+855 12 848 929ros.prachponlu@gmail.comចន្ទ-សៅរ៍ ៧ព្រឹក-៩ព្រឹក៣ៈ៣០រសៀល-៧ល្ងាចផ្ទះលេខ៧៩A/B ផ្លូវ៩៥ សង្កាត់បឹងកេងកងទី៣ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ
  • English

ទឹកឃ្មុំនិងសុខភាព

ទឹកឃ្មុំនិងសុខភាព

ខែ​កុម្ភៈ 22, 2023 by Ros Prach Ponlu

ទឹកឃ្មុំជាផលិតផលរបស់មេឃ្មុំដែលក្រេបលំអងផ្ការួចបំប្លែងក្នុងប្រព័ន្ធរំលាយអាហាររបស់វាទៅជាទឹកឃ្មុំសំរាប់ចិញ្ចឹមមេឃ្មុំនិងកូនរបស់វានៅក្នុងសំបុក។ គេប៉ាន់ប្រមាណថាមានមេឃ្មុំជាង៣០០ប្រភេទនៅក្នុងផែនដី។​ជនជាតិដែលបានប្រើទឹកឃ្មុំជាឱសថព្យាបាលជំងឺមុនគេប្រហែលជាង២០០០ឆ្នាំមាន ជនជាតិក្រិក រ៉ូម៉ង់ បាប៊ីឡូន អេហ្ស៊ីប ឥណ្ឌា ចិន។បច្ចុប្បន្ននេះសឹងតែគ្រប់ជនជាតិក្នុងសកលលោកបានប្រើវាជាឱសថដែរ។ទឹកឃ្មុំមាន២ប្រភេទ ១ជាប្រភេទបែបធម្មជាតិដែលគេប្រទះឃើញក្នុងព្រៃរាក់ឬជ្រៅហើយរសជាតិឃ្មុំប្រភេទនេះរស់ជាតិរបស់វាមានការផ្លាស់ប្ដូរតាមដូវ។​ ចំណែក១ប្រភេទទៀតគឺគេចញ្ចឹម​ហើយរសជាតិរបស់វាច្រើនតែមានលក្ខណៈតាមអ្វីដែលគេចង់ឲ្យមេឃ្មុំក្រេបផ្កាអ្វីដែលគេចង់បាន។

សមាសធាតុនៃទឹកឃ្មុំ៖

  • ជាតិស្កដែលជា​ហ្វ្រ៊ុចតូស និង​គ្លុយកូស​ (fructose & glucose) ជាតិនេះផ្អែមជាងស្កចម្រាញ់២៥%
  • disaccharides, trisaccharide និង oligosaccharidesផងដែរ
  • Flavonoidsនិង​Polyphenols ជា antioxydants ដ៏សំខាន់សំរាប់សុខភាពមនុស្ស
  • Vit Cជាពិសេសនិងជាតិរ៉ែផងដែរដូចជា Magnesium,​Calcium, Sodium, Sulfur, Potassium
  • តែវាអាចផ្ទុកនូវសារជាតិលោហធាតុធ្ងុនដូចជា សំណរ (Pb) កាតមីញ៉ូម (Cd) និង អាសឺនិច(As)ដែលជាសារធាតុពុលដោយសារបរិស្ថាន។

ទឹកឃ្មុំនិងសុខភាព៖

ទោះបីជាទឹកឃ្មុំមានសារជាតិស្ករខ្ពស់ក៏ដោយ ក៏គេប្រើវាក្នុងការព្យបាលជំងឺដោយមានសារជាតិ​ផ្លាណូអ៊ីដនិង​ប៉ូលីហ្វេណូល (flavonoids & polyphenols) ដែលជាអង់ទីអុកស៊ីដង់សំរាប់ប្រឆាំងនឹងរ៉ាឌីកាល់ទំនេរ (Free radicals) នៅក្នុងសេរីរាង្គយើង។​​រ៉ាឌីកាល់ទំនេរវាអាចបណ្ដាលឲ្យមានការរលាក មានការខូចខាតដល់កោសិកាក្នុងរាងកាយ និងទីបញ្ចប់នាំមកនូវជំងឺផ្សេងៗ។

ដូចនេះទឹកឃ្មុំអាចមានលក្ខណៈពិសេសសំរាប់ការព្យាបាលដោយថាវាអាចមានលក្ខណៈសម្បត្តិ៖

  • អង់ទីអុកស៊ីដង់ antioxidants
  • ប្រឆាំងការរលាក anti-inflammatory
  • ប្រឆាំងនឹងមេរោគ antimicrobial
  • ប្រឆាំងនឹងរោគផ្សិត antifungal
  • ប្រឆាំងនឹងការរីករាលដាល antiproliferative
  • ប្រឆាំងមហារីក anticancer

ដោយសារទឹកឃ្មុំមានលក្ខណៈដូចខាងលើបានជាគេប្រើវាជាឱសថសំរាប់ព្យាបាលជំងឺ៖

  • រលាកផ្លូវដង្ហើម មានរលាកទងសួត ក្អក ហឺត
  • រលាកស្បែក
  • ជំងឺបេះដូង
  • ជំងឺសសៃប្រសាទ
  • ជំងឺក្រពះ ពោះវៀន

ឧទាហរណ៏ គេអាចប្រើទឹកឃ្មុំក្នុងការព្យាបាលជំងឺក្អកដោយសារផ្ដាសាយ ឬក៏ហឺតបាន ។ ចំពោះកូនក្មេងដែលមានអាយុតិជាង១ឆ្នាំមិនអនុញ្ញាតឲ្យប្រើ ដោយខ្លាចបង្កឲ្យអាល់លែកហ្ស៊ីបាន។

មានឯកសារខ្លះថាទឹកឃ្មុំធម្មជាតិដែលមិនទាន់បានសម្លាប់មេរោគ (pasteurization) អាចជាបង្កឲ្យកើតជំងឺ (Botulism)បានដែលបង្កដោយ(Clostridium botulinum spores)ដែលសញ្ញាមានដូចជា៖

  • ក្អួត ចង្អោរ ចុកពោះ
  • ឈឺក្បាលអស់កម្លាំង
  • ពិបាកលេប ពិបាកដកដង្ហើម

 

បរិមាណក្នុងការប្រើប្រាស់៖

  • អាចញ៉ាំ ៦ស្លាបព្រាកាហ្វេក្នុង១ថ្ងៃ ឬ១០ស្លាបព្រាបាយក្នុង១អាទិត្យ
  • ជាទូទៅមនុស្សធំ ប្រើ ៣ទៅ៤ស្លាបព្រាកាហ្វេក្នុង១ថ្ងៃ
  • កូនក្មេងចាប់ពី២ឆ្នាំឡើងទៅអាច​ប្រើ ១ទៅ២ស្លាបព្រាកាហ្វេក្នុង១ថ្ងៃ

ផលប៉ះពាល់

  • កូនក្មេងអាយុតិចជាង២ឆ្នាំហាមប្រើ
  • ទឹកឃ្មុំអាចបង្កឲ្យមានអាល់លែកហ្ស៊ី វិលមុខ អស់កម្លាំង បែកញើសច្រើន និងស្ករក្នុងឈាមឡើងខ្ពស់។

ឯកសារយោង៖

  • Pharmacognosy Res, 2017 April-Jun; 9(2): 121-127
  • Microsoft Start Health