+855 12 848 929ros.prachponlu@gmail.comចន្ទ-សៅរ៍ ៧ព្រឹក-៩ព្រឹក៣ៈ៣០រសៀល-៧ល្ងាចផ្ទះលេខ៧៩A/B ផ្លូវ៩៥ សង្កាត់បឹងកេងកងទី៣ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ
  • English

Ros Prach Ponlu / គ្លីនិកបូកគោ


ខែ​សីហា 7, 2020 Ros Prach Ponluជំងឺទូទៅ0

និយមន័យ៖ ទទួលអារម្មណ៍របស់របរវិលជុំវិញខ្លួនយើង ឬ ខ្លួនយើងវិលជុំវិញខ្លួនយើង។

ការវិលមុខពិតប្រាកដវាខុសគ្នាទៅនឹងភាពធេងធោងដែលអ្នកជំងឺមានអារម្មណ៍ដូចស្រវឹងស្រា។

មូលហេតុរបស់វិលមុខមានច្រើនយ៉ាងដូចជា ការប៉ះទង្គិចក្បាលដោយប្រការណាមួយ កំរិតសម្ពាធឈាមខ្ពស់ ជំងឺMénière ឪសថមួយចំនួនដូច Streptomycin, Gentamycin, Kanamycin​ ជាសម្ពាធក្នុងខួរក្បាលឡើង មានដុំក្នុងខួរក្បាល មានភាពមិនប្រក្រតីនៅក្នុងត្រចៀកក្នុង ។ល។

មនុស្សយើងអាចឈរមានលំនឹងបានអាស្រ័យដោយការមុខងារស៊ីសង្វាក់គ្នារវាងសេរីរាង្គ៣ប្រព័ន្ធមានប្រព័ន្ធខួរក្បាល (Cerebellum) ប្រព័ន្ធត្រចៀកក្នុង (vestibular system) និងមានភ្នែកនិងសាច់ដុំផងដែរ។តែអ្វីដែលសំខាន់ជាងគេនោះគឺខួរក្បាលនិងត្រចៀកក្នុង។ចូរមើលមុខងាររក្សាលំនឹងរបស់ត្រចៀកក្នុង។

វិលមុខមាន​២ប្រភេទគឺ ប្រភេទកណ្ដាល(central) ប្រភេទមិនកណ្ដាល(peripheric)

ការធ្វើរោគវិនិច្ឆ័យត្រូវសួរពីប្រវត្តិជំងឺនិងធ្វើការវិភាគធ្វើតាមប្រព័ន្ធនិមួយៗ។​ដើម្បីរកភាពមិនប្រក្រតីរបស់ត្រចៀកក្នុងគេមានរបៀបច្រើនយ៉ាងដូចជា តេស្ដដំណើរ តេស្ដចលនាភ្នែក តេស្ដដោយម៉ាស៊ីន ។ល។

ការព្យាបាលត្រូវធ្វើទៅលើសេរីរាង្គឬមុខងារសេរីរាង្គដែលប៉ះពាល់។ របៀបព្យាបាលមានពីរបែប មានការប្រើឪសថនិងការវះកាត់ននៅដំណាក់ការចុងក្រោយ។

ឯកសារយោង៖

Diagnosis and Treatment of Vertigo &​​​ Disequilibrium

Atsushi Komatsuzaki, M.D.

Otolaryngology, The Essentials, Allen M Seiden, Thieme




បំពង់ក


សំដៅលើអ្វីដែលគេអាចមើលឃើញនៅពេលគេហា មាត់ ដែលនៅក្នុងនោះគេឃើញមានសាច់បំពង់កនៅ សងខាងកន្តើត។ សាច់បំពង់ក (Tonsils) នេះដែល មនុស្សគ្រប់រូបតែងមានពីកំណើតមិនថាក្នេងឬចាស់ ឡើយ។ នៅពីក្រោយគេឲ្យឈ្មោះថាជញ្ជាំងខាង ក្រោយរបស់បំពង់ក។



តើមានអ្វីនឹងអាចកើតមានឡើងនៅលើបំពង់កនិងសាច់បំពង់ក?

  • មានការរលាកបំពង់កអាចកើតមាននៅពេលមានជម្ងឺផ្តាសាយ អាល់ល្លែកហ្ស៊ីចំណីអាហារ
  • មានការរលាកសាច់បំពង់កនៅពេលផ្តាសាយ ឬ បណ្តាលមកពីមេរោគ
  • មានជម្ងឺដុំសាច់អាចជាជម្ងឺមហារីកតែអាច កើតឡើងដោយកម្រ

ចំណាំ

  • សូមកុំវិនិច្ឆ័យភ្លាមៗថាមានដុះសាច់បំពង់កដោយគ្រាន់តែបើកមាត់មើលប៉ុណ្ណោះ
  • ការវិនិច្ឆ័យត្រូវមានការសួរព៌តមានច្បាស់រួមផ្សំនិងការពិនិត្យយ៉ាងដិតដល់
  • បើអស់លោក លោកស្រី មានអការៈដូចខាង លើ ចូរអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យ ជំនាញ ជៀសវាងការវិនិច្ឆ័យមិនត្រឹមត្រូវ
  • ចូរចងចាំថា ការធ្វើអនាម័យមាត់ធ្មេញមាន សារៈសំខាន់ណាស់សំរាប់ទ្រទ្រង់ឲ្យមានសុខ

ភាពបំពង់ក ក៏ដូចជាសុខភាពទូទៅដែរ

  • ត្រូវដឹងថាសាច់បំពង់កដែលមនុស្សគ្រប់រូប

មានតាំងពីកំណើតមកនោះ មានសារៈសំខាន់ សំរាប់ទ្រទ្រង់សុខភាពយើង ជាពិសេសនៅ ពេលមនុស្សយើងក្នុងវ័យលូតលាស់

  • ការព្យបាលដោយការវះកាត់សាច់បំពង់ក

ចេញនៅពេលការព្យបាលដោយឱសថមិន

មានប្រសិទ្ឋិភាព​និងក្នុងលក្ខខ័ណ្ឌមួយចំ នួនទៀត


បំពង់ខ្យល់និងប្រអប់សម្លេង


ជាសិរីរាង្គមួយសំរាប់ការដកដង្ហើមនិងការបន្លឺសម្លេង។



តើមានអ្វីនឹងអាចកើតមានឡើងនៅលើបំពង់ខ្យល់និងបំពង់សម្លេង?

  • អាចមានការឈឺផ្សានិងអាការៈស្អកបន្ទាប់ ពីផ្តាសាយឬក្អក។ សម្លេងស្អកតិច ឬ ខ្លាំង

រហូតនិយាយមិនឮក៏សឹងមាននិងអាចមាន

ដង្ហើមហត់ផងដែរ ជាពិសេសកូនក្មេង

  • អាចមានការស្អករ៉ាំរ៉ៃជាច្រើនខែដែលអាច

បណ្តាលមកពីអាល់ល្លែកហ្ស៊ី និយាយច្រើន

និងនិយាយឮពេក។ លើសពីនេះក៏អាចមកពីដុំ  សាច់នៅលើអណ្តាតសម្លេង វាអាចជាដុំសាច់

ធម្មតា ឬក៏អាចមហារីកបានដែរ ពេលនោះ អ្នកជម្ងឺអាចហត់ពីខ្សោយទៅខ្លាំង

  • ឬមួយក៏អាចមានការគាំងអណ្តាតសម្លេងម្ខាង

ដែលនាំឲ្យស្អករ៉ាំរ៉ៃ


ប្រការគួរអនុវត្ត

  • កុំនិយាយឬនិងច្រើនពេក
  • ហាមនិយាយរហូតដល់ភ្លាត់សម្លេង
  • ហាមជក់បារី និងពិសារស្រា
  • ជៀសវាងនូវចំណីអាហារ ឬរបស់របរណា ដែលយើងអាល់ល្លែកហ្ស៊ីជាមួយ
  • ហាមរស់នៅកន្លែងដែលមានធូលី ឬផ្សែង ច្រើន

ប្រសិនលោកអ្នកមានសម្លេងស្អក ឬ ហត់ដោយប្រ   ការណាមួយ គប្បីចូលមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ។


ដោយសាស្ត្រាចារ្យ រស់ ប្រាជ្ញពន្លឺ



ខែ​សីហា 1, 2020 Ros Prach Ponluច្រមុះ0

ច្រមុះ


ជាសិរីរាង្គសំរាប់ដកដង្ហើមនិងហិតក្លន។ លើសពីនេះទៅ ទៀតវាមានមុខងារបន្សើម បង្ហួតខ្យល់ដង្ហើមចូលទៅក្នុង សួតហើយក៏មានលក្ខណៈសម្បត្តិសម្លាប់មេរោគទៀត
ផង។




ច្រមុះមានប្រហោងពីរ (ឆ្វេង-ស្តាំ) ដែលនៅក្នុងនោះ មាន កូនសាច់៣ដុំ (ចូរមើលរូប) ដែលរីករួមឆ្លាស់គ្នា ក្នុង រយៈពី ២-៦ម៉ោងម្តង ដូចនេះបានជាច្រមុះយើងតឹង ធូរឆ្លាស់គ្នាជាប្រចាំ។
ការប្រឈមជាប្រចាំជាមួយបរិយាកាសនិងបរិស្ថាន
ខាងក្រៅរបស់ច្រមុះធ្វើឲ្យមានប្រែប្រួលខ្លាំងនូវមុខងារ
របស់វា ហើយវាក៏អាចបណ្តាលឲ្យមានប្រតិកម្ម និង
ទីបំផុតបណ្តាលឲ្យមានជម្ងឺទៀតផង។
ប្រតិកម្មទាំងនោះមានជាអាទិ៍៖ តឹងច្រមុះខ្លាំង ក្រហាយ ឈឺក្នុងច្រមុះ ឈាមច្រមុះ ហៀរសំបោរ កណ្តាស់និងរលាកច្រមុះជាដើម។


ការយល់ដឹងជាមូលដ្ឋានសំរាប់ការថែទាំច្រមុះ


  • ហាមកេះឬសំអាតប្រហោងច្រមុះដោយប្រការណាមួយ
  • បើញឹសច្រមុះ ត្រូវធ្វើម្តងម្ខាង
  • ហាមប្រើថ្នាំដំណក់ព្យបាលច្រមុះដោយមិនមាន ការពិគ្រោះជាមួយគ្រូពេទ្យជំនាញ

ចំណាំ


អ្នកមានសុខភាពល្អមិនមានសំបោរហៀរ។ ចូរកុំយល់ ថាការហៀរសំបោរនៅលើកូនក្មេងជារឿងធម្មតា។ ចូរ
ពិគ្រោះជាមួយគ្រូពេទ្យឲ្យទាន់ពេល បើមានហៀរសំ បោរនៅលើកូនក្មេង ក៏ដូចជាមនុស្សចាស់។ ជាពិសេស
ការហៀរសំបោររ៉ាំរ៉ៃ អាចបណ្តាលឲ្យរលាកត្រចៀក រលាកប្រអប់សងខាងច្រមុះ (Sinusitis) ជាដើម។




ខែ​កក្កដា 4, 2020 Ros Prach Ponluត្រចៀក0

ត្រចៀក


ជាវិញ្ញាណមួយសំរាប់ត្រងត្រាប់សម្លេងដែលនៅវិញខ្លួនយើង។ដោយសារត្រចៀកមនុស្សគ្រប់រូបអាចរៀន ភាសា អាចទំនាក់ទំនងគ្នាបានក្នុងសង្គម។



ត្រចៀកមាន៣ផ្នែកសំខាន់ៗ ៖


ត្រចៀកក្រៅ ៖ រួមមានស្លឹកត្រចៀក រន្ឋត្រចៀករហូត ដល់ក្រដាស់ត្រចៀក។
ត្រចៀកកណ្តាល ៖ មានសណ្ឋានប្រហាក់ប្រហែលនឹង
ប្រអប់តូចមួយដែលនៅក្នុងនោះមានកូនឆ្អឹងតូចៗ៣ដុំ
ដែលមានចលនាបន្ទាប់ពីទទួលការរំញោចពីក្រដាសត្រចៀក រួចក៏រំញោចបន្តដល់ត្រចៀកក្នុង។ ថាមពលស- ម្លេងដែលបាបញ្ជូនពីខាងក្រៅបានចូលដល់ត្រចៀកក្នុង
ក៏កកើតជាថាមពលជីវអគ្គិសនីដែលចុងក្រោយសម្លេងត្រូវបានស្តាប់ឮ។
ត្រចៀកក្នុង ៖ មានសារៈសំខាន់សម្រាប់ការស្តាប់និង
សម្រាប់ការផ្តល់លំនឹងដល់រាងកាយរបស់យើង។
តើយើងគប្បីថែទាំត្រចៀកយើងយ៉ាងដូចម្តេច ព្រោះ ការខាតបង់នូវសិរីរាង្គនេះវាបង្កឲ្យមានការចុះឱនថយ



ឬការបាត់បង់ក្នុងការស្តាប់ ក៏ដូច ជាមានការយឺតយ៉ាវ ក្នុងការរៀនភាសា និងការទំនាក់ទំនងក្នុងសង្គម។
ការថែទាំជាមូលដ្ឋានសំរាប់ត្រចៀកមាន៖


  • ហាមត្បារត្រចៀកដោយប្រការណាមួយ
  • ហាមប្រើងាល់កុលឬទឹកអប់សំអាតត្រចៀក
  • ហាមប្រើឱសថទាំងឡាយណាដោយមិនពិគ្រោះជាមួយគ្រូពេទ្យជាមុន
  • ហាមទះ ទាញ ឬក៏មួលក្តិចស្លឹកត្រចៀក
  • ហាមសំអាតរន្ឋត្រចៀកជាប្រចាំ
  • ហាមប្រឈមនឹងសម្លេងខ្លាំងលើសពី 90dB



ខែ​កក្កដា 4, 2020 Ros Prach Ponluច្រមុះ0
(Allergic Rhinitis)

តើអ្នកត្រូវយល់ដឹងអ្វីខ្លះពីអាល់ល្កែកហ្ស៊ីច្រមុះ?



សេចក្តីផ្តើម ៖

ដំបូងឡើងយើងត្រូវយល់ អ្វីទៅជាអាល់ល្លែកហ្ស៊ី(Allergy)។ និយាយឲ្យងាយស្តាប់វាជាប្រតិកម្មរបស់ សេរីរាង្គរបស់យើង ជាមួយអ្វីដែលនៅជុំវិញយើង។
អាល់ល្លែកហ្ស៊ីអាចកើតមាននៅលើស្បែក ភ្នែក ច្រមុះ
ប្រដាប់រំលាយអាហារ ។ល។


ជម្ងឺអាល់ល្លែកហ្ស៊ីច្រមុះ ៖


ជម្ងឺនេះកាន់តែមានការកើនឡើង ព្រោះ ការផ្លាស់ប្តូរ របៀប រស់នៅរបស់ប្រជាជនយើងជាពិសេសអ្នកដែល រស់ នៅ ក្នុង ទីក្រុង។ ពួកគេប្រឈមជាមួយនឹងផ្សែងរថយន្ត ផ្សែងរោងចក្រ


ធូលី ឧស្ម័ន រួមផ្សំជាមួយនិងបរិ ស្ថាន មិនល្អនៅក្នុងគេហដ្ឋាន ក៏ដូចជានៅទីសាធារណៈ ។ ជម្ងឺនេះមានការកើនឡើងជាលំដាប់ ពីអត្រា ៧.៥% នៅក្នុងប្រ ទេសមិនសូវជឿនលឿន ដល់ ៤០%នៅក្នុងក្រមប្រទេស ជឿន លឿន។
សញ្ញាសំខាន់ៗនៃជម្ងឺអាល់ល្លែកហ្ស៊ីច្រមុះមាន ហៀរសំ បោរ ថ្លាៗ កណ្តាស់ច្រើនអាចមានដល់១០ដងក្នុងលើកៗ តឹងច្រមុះ រហូតមានរមាស់ភ្នែក រមាស់បំពង់ក ក្អក និងរមាស់ក្នុងត្រចៀក ទៀតផង។ លើសពីនេះទៅទៀតនោះអាល់ល្លែកហ្ស៊ី អាច បណ្តាលឲ្យមានជម្ងឺហឺត ក្អករ៉ាំរ៉ៃ ជម្ងឺរលាកត្រចៀក មាន ទឹក ដក់ក្នុងត្រចៀកនិងជម្ងឺរលាក ប្រអប់ឆ្អឹងច្រមុះ (Rhinosinusitis) ទៀតផង ។
ជម្ងឺអាល់ល្លែកហ្ស៊ីច្រមុះកើតឡើងចំពោះមនុស្សគ្រប់វ័យគ្រប់ ភេទ។ គេសង្កេតឃើញថាបើឳពុកឬម្តាយមានអាល់ល្លែកហ្ស៊ី
ច្រមុះ យ៉ាងហោចណាស់កូនក្នុងគ្រួសារនោះពី ២០ -៤០%អាច មានជម្ងឺឫល់ល្លែកហ្ស៊ី។ តែប្រសិនបើឳពុក និង ម្តាយមានជម្ងឺ ដូចគ្នា ការកើតជម្ងឺនេះរបស់កូន ក្នុង គ្រួសារនោះកាន់តែខ្ពស់ ដែលអាចឡើងដល់៤០ – ៦០% ឯណោះ។


មូលហេតុដែលបណ្តាលឲ្យមានអាល់ល្លែកហ្ស៊ី


សត្វអតិសុខុមប្រាណដែលគេហៅថា(House Dust Mite)
ជាសត្វដែលតែងតែរស់នៅជាយពូក ភួយមុង កន្ទេល ខ្នើយ ហើយលាមករបស់វាជាកត្តាបង្កឲ្យមានអាល់ល្លែក ហ្ស៊ីព្រោះ វាជាអាល់ល្លែកហ្សែន (Allergen) ចំពោះអ្នក មានជម្ងឺនេះ។ លើសពីនេះក៏គេសង្កេតឃើញមាន រោមឆ្កែឆ្មា សត្វកន្លាត ផ្សិតខ្មៅៗនៅក្នុងម៉ាស៊ីនត្រជាក់ធូលីនៅក្នុងផ្ទះធូលីនៅជុំវិញ ផ្ទះ។


ចំណីអាហារក៏អាចបង្កឲ្យមានជម្ងឺនេះបានដែរ។ នៅប្រ ទេស យើងមានចំណីផ្អាប់រួមមានប្រហុកផ្អក ម៉ាំទឹកត្រី ។
ចំណែកចំណីសមុទ្រ មានក្តាម ខ្យង ងាវ មឹក ជាដើម។ ជាទូទៅ អាល់ល្លែកហ្ស៊ីកើតឡើងបន្ទាប់ពីមានការប៉ះ ពាល់អាល់ល្លែក ហ្សែន(Allergen) ហើយប្រតិកម្មនេះ កើតឡើងភ្លាមៗក្រោយ ការប៉ះទង្គិចប្រហែលពី ១៥ទៅ ២០នាទី។




តែប្រតិកម្មនេះអាចបន្តរាប់ម៉ោងទៀតក្រោយការប៉ះ ទង្គិច នៅលើកទី១។ ដូចនេះបានជាគេសង្កេតឃើញថាជម្ងឺអាល់ ល្លែកហ្ស៊ីច្រមុះនេះមានជាប់ជាប្រចាំ។


ការព្យាបាលនិងការគ្រប់គ្រង


មុនទៅដល់ការព្យបាលជម្ងឺអាល់ល្លែកហ្ស៊ីនេះ គេត្រូវធ្វើរោគ វិនិច្ឆ័យឲ្យបានត្រឹមត្រូវជាមុនសិនទើបធ្វើការព្យបាលជា ក្រោយ។ ការព្យបាលដោយប្រការណាមួយតម្រូវឲ្យមានការពិ គ្រោះជាមួយគ្រូពេទ្យជាមុនសិន។
ប្រការល្អបំផុតក្នុងការគ្រប់គ្រងជម្ងឺនេះ គឺការជៀសវាង ការប៉ះ ពាល់រាល់របស់អ្វីដែលយើងចំណាំឃើញថាវាអាចបង្ក ឬតម ចំណីអាហារណាដែលវានាំមានប្រតិកម្មដល់យើង ព្រោះការ ជៀសវាងឬតមនេះមានប្រសិទ្ឋភាពខ្ពស់។ លើសពីនេះទៅទៀតនោះក៏វាមិនចំណាយថវិកា និងមិនមាន ការជួបប្រទះជាមួយឥទ្ឋិពលមិនល្អពីឪសថផងដែរ។ ដោយហេតុថាជម្ងឺអាល់ល្លែកហ្ស៊ីច្រមុះនេះ មិនមានឪសថ ណាដែលអាចព្យាបាលឲ្យជាសះ


ស្បើយ បានឡើយ ដូចនេះ ការជៀសវាង ឬការតមនេះជាជម្រើសមួយដ៏ត្រឹមត្រូវបំផុត។


ចំណាំ


វាអាចមានការច្រឡំរវាងអាល់ល្លែកហ្ស៊ីច្រមុះនិងជម្ងឺផ្តាសាយ រដូវ។ បើនិយាយពីមូលហេតុនៃជម្ងឺទាំងពីរនេះវាខុសគ្នាស្រឡះ។ អាល់ល្លែកហ្ស៊ីវាបង្កឡើងដោយអាល់ល្លែកហ្សែន (Allergen) ចំណែកឯផ្តាសាយរដូវវា បង្កដោយវីរុស (Virus) ។ ការព្យបាល សោតទៀតក៏វា ខុសគ្នាដែរ។ អាល់ល្លែកហ្ស៊ីមិនឆ្លងពីមនុស្ស ម្នាក់ទៅម្នាក់ទេ តែផ្តាសាយរដូវមានការឆ្លង។


ដោយសាស្ត្រាចារ្យ រស់ ប្រាជ្ញពន្លឺ
គ្រូពេទ្យឯកទេសជម្ងឺត្រចៀក ច្រមុះ បំពង់ក