+855 12 848 929ros.prachponlu@gmail.comចន្ទ-សៅរ៍ ៧ព្រឹក-៩ព្រឹក៣ៈ៣០រសៀល-៧ល្ងាចផ្ទះលេខ៧៩A/B ផ្លូវ៩៥ សង្កាត់បឹងកេងកងទី៣ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ
  • English

អង់ទីអុកស៊ីដង់ (Antioxidant)

អង់ទីអុកស៊ីដង់ (Antioxidant)

ខែ​ធ្នូ 12, 2023 by Ros Prach Ponlu

អង់ទីអុកស៊ីដង់ធ្វើអន្ដរកម្មជាមួយរ៉ាឌីកាល់ទំនេរ (free radical) ដោយបន្សាបវា មុ​ននឹងវាទៅបំផ្លាញប្រូតេអ៊ីន​ (protein) ខ្លាញ់ (lipids) និង ឌីអិនអេ (DNA)។ តែ​រ៉ាឌីកាល់ទំនេរក៏មានមុខងារក្នុងដំណើរការល្អនិងត្រឹមត្រូវនៅក្នុងសិរីរាង្គមនុស្សយើងប្រសិនបើវាមានកំរិតមួយសមស្របដែលនាំឲ្យមានសុខភាព។​តែបើរ៉ាឌីកាល់ទំនេរវាមានកំរិតច្រើន ក៏វាបណ្ដាលឲ្យមានហានិភ័យនៃការកកើតជំងឺបាន។

ឧទាហរណ៏ មានជំងឺរ៉ាំរ៉ៃជាច្រើនដូចជា ជំងឺបេះដូង មហារីកជាដើមដែលវាទាក់ទងទៅនឹងការខូចខាតកោសិការដែលកើនឡើងបណ្ដាលមកអំពីការបំផ្លាញដោយរ៉ាឌីកាល់ទំនេរ។

ខ្លួនមនុស្សយើងមិនអាចផលិតអង់ទីអុកស៊ីដង់ ដូចនេះតម្រូវឲ្យមានការបំពេញដោយរបបហូបចុកក្នុងនោះមានបន្លែ ផ្លែឈើ ​គ្រឿងទេស ភេសជ្ជៈ ជាដើម។ បន្លែផ្លែឈើអាចផ្ដល់នូវសារជាតិ ការ៉ុតតែណូអ៊ីដ (carotenoids) វីតាមីន សេ និង​អ៊ី (Vitamin C,E), សេឡេនីញ៉ូម (selenium), ម៉ង់ហ្កាណែ (manganese), ស័ង្កសី (zinc), ផ្លាវូណូអ៊ីដ (flavonoids), និង អូមេហ្គា ៣, ៦​(omega3,6)។

នៅពេលបច្ចុប្បននៅលើសាកលលោកនេះ វាមានទំនោរក្នុងការហូបចុក​​ ក្នុងនោះមានបន្លែ ផ្លែឈើ  គ្រាប់ធញ្ញជាតិ​ ភេសជ្ជៈ​ដែលផ្ដុំទៅដោយអង់ទីអុកស៊ីដង់ច្រើន ព្រោះថាវាមានប្រយោជន៍ដល់សុខភាពរាងកាយយើង។

បន្លែនិងផ្លែឈើស្រស់ៗដូចជា​ ៖ ស្ពៃក្ដោប ស្ពៃដែលមានព័តបៃតងចាស់ ការ៉ុត ដំឡូងជ្វា ខ្ទឹមស មើម  ប៊ីតរូត(beetroot) ម្ទេសប្លោកខៀវឬក្រហម ល្ពៅ  ផ្លែអាវូកាដូឬផ្លែប៊ឿ (avocado)ផ្លែក្រូច ផ្លែទទឹម  ផ្លែស្វាយ​ ផ្លែប៉ោម ផ្លែទំពាំងបាយជូរ ពពួកផ្លែបេរី (berries)។ល។ សុទ្ធតែជាបន្លែ និងផ្លែឈើដែលមានផ្ទុកពោរពេញទៅដោយអង់ស៊ីដង់។

គ្រប់ធញ្ញជាតិមាន គ្រាប់ស្វាយចន្ទី គ្រាប់អាលម៉ុន គ្រាប់វ៉ាលណាត់(walnut) គ្រាប់ពីសស្ដាចូ​(pistachio)សុទ្ធសឹងមានអង់ទីអុកស៊ីដងច្រើន។

ភេសជ្ជៈក៏អាចមានផ្ទុកទៅដោយអង់ទីអុកស៊ីដង់ច្រើនដូចជា តែបៃតង​និងកាហ្វេ។

ការប្រើប្រាស់ច្រើនអង់ទីអុកស៊ីដង់ច្រើនក៏អាចមានផលអវិជ្ជមានដល់សុខភាពផងដែរ។

សូមកត់សម្កាល់ថាបន្លែនិងផ្លែឈើដែលមានពណ៌ដិតស្រស់ៗ​សុទ្ធតែផ្ទុកនូវអង់ទីអុកស៊ីដង់ខ្ពស់។អ្វីៗដែលបានរៀបរាប់ខាងលើមិនមែនមនុស្សគ្រប់រូបអាចបរិភោគបានទាំងអស់នោះទែ។ អ្នកដែលប្រតិកម្មជានឹងអ្វីមួយមិនអាចបរិភោគបានទេ។​

 

ឯកសារយោង៖

Dr. Wale Okediran, Nigeria Tribune, December

WebMD, Best Foods as You Age

WebMD, High Antioxidant Foods