អ្នកគួរយល់ដឹងអ្វីខ្លះពីជម្ងឺបំពង់ក
បំពង់ក
សំដៅលើអ្វីដែលគេអាចមើលឃើញនៅពេលគេហា មាត់ ដែលនៅក្នុងនោះគេឃើញមានសាច់បំពង់កនៅ សងខាងកន្តើត។ សាច់បំពង់ក (Tonsils) នេះដែល មនុស្សគ្រប់រូបតែងមានពីកំណើតមិនថាក្នេងឬចាស់ ឡើយ។ នៅពីក្រោយគេឲ្យឈ្មោះថាជញ្ជាំងខាង ក្រោយរបស់បំពង់ក។

តើមានអ្វីនឹងអាចកើតមានឡើងនៅលើបំពង់កនិងសាច់បំពង់ក?
- មានការរលាកបំពង់កអាចកើតមាននៅពេលមានជម្ងឺផ្តាសាយ អាល់ល្លែកហ្ស៊ីចំណីអាហារ
- មានការរលាកសាច់បំពង់កនៅពេលផ្តាសាយ ឬ បណ្តាលមកពីមេរោគ
- មានជម្ងឺដុំសាច់អាចជាជម្ងឺមហារីកតែអាច កើតឡើងដោយកម្រ
ចំណាំ
- សូមកុំវិនិច្ឆ័យភ្លាមៗថាមានដុះសាច់បំពង់កដោយគ្រាន់តែបើកមាត់មើលប៉ុណ្ណោះ
- ការវិនិច្ឆ័យត្រូវមានការសួរព៌តមានច្បាស់រួមផ្សំនិងការពិនិត្យយ៉ាងដិតដល់
- បើអស់លោក លោកស្រី មានអការៈដូចខាង លើ ចូរអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យ ជំនាញ ជៀសវាងការវិនិច្ឆ័យមិនត្រឹមត្រូវ
- ចូរចងចាំថា ការធ្វើអនាម័យមាត់ធ្មេញមាន សារៈសំខាន់ណាស់សំរាប់ទ្រទ្រង់ឲ្យមានសុខ
ភាពបំពង់ក ក៏ដូចជាសុខភាពទូទៅដែរ
- ត្រូវដឹងថាសាច់បំពង់កដែលមនុស្សគ្រប់រូប
មានតាំងពីកំណើតមកនោះ មានសារៈសំខាន់ សំរាប់ទ្រទ្រង់សុខភាពយើង ជាពិសេសនៅ ពេលមនុស្សយើងក្នុងវ័យលូតលាស់
- ការព្យបាលដោយការវះកាត់សាច់បំពង់ក
ចេញនៅពេលការព្យបាលដោយឱសថមិន
មានប្រសិទ្ឋិភាពនិងក្នុងលក្ខខ័ណ្ឌមួយចំ នួនទៀត
បំពង់ខ្យល់និងប្រអប់សម្លេង
ជាសិរីរាង្គមួយសំរាប់ការដកដង្ហើមនិងការបន្លឺសម្លេង។

តើមានអ្វីនឹងអាចកើតមានឡើងនៅលើបំពង់ខ្យល់និងបំពង់សម្លេង?
- អាចមានការឈឺផ្សានិងអាការៈស្អកបន្ទាប់ ពីផ្តាសាយឬក្អក។ សម្លេងស្អកតិច ឬ ខ្លាំង
រហូតនិយាយមិនឮក៏សឹងមាននិងអាចមាន
ដង្ហើមហត់ផងដែរ ជាពិសេសកូនក្មេង
- អាចមានការស្អករ៉ាំរ៉ៃជាច្រើនខែដែលអាច
បណ្តាលមកពីអាល់ល្លែកហ្ស៊ី និយាយច្រើន
និងនិយាយឮពេក។ លើសពីនេះក៏អាចមកពីដុំ សាច់នៅលើអណ្តាតសម្លេង វាអាចជាដុំសាច់
ធម្មតា ឬក៏អាចមហារីកបានដែរ ពេលនោះ អ្នកជម្ងឺអាចហត់ពីខ្សោយទៅខ្លាំង
- ឬមួយក៏អាចមានការគាំងអណ្តាតសម្លេងម្ខាង
ដែលនាំឲ្យស្អករ៉ាំរ៉ៃ
ប្រការគួរអនុវត្ត
- កុំនិយាយឬនិងច្រើនពេក
- ហាមនិយាយរហូតដល់ភ្លាត់សម្លេង
- ហាមជក់បារី និងពិសារស្រា
- ជៀសវាងនូវចំណីអាហារ ឬរបស់របរណា ដែលយើងអាល់ល្លែកហ្ស៊ីជាមួយ
- ហាមរស់នៅកន្លែងដែលមានធូលី ឬផ្សែង ច្រើន
ប្រសិនលោកអ្នកមានសម្លេងស្អក ឬ ហត់ដោយប្រ ការណាមួយ គប្បីចូលមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
ដោយសាស្ត្រាចារ្យ រស់ ប្រាជ្ញពន្លឺ