បរិស្ថានខ្យល់អាកាស
ដើមឡើយមនុស្សនៅលើផែនដីនេះមិនសូវចាប់នឹងបរិស្ថានខ្យល់អាកាសដែលយើកំពុងតែអាស្រ័យនៅ។ នៅមុនយុគបដិវត្តន៍ឧស្សាហកម្ម ក្នុងអំឡុងឆ្នាំ១៧០៩ នៅចក្រភពអង់គ្លេស ខ្យល់អាកាសមិនត្រូវបានបំពុលនៅឡើយ ព្រោះមិនមានការដុតធ្យូងថ្ម ប្រេងហ្វូសស៊ីល(Fossil) ដុតឧស្ម័ន ដើម្បីទាញយកឋាមពល។ការដុតប្រេងដែលបញ្ចេញនូវផ្សែងជាប្រភពនៃការបំពុលខ្យល់អាកាស។ ការបំពុលបរិយាកាសនៅពេលដំបូងនៃយុគនោះក៏មិនសូវមានការចាប់អារម្មណ៏ពីសំណាក់អ្នកវិទ្យាសាស្ដ្រ អ្នកសេដ្ឋកិច្ច ជាពិសេសអ្នកនយោបាយឡើយ។ព្រោះគេផ្ដោតតែការអភិវឌ្ឍន៍សេដ្ឋកិច្ចតែប៉ុណ្ណោះ។
ទើបតែអំឡុងទសវត្សរ៍ ក្រោយៗមកទៀត ដែលអ្នកវិទ្យាសាស្ដ្រចាប់អារម្មណ៍ ហើយបានព្រមានថាការបំពុលបរិស្ថានអាចបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្សនិងសត្វ ការប្រែប្រួលធាតុអាកាសនាំបង្កឲ្យមានគ្រោះរាំងស្ងួត ទឹកជំនន់ និងជំងឺដម្កាត់ផ្សេងៗ៉។ ទោះជាមានការព្រមានពីអ្នកវិទ្យសាស្ដ្រដូចនេះក្ដីក៏អ្នកសេដ្ឋកិច្ច ជាពិសេសអ្នកនយោបាយពួកគេមិនសូវខ្វល់ខ្វាយពីការចាប់ពីការរកឃើញ និងអំពីហានិភ័យដែលអាចកើតឡើងនៅពេលខាងមុខឡើយ ទើបតែប៉ុន្មានទសវត្សន៍ចុងក្រោយនេះ ភាពជាក់ស្ដែងនៃការប្រែប្រួលធាតុបណ្ដាលឲ្យមានភាពមហន្ដរាយដូចអ្វីដែលអ្នកវិទ្យាសាស្ដ្របានរកឃើញ ទើបមានការភ្ញាក់រលឹក ហើយទើបនាំគ្នាចាប់អារម្មណ៍និងរិះរកមធ្យោបាយដើម្បីដោះស្រាយនូវវិបត្តដែលកំពុងតែកើតមានឡើងយ៉ាងទាន់ហន់និងពេលខាងមុខ។
នៅពេលនេះយើងនិយាយអំពីតែបរិស្ថានខ្យល់អាកាសតែប៉ុណ្ណោះ។បើនិយាយពីបរិស្ថានខ្យល់អាកាសគឺសំដៅអំពីខ្យល់ដែលបើមិនមានអ្វីមកបូកផ្សំជាមួយនោះ គេថាជាខ្យល់បរិសុទ្ធ។ មិនថាតែមនុស្ស សូម្បីតែសត្វមានជីវិតទោះជានៅលើដីឬក្នុងទឹកឡើយគឺត្រូវការមានខ្យល់ ហើយបរិសុទ្ធទៀត។
ខ្យល់ពុលកើតឡើងដោយមានកត្តាច្រើនក្នុងនោះមានជាអាទិ៍៖
- ការដុតប្រេងហ្វុលស៊ីល មានប្រេងសាំង ម៉ាហ្សូត ឧស្ម័នធម្មជាតិ
- ការដុតព្រៃ សំណល់កសិកម្មមានជញ្ជ្រាំង ដុតជាតិប្លាស្ទិក
- ការប្រើប្រាស់ឡ ដូចជា ឡធ្យូង ឡអិដ្ឋ ឡឧស្សាហកម្ម
- ការប្រើប្រាស់យានយន្ដគ្រប់ប្រភេទមានកាណូត កប៉ាល់ រថយន្ដ រថភ្លើង យន្ដហោះ ជាពិសេសយានប្រើម៉ាហ្សូត
- ភ្នំភ្លើងដែលកំពុងមានសកម្មភាពជាដើម
- និងមានប្រភពច្រើនទៀត ។ល។
ការដុតវត្ថុទាំងឡាយខាងលើដែលអាចបញ្ចេញនូវកំទេច ធូលី ឧស្ម័ន និងសារជាតិគីមីផ្សេងៗជាច្រើនបង្កឲ្យមានហានិភ័យដល់ជីវិតសត្វលោកលើផែនដី ក្នុងទឹក ខ្យល់អាកាស នឹងនាំមកនូវការប្រែប្រួលធាតុអាកាស ជាលទ្ធផលគឺបង្កនូវគ្រោះមហន្ដរាយដូចបានរៀបខាងលើ និងនាំមកនូវជំងឺ ជាពិសេសជំងឺផ្លូវដង្ហើមដូចជា រលាកច្រមុះ អាល់លែកហ្ស៊ីច្រមុះការយល់ដឹងពីអាល់ល្លែកហ្ស៊ីច្រមុះ រលាកទងសួត-សួត ហឺត (ភាគច្រើនអាចកើតមានឡើងនៅកូនក្មេងនិងមនុស្សចាស់)ជំងឺបេះដូង និងសសៃឈាម។ល។
*តើការដុតនូវវត្ថុខាងលើអាចបញ្ចេញសារជាតិអ្វីខ្លះ?
- អាមូនីញ៉ា (ammonia)
- កាបូនមូណូអុកស៊ីដ (carbon monoxide)
- កាបូនឌីអុកស៊ីដ (carbon dioxide)
- ស៊ុលហ្វៀឌីអុកស៊ីដ (sulfur dioxide)
- នីទ្រូសអុកស៊ីដ (nitrous oxide)
- មេតាន (methane)
- ក្លូរ៉ូហ្វុយអូរ៉ូកាបូន (chlorofluorocarbon)
- លំអងធូលីល្អិតបំផុត (particulate) ជាពិសេស PM 2.5
អ្វីដែលយើចង់និយាយគឺចង់សង្កត់ធ្ងន់ទៅលើ PM 2.5 (Particulate Matter 2.5)។ PM2.5ជាល្អងធូលីដែលម៉ដ្ឋបំផុតមិនអាចមើលឃើញនឹងភ្នែកបាន។ PM 2.5 (2.5mm x 1/1 000 000 ឬ 2.5 µ អាន 2.5 ម៉ៃក្រុងឬមីក្រុង)។ខ្យល់ដែលត្រូវបំពុលមានសារជាតិជាច្រើនដែលជាល្បាយ តែអ្វីដែលការបង្កក្ដីមហន្ដរាយដល់ការប្រែប្រួលធាតុអាកាសនិងជំងឺនោះគឺ PM 2.5នេះឯងនិងរួមផ្សំជាមួយសារជាតិដែលបានរៀបរាប់ពីខាងលើ*។ លើសពីអ្វីពីបានរៀបរាប់ខាង PM 2.5 នៅអាចបង្កឲ្យទារកកើតមុនកំណត់ ការស្លាប់មុនកាលថែមទៀតផង។
សន្ទស្សន៍គុណភាពខ្យល់( Air Quality Index (AQI) មាត្រដ្ឋាន៖
QI | Description | Health advice |
0–33 | Very Good | Enjoy activities |
34–66 | Good | Enjoy activities |
67–99 | Fair | People unusually sensitive to air pollution: Plan strenuous outdoor activities when air quality is better |
100–149 | Poor | Sensitive Groups: Cut back or reschedule strenuous outdoor activities |
150–200 | Very Poor | Sensitive groups: Avoid strenuous outdoor activities. Everyone: Cut back or reschedule strenuous outdoor activities |
200+ | Hazardous | Sensitive groups: Avoid all outdoor physical activities. Everyone: Significantly cut back on outdoor physical activities |
ជាឧទាហណ៍សន្ទស្សន៍ខ្យល់នៅទីក្រុងហាណូយកាលពី ៧វិច្ឆិកា២០២២ ចេញផ្សាយដោយ VnExpress បានលើកអំពី AQI ដែលមានកំរិតលើសជាមធ្យម 154 ហើយមានពេលខ្លះឡើងដល់ 200 ឯណោះដែលជាកំរិតលើសពីកំណត់ក្នុងតារាងខាងលើ ត្រឹម 67-99 តែប៉ុណ្ណោះ។ចំណែកក្នុងប្លុកសហគមន៍អឺរ៉ុប ការស្លាប់ដោយសារខ្យល់ពុលឡើងរហូតដល់ ២៣៨០០០នាក់ក្នុងឆ្នាំ២០២០។
យោងតាមអង្គការសុខភាពពិភពលោក (WHO) ខ្យល់ពុលបង្កឲ្យមានការស្លាប់មុនអាយុរហូតដល់ ៧លាននាក់ក្នុងពិភពលោក ដែលស្មើនឹងការស្លាប់ដោយការជក់បារី ឬកង្វះអាហារូបត្ថម្ភ។
ឯកសារយោង៖
Air Pollution, Wikipedia
VNExpress International, November 7, 2022
Daily News (via HT Media Ltd.) 25/11/2022