កើតនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ១៩៥១ នៅឃុំក្បាលរមាស ស្រុកកំពត ខេត្តកំពត (បច្ចុប្បន្នឃុំត្រពាំងព្រីង ស្រុកឈូក ខេត្តកំពត)។
ចូលរៀននៅមហាវិទ្យាល័យវេជ្ជសាស្ដ្រនៅឆ្នាំ១៩៧១ រហូតដល់នៅឆ្នាំ១៩៧៥រៀនដល់ឆ្នាំទី ៣។
នៅឆ្នាំ១៩៨០មហាវិទ្យាល័យវេជ្ជសាស្ដ្រ ឱសថសាស្ដ្រ និង ទន្ដសាស្ដ្របានបើកទ្វារឡើង វិញបន្ទាប់ពីការអាក់ខានរយៈពេល៣ឆ្នាំនៃរបបប្រល័យពូជសាសន៍។ ការសិក្សាបន្ដចាប់ ពីពេលនោះមករហូតដល់ឆ្នាំ១៩៨២ ទើបបានទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិត។
នៅឆ្នាំ១៩៨០ទន្ទឹមនឹងការបន្ដសិក្សា រដ្ឋបានអនុញ្ញាតធ្វើការងារជាគ្រូពេទ្យព្យាបាល នៅ មន្ទីរពេទ្យមួយដែលមានឈ្មោះថាមន្ទីរពេទ្យ៧មករា (បច្ចុប្បន្នជាទីតាំងអគារ៤២ជាន់
នៅកែងមហាវិថីព្រះមុនីវង្សនិងមហាវិថីព្រះសីហនុ) ហើយបន្ដការងាររហូតដល់ឆ្នាំ ១៩៨៥។
នៅឆ្នាំ១៩៨២-១៩៨៥៖ ជាគ្រូបង្រៀននៅមហាវិទ្យាល័យវេជ្ជសាស្ដ្រ
ចាប់ពីឆ្នាំ១៩៨៥ដល់ឆ្នាំ១៩៨៨ បានធ្វើការសិក្សាផ្នែកឯកទេសជម្ងឺច្រចៀក ច្រមុះ បំពង់ក នៅសាធារណរដ្ឋ គុយបា។
ឆ្នាំ១៩៨៩ដល់ឆ្នាំ២០០០៖ ធ្វើការនៅមន្ទីរពេទ្យរទេះភ្លើង(បច្ចុប្បន្នមិនមាន)
ឆ្នាំ២០០០ដល់ឆ្នាំ២០១២៖ ធ្វើការនៅមន្ទីរពេទ្យព្រះអង្គឌួង
ឆ្នាំ២០០៧៖ បានទទួលសញ្ញាបត្រជាសាស្ដ្រាចារ្យមហាបរិញ្ញាផ្នែកជម្ងឺត្រចៀក ច្រមុះ បំពង់ក
ចាប់ពីឆ្នាំ២០១២៖ ចូលនិវត្តន៍។
ការងារសព្វថ្ងៃមានធ្វើការពិនិត្យជម្ងឺ វះកាត់ និងបង្រៀននិស្សិតក្រោយឧត្ដមនៅសកលវិទ្យាល័យសុខាភិបាលភ្នំពេញ។
ក្នុងរយៈពេលបំពេញការងារជាង៤០ឆ្នាំ បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខ្លីនៅក្នុងតំបន់ ក៏ដូចជាចូលរួមក្នុងសិក្ខាសិលានៅក្នុងតំបន់និងអន្ដរជាតិផងដែរ។