
ការថែទាំជាមូលដ្ឋានសំរាប់ត្រចៀកមាន៖
- ហាមត្បារត្រចៀកដោយប្រការណាមួយ
- ហាមប្រើងាល់កុលឬទឹកអប់សំអាតត្រចៀក
- ហាមប្រើឱសថទាំងឡាយណាដោយមិនពិគ្រោះជាមួយគ្រូពេទ្យជាមុន
- ហាមទះ ទាញ ឬក៏មួលក្តិចស្លឹកត្រចៀក
- ហាមសំអាតរន្ឋត្រចៀកជាប្រចាំ
- ហាមប្រឈមនឹងសម្លេងខ្លាំងលើសពី 90dB