+855 12 848 929ros.prachponlu@gmail.comចន្ទ-សៅរ៍ ៧ព្រឹក-៩ព្រឹក៣ៈ៣០រសៀល-៧ល្ងាចផ្ទះលេខ៧៩A/B ផ្លូវ៩៥ សង្កាត់បឹងកេងកងទី៣ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ
  • English

ចំណីអាហារ / គ្លីនិកបូកគោ


ផ្លែល្ពៅមានដើមកំណើតនៅប៉ែកខាងត្បូងនៃសហរដ្ឋអាម៉េរិកនិងប្រទេសម៉ិចស៊ិកកូ​​(Mexico)។វាមានកំណើតតាំងពី ៧៥០០ ទៅ​ ៥០០០ឆ្នាំមុនគ្រិស្តសករាជឯណោះ។តាមពិតល្ពៅជាផ្លែ ព្រោះវាមានផ្លែចេញពីផ្កានិងមានគ្រាប់ តែគេចាត់ទុកវាជាបន្លែទៅវិញ។​ល្ពៅមានសណ្ឋានផ្សេងៗគ្នា ដូចនៅស្រុកយើងមានរាងសំប៉ែត មូល ឬដូចផ្លែឃ្លោក និងមានសំបកក្រាស់រលោងឬគ្រើម។ ជនជាតិទាំងអស់នៅលើពិភពលោកបរិភោគល្ពៅដែលគេឆ្នៃជាបន្លែ និងជាបង្អែម។

ជនជាតិយើងយកមកស្លជាសម្លប្រហើរ កកូរ និងជាបង្អែមជាដើម។

ជាទូទៅត្បិតយើងនិយមបរិភោគវាមែនតែយើងហាក់មិនសូវដឹងច្បាស់នូវអត្ថប្រយោជន៏វាឲ្យបានច្បាស់លាស់នៅឡើយ។ខាងក្រោមនេះជាការពិពណ៌នាពីសារជាតិដែលមាននៅក្នុងផ្លែវាហើយនិងផលប្រយោជ៏សំរាប់សុខភាព។

១- បែតតាការ៉ូតតែន Beta Carotene

សម្បូរទៅដោយបែតតាការ៉ូតែន សារជាតិនេះអាចបំលែងទៅជាវីតាមីនAដោយអង់ទីអុកស៊ីដង់នៅក្នុងខ្លួនយើង។ វីតាមីនA ជាសារជាតិជំនួយភ្នែក បេះដូង​ តម្រងនោម។វីតាមីន A ក៏ជួយបន្ថយនូវជំងឺមហារីក​សួត និក្រពេញប៉្រូស្តាតផងដែរ។

២- លើសពីនេះទៅទៀតនោះ ល្ពៅក៏មានវីតាមីន​ C, E, ដែក និងសារជាតិហ្វូលេត(folate)ដែលមានមុខងារសំខាន់ជំរុញភាពស៊ាំរាងកាយយើងទប់ទល់នឹងជំងឺដំកាត់ផ្សេងៗ។វីតាមីន A ក៏អាចជួយស្បែកភ្លឺថ្លារលោង មិនសូវឆាប់ជ្រីវជ្រួញថែមទៀត។

៣- ដោយមានសារជាតិប៉ូតាស់ស្យូម(potassium) ដែលអាចបន្ថយកំរិតឈាមខ្ពស់ និងជំរុញកំណើនសារជាតិ(HDL) ដែលជាប្រភេទខ្លាញ់ល្អក្នុងឈាមឲ្យឡើងខ្ពស់និងមានប្រយោជន៏បន្ថយសម្ពាធឈាមបានដែរ។​ប៉ូតាស់ស្យូមក៏មានសមត្ថភាពបន្ថយការដាច់សសៃឈាមក្នុងខូរក្បាល(stroke) បន្ថយការកកើតគ្រួសក្នុងតម្រងនោម ជំងឺទឹកនោមផ្អែមប្រភេទ២។ លើសពីនេះ Potassium ក៏អាចពង្រឹងសុខភាពឆ្អឹងបានល្អ។

៤- ផ្លែល្ពៅមានជាតី​ ហ្វៃប័រ (Fiber)ខ្ពស់និងមានកាឡូរីទាប ជាតិ Fiber ជំរុញឲ្យមានសុខភាពប្រព័ន្ធរំលាយអាហារបានល្អកាលណាយើងបរិភោគវាបានគ្រប់គ្រាន់។

៥- សារជាតិទ្រីបតូហ្វាន (Tryptophane)​​ ជាជាតិអាមីណូអាស៊ីតដែលអាចជំរុញឲ្យកើតសារជាតិ​សេរ៉ូតូនីន (serotonin) ។ ការគេងលក់ស្កប់ស្កល់បានលុះត្រាណាតែសារជាតិសេរ៉ូតូនីននេះមានគ្រប់គ្រាន់នៅក្នុងសារពាង្គកាយយើង។

ឯកសារយោង៖

-Wikipedia

– Google: pumpkin

– Nourish by WebMD