ជំងឺកូនកណ្ដុរនៅម្ដុំក (Cervical Adenopathy)
ចូរត្រូវដឹងថាកូនកណ្ដុរមានជាទូទៅនៅក្នុងខ្លួនមនុស្សយើងសឹងគ្រប់កន្លែង។វាជាកញ្ចុំប្រព័ន្ធឡាំហ្វាទិក(lymphatic system) មានកោសិកា lymphocytes, plasma cells, monocytes,និង histiocytes ដែលមានមុខងារការពារសរីរាង្គពីការរុករានពីវីរុសក៏ដូចជាមេរោគ។នៅពេលមានការទន្ទ្រានចូលពីសំណាក់ពពួកវីរុសដូចជា CMV (cytomegalovirus), HSV (herpes simplex virus), adenovirus, enterovirus, roseola (ក្រុម herpes virus), rubella (វីរុសកញ្ជ្រឹល) EBV(Epstein-Barr virus) និង HIV: វីរុសហ៊ីវ ។កូនកណ្ដុរដែលមានស្រាប់ចាប់មានប្រតិកម្មនៅពេលសរីរាង្គយើងបានទទួលការញាំញីដោយពពួកវីរុស ដោយបញ្ចេញអាការៈដូចជាខ្លួនឡើងកំដៅ កូនកណ្ដុររីកធំ ឈឺចាប់តិចតួច ។ប្រសិនបើប្រតិកម្មជាមួយមេរោគសញ្ញាទាំងប៉ុន្មានខាងអាចមានសន្ទុះខ្លាំងជាង ហើយអាចមានផលវិបាកដូចជា សែលលុយលីត (cellulitis) បូស ហើមសសៃឈាមកខាងក្នុង(internal jugular thrombosis), mediastinitis, sepsis។
លើសពីនេះវាអាចមានជំងឺផ្សេងទៀតដូចជា៖
- ជំងឺឆ្មាខ្វាច (Cat-Scratch Disease) អាចកើតឡើង២សប្ដាហ៍បន្ទាប់ពីឆ្មាខាំឬខ្វាច ឈឺចាប់នៅកូនកណ្ដុរក បន្ទាប់មកក៏ធូរស្រាល កម្ដៅឡើងតិចតួច មិនសូវស្រួលក្នុងខ្លួន។កូនកណ្ដុរអាចធ្លាយមកខាងក្រៅ
- Lyme disease: ជាជំងឺបង្កដោយ spirochaete, Borrelia burgdorferi ដែលឆ្លងដោយសត្វល្អិតទិច ចៃក្ដាន់ ចៃឈ្លូស។ការសួរនាំពីប្រវត្តិជំងឺជារឿងសំខាន់ដើម្បីរករោគវិនិច្ឆ័យ។
- Infectious mononucleosis បង្កឡើងដោយ (EBV)។បើកើតនៅលើក្មេង មានឈឺបំពង់ក ក្កៅខ្លួន និងកូនកណ្ដុរករីកធំ។បើមនុស្សធំ មិនសូវមានកូនកណ្ដុរទេ ហើយដៅខ្លួនក៏មិនសូវមានដែរ។ មិនការព្យាបាលអ្វីពិសេស។
- ជំងឺមាត់-ធ្មេញ ក៏អាចមានឡើងកូនកណ្ដុរនៅម្ដុំកដែរ
- លក្ខណៈមិនពិសេសនៃមីកូបាក់តេរី (Atypical Mycobacterium) :
- Mycobacterium avium complex
- Mycobacterium scrofulaceum
- Mycobacterium kansasii
ពពួកមេរោគនេះមានលក្ខណៈស្រាលជាងមេរោគរបេងតែមិនសូវមានការឆ្លើយតបជាមួយថ្នាំកំចាត់រោគរបេងទេ។កូនក្មេងអាចប្រឈមច្រើនជាង។ហាមចោះបង្ហូរកូនកណ្ដុរដាច់ខាត។
ជំងឺផ្សេងទៀតដែលបង្កឲ្យមានកូនកណ្ដុរ៖
- ជំងឺរបេងសួត
- ស្វាយ
- Toxoplasmosis
- Lupus
- Phenytoin (ជាំឱសថសំរាប់ព្យាបាលរោគឆ្គួតជ្រូកនិងប្រកាច់)
- HIV
- ជំងឺកូនកណ្ដុរដែលមានលក្ខណៈទូទៅ ឧទាហណ៍ដូចជាការរលាកផ្នែកក្រោយច្រមុះឬការរលាកនៅក្បាលនិងក។
- មហារីកនៅម្ដុំមាត់-ធ្មេញ អណ្ដាត កញ្ចុំត្រចៀក ច្រមុះ បំពង់ក។
- កណ្ដុរបណ្ដាលមកពីមហារីក មានលក្ខណៈរីកធំមិនស្រក កាន់តែរីក រឹង មានម្ខាង រួចអាចមានសងខាង។

Tooth abscess

Tuberculosis (node)

Strep throat

Shingles (Herpes Zoster)
ឯកសារយោង៖
CURRENT Diagnosis & Treatment Otolaryngology Head and Neck Surgery, Anil K. LALWANI
WemMd.com