ការយល់ដឹងពីអាល់ល្លែកហ្ស៊ីច្រមុះ


តើអ្នកត្រូវយល់ដឹងអ្វីខ្លះពីអាល់ល្កែកហ្ស៊ីច្រមុះ?

សេចក្តីផ្តើម ៖
ដំបូងឡើងយើងត្រូវយល់ អ្វីទៅជាអាល់ល្លែកហ្ស៊ី(Allergy)។ និយាយឲ្យងាយស្តាប់វាជាប្រតិកម្មរបស់ សេរីរាង្គរបស់យើង ជាមួយអ្វីដែលនៅជុំវិញយើង។
អាល់ល្លែកហ្ស៊ីអាចកើតមាននៅលើស្បែក ភ្នែក ច្រមុះ
ប្រដាប់រំលាយអាហារ ។ល។
ជម្ងឺអាល់ល្លែកហ្ស៊ីច្រមុះ ៖
ជម្ងឺនេះកាន់តែមានការកើនឡើង ព្រោះ ការផ្លាស់ប្តូរ របៀប រស់នៅរបស់ប្រជាជនយើងជាពិសេសអ្នកដែល រស់ នៅ ក្នុង ទីក្រុង។ ពួកគេប្រឈមជាមួយនឹងផ្សែងរថយន្ត ផ្សែងរោងចក្រ
ធូលី ឧស្ម័ន រួមផ្សំជាមួយនិងបរិ ស្ថាន មិនល្អនៅក្នុងគេហដ្ឋាន ក៏ដូចជានៅទីសាធារណៈ ។ ជម្ងឺនេះមានការកើនឡើងជាលំដាប់ ពីអត្រា ៧.៥% នៅក្នុងប្រ ទេសមិនសូវជឿនលឿន ដល់ ៤០%នៅក្នុងក្រមប្រទេស ជឿន លឿន។
សញ្ញាសំខាន់ៗនៃជម្ងឺអាល់ល្លែកហ្ស៊ីច្រមុះមាន ហៀរសំ បោរ ថ្លាៗ កណ្តាស់ច្រើនអាចមានដល់១០ដងក្នុងលើកៗ តឹងច្រមុះ រហូតមានរមាស់ភ្នែក រមាស់បំពង់ក ក្អក និងរមាស់ក្នុងត្រចៀក ទៀតផង។ លើសពីនេះទៅទៀតនោះអាល់ល្លែកហ្ស៊ី អាច បណ្តាលឲ្យមានជម្ងឺហឺត ក្អករ៉ាំរ៉ៃ ជម្ងឺរលាកត្រចៀក មាន ទឹក ដក់ក្នុងត្រចៀកនិងជម្ងឺរលាក ប្រអប់ឆ្អឹងច្រមុះ (Rhinosinusitis) ទៀតផង ។
ជម្ងឺអាល់ល្លែកហ្ស៊ីច្រមុះកើតឡើងចំពោះមនុស្សគ្រប់វ័យគ្រប់ ភេទ។ គេសង្កេតឃើញថាបើឳពុកឬម្តាយមានអាល់ល្លែកហ្ស៊ី
ច្រមុះ យ៉ាងហោចណាស់កូនក្នុងគ្រួសារនោះពី ២០ -៤០%អាច មានជម្ងឺឫល់ល្លែកហ្ស៊ី។ តែប្រសិនបើឳពុក និង ម្តាយមានជម្ងឺ ដូចគ្នា ការកើតជម្ងឺនេះរបស់កូន ក្នុង គ្រួសារនោះកាន់តែខ្ពស់ ដែលអាចឡើងដល់៤០ – ៦០% ឯណោះ។
មូលហេតុដែលបណ្តាលឲ្យមានអាល់ល្លែកហ្ស៊ី
សត្វអតិសុខុមប្រាណដែលគេហៅថា(House Dust Mite)
ជាសត្វដែលតែងតែរស់នៅជាយពូក ភួយមុង កន្ទេល ខ្នើយ ហើយលាមករបស់វាជាកត្តាបង្កឲ្យមានអាល់ល្លែក ហ្ស៊ីព្រោះ វាជាអាល់ល្លែកហ្សែន (Allergen) ចំពោះអ្នក មានជម្ងឺនេះ។ លើសពីនេះក៏គេសង្កេតឃើញមាន រោមឆ្កែឆ្មា សត្វកន្លាត ផ្សិតខ្មៅៗនៅក្នុងម៉ាស៊ីនត្រជាក់ធូលីនៅក្នុងផ្ទះធូលីនៅជុំវិញ ផ្ទះ។
ចំណីអាហារក៏អាចបង្កឲ្យមានជម្ងឺនេះបានដែរ។ នៅប្រ ទេស យើងមានចំណីផ្អាប់រួមមានប្រហុកផ្អក ម៉ាំទឹកត្រី ។
ចំណែកចំណីសមុទ្រ មានក្តាម ខ្យង ងាវ មឹក ជាដើម។ ជាទូទៅ អាល់ល្លែកហ្ស៊ីកើតឡើងបន្ទាប់ពីមានការប៉ះ ពាល់អាល់ល្លែក ហ្សែន(Allergen) ហើយប្រតិកម្មនេះ កើតឡើងភ្លាមៗក្រោយ ការប៉ះទង្គិចប្រហែលពី ១៥ទៅ ២០នាទី។



តែប្រតិកម្មនេះអាចបន្តរាប់ម៉ោងទៀតក្រោយការប៉ះ ទង្គិច នៅលើកទី១។ ដូចនេះបានជាគេសង្កេតឃើញថាជម្ងឺអាល់ ល្លែកហ្ស៊ីច្រមុះនេះមានជាប់ជាប្រចាំ។
ការព្យាបាលនិងការគ្រប់គ្រង
មុនទៅដល់ការព្យបាលជម្ងឺអាល់ល្លែកហ្ស៊ីនេះ គេត្រូវធ្វើរោគ វិនិច្ឆ័យឲ្យបានត្រឹមត្រូវជាមុនសិនទើបធ្វើការព្យបាលជា ក្រោយ។ ការព្យបាលដោយប្រការណាមួយតម្រូវឲ្យមានការពិ គ្រោះជាមួយគ្រូពេទ្យជាមុនសិន។
ប្រការល្អបំផុតក្នុងការគ្រប់គ្រងជម្ងឺនេះ គឺការជៀសវាង ការប៉ះ ពាល់រាល់របស់អ្វីដែលយើងចំណាំឃើញថាវាអាចបង្ក ឬតម ចំណីអាហារណាដែលវានាំមានប្រតិកម្មដល់យើង ព្រោះការ ជៀសវាងឬតមនេះមានប្រសិទ្ឋភាពខ្ពស់។ លើសពីនេះទៅទៀតនោះក៏វាមិនចំណាយថវិកា និងមិនមាន ការជួបប្រទះជាមួយឥទ្ឋិពលមិនល្អពីឪសថផងដែរ។ ដោយហេតុថាជម្ងឺអាល់ល្លែកហ្ស៊ីច្រមុះនេះ មិនមានឪសថ ណាដែលអាចព្យាបាលឲ្យជាសះ
ស្បើយ បានឡើយ ដូចនេះ ការជៀសវាង ឬការតមនេះជាជម្រើសមួយដ៏ត្រឹមត្រូវបំផុត។
ចំណាំ
វាអាចមានការច្រឡំរវាងអាល់ល្លែកហ្ស៊ីច្រមុះនិងជម្ងឺផ្តាសាយ រដូវ។ បើនិយាយពីមូលហេតុនៃជម្ងឺទាំងពីរនេះវាខុសគ្នាស្រឡះ។ អាល់ល្លែកហ្ស៊ីវាបង្កឡើងដោយអាល់ល្លែកហ្សែន (Allergen) ចំណែកឯផ្តាសាយរដូវវា បង្កដោយវីរុស (Virus) ។ ការព្យបាល សោតទៀតក៏វា ខុសគ្នាដែរ។ អាល់ល្លែកហ្ស៊ីមិនឆ្លងពីមនុស្ស ម្នាក់ទៅម្នាក់ទេ តែផ្តាសាយរដូវមានការឆ្លង។
ដោយសាស្ត្រាចារ្យ រស់ ប្រាជ្ញពន្លឺ
គ្រូពេទ្យឯកទេសជម្ងឺត្រចៀក ច្រមុះ បំពង់ក