ជំងឺឫសដូងច្រមុះ
ជំងឺនេះតែងតែបង្កឲ្យតឹងច្រមុះម្ខាងឬសងខាង។សូមកុំច្រឡំជាមួយដុំសាច់ដែលដុះក្នុងច្រមុះដែលអាចជាមិនមែនមហារីកឬអាចជាមហារីក។
ឫសដូងអាចកើតឡើងលើមនុស្សគ្រប់វ័យមិនថាប្រុសឬស្រី។តាមកាសង្កេតបុរសអាចច្រើនជាងនារីព្រោះអាចដោយសារបុរសមានការប្រឈមច្រើនដូចការជក់បារី ការងារជាងឈើ សំណង់ ។ល។
មូលហេតុពិតប្រាកដរបស់ជំងឺនេះមិនត្រូវគេបានដឹងច្បាស់នៅឡើយ។គេគ្រាន់តែដឹងថាជាការរលាករ៉ាំរ៉ៃនៃភ្នាសច្រមុះដោយសារអាល់ល្លែកហ្ស៊ី តែអាល់ល្លែកហ្ស៊ីច្រមុះមិនបណ្ដាលឲ្យកើតឫសដូងទេ។មានមេឌីអេតទ័រ(Mediators)មួយចំនួនដូចជា Prostaglandine, Arachidonic Acid, IL6,8, និង Eosinophil, Basophil ជាដើមដែលទ្រទ្រង់ឲ្យមានការរលាករ៉ាំរ៉ៃរបស់ភ្នាសច្រមុះ។
រោគសញ្ញាមានតឹងច្រមុះម្ខាងឬសងខាង ហៀរសំបោរថ្លាឬខាប់ មិនសូវឬក៏មិនដឹងក្លិន អាចមានអាការៈ ក្អក។អ្នកជំងឺកម្រមានឈាមច្រមុះណាស់។បើគេឆ្លុះមើលក្នុងច្រមុះគេអាចឃើញសាច់ព៌ណស្លេកថ្លា ដូចប្លោកពោះត្រី ឬព៌ណក្រហមព្រឿងដូចផ្លែទំពាំងបាយជូរ។ទម្រង់របស់វាមានលក្ខណៈជាកញ្ចុំ។
ជំងឺឫសដូងច្រមុះមានច្រើនប្រភេទ។
- ប្រភេទទោល (antrochoanal polyp)ការព្យបាលដោយការវះកាត់ត្រឹមត្រូវអាចជា១០០%
- ប្រភេទដែលមិនមានការរលាកផ្សំជាមួយsinus (Nasal polyp) អាចជាសះស្បើយ
ប្រភេទដែលរលាកផ្សំជាមួយ sinus: chronic rhinosinusitis with nasal polyp(CRSwNP)ព្យាបាលដោយការវះកាត់តែមានអត្រាលាប់ខ្ពស់ហើយត្រូវព្យបាលបន្តដោយឱសថនិងតាមដានជាប្រចាំផងដែរ។