ជំងឺទឹកដក់ទឹកក្នុងត្រចៀកកណ្ដាល (Otitis Media with Effusion)
ដូចពាក្យបានបញ្ជាក់ ការរលាកត្រចៀកកណ្ដាលនេះមានទឹកដក់នៅក្នុងត្រចៀកកណ្ដាល។ ទឹកនេះមិនមែនជាខ្ទុះ តែវាមានសភាពខាប់ជាងទឹកហើយមានសភាពបែបរអិលបន្តិច(serous) ពេលខ្លះមានសភាពអន្ធឹលដូចសំបោរ (mucoid)។ទឹកនៅទីនេះមិនជាទឹកដែលមិនមានមេរោគនោះទេ។ពីពេលមុនអ្នកវិទ្យាសាស្ដ្រយល់ថាមិនមែនបង្កដោយមេរោគទេ គេហៅថាជា (Glue ear)។តែបច្ចុប្បន្ននេះទឹកនេះមានមេរោគដោយគេប្រើវិធីមួយហៅថា (PCR= Polymerase Chain Reaction)។
ខាងក្រោមនេះជារូបភាពដែលបង្ហាញទីតាំងដែលសរីរាង្គខ្លះអាចបង្កជាមូលហេតុនាំឲ្យកើតការរលាក។ដូចជាសាច់អាដេណូយរីកធំនៅលើកូនក្មេង រលាកច្រមុះ រលាកសៃណឹស (sinus) និងដុំមហារីកនៅពីខាងក្រោយច្រមុះ។ កត្តាមួយទៀតដែលគេមិនត្រូវបំភ្លេចនោះគឺ អាល់ល្លែកហ្ស៊ី ផ្លូវដង្ហើមខាងលើនិងចំណីអាហារ។

(Adenoids, Nasopharynx, Sinus)
កត្តាបរិស្ថាននិងការថែទាំ៖
- ផ្សេងបារី
- ការបំបៅទឹកដោះដោយដប
- សមាជិកច្រើនក្នុងគ្រួសារ
- ការថែទាំកុមារនៅមត្តេយ្យ
មេរោគបង្ក៖
Bluestone et al (19920
- Staphyloccocus pneumoniae (35%)
- Haemophilus influenzae (23%)
- Maroxella catarrhalis (14%)
Post et al (1995)
- Haemophilus influenzae (54.5%)
- Moraxella catarrhalis (46.4%)
- S. pneumoniae (29.9%)
សញ្ញានិងរោគសញ្ញា៖
- មានឈឺត្រចៀកបន្តិចបន្តួចបន្ទាប់ពីផ្ដាសាយ
- មានអាការៈដូចជាមានទឹកក្នុងត្រចៀក
- ហ៊ឹងត្រចៀកហាក់បីដូចមានទឹកក្នុងត្រចៀក
- ស្ដាប់មិនសូវច្បាស់រហូតដល់ធ្ងន់ត្រចៀកខ្លាំង
- បើពិនិត្យត្រចៀកពេលខ្លះមិនចាប់អារម្មណ៏ថាមានអ្វីប្លែក
- ក្រដាសត្រចៀកឡើងព៌តស្អាប់ ពេលខ្លះក្រដាសហាក់ដូចស្ដើងមានឃើញទឹកនៅក្នុងត្រចៀក ពេលខ្លះក្រដាសត្រចៀកផត(នៅពេលការវិវត្តន៍ច្រើនខែ)
រោគវិនិច្ឆ័យ៖
- វិធីដែលសំខាន់ក្នុងការធ្វើរោគវិនិច្ឆ័យគឺការវាស់ការស្ដាប់ (Audiometry) និងការវវាស់សម្ពាធត្រចៀកកណ្ដាល (tympanometry) ដោយម៉ាស៊ីន Impedanciometer។ រង្វាស់ដែលបានពី tympanometry អាចឲ្យយើងរករោគវិនិច្ឆ័ួយបានដោយងាយជាងការឆ្លុះមើលក្រដាសត្រចៀក ជាពិសែសនៅលើកូនក្មេង។
ការព្យាបាល៖
- ដោយឱសថចំពោះការលាកដែលស្ថិតក្នុងការវិវត្តន៍រយៈតិចជាង២ឬ៣ខែ។មានការខ្វែងគំនិតគ្នាខ្លះលើការប្រើថ្នាំផ្សះ (antibiotic)ដោយគេយល់ថាអាល់ល្លែកហ្ស៊ីជាការួមចំណែកក្នុងបង្កឲ្យមានការរលាក។ខ្លះបានប្រកាន់យកការចោះក្រដាសត្រចៀកដាក់បំពង់ (Tympanostomy tube insertion)
- ពេលខ្លះតម្រូវការវះកាត់អាដេណូយ (Adenoidectomy) ប្រសិនជាមានលាប់ចុះឡើងច្រើនដងនៃការរលាកនេះ
ផលវិបាក៖
- ការវិវត្តន៍ដោយមិនព្យបាលអាចប្រឈមនឹងការថយចុះការស្ដាប់។បើក្មេងវិញអាចមានការយឺតយ៉ាវក្នុងការរៀនសូត្រព្រោះតែការថយចុះនៃការស្ដាប់។ ការថយចុះចាប់ពី៣០dBឡើងទៅគឺមានបញ្ហាស្ដាប់ (conductive hearing loss)
- ប្រការមួយទៀតនៅពេលក្រដាសត្រចៀកផតរហូតដល់បាតត្រចៀកកណ្ដាល (middle ear atelectasisឬ adhesive otitis) ពេលនោះការស្ដាប់ធ្លាក់ចុះខ្លាំងមិនអាចកែបានឡើយ
- ការវិវត្តន៍មួយផ្សេងទៀតគឹលទ្ធភាពក្នុងការកើត “cholesteatoma” ដោយការផតក្រដាសត្រចៀកនៅចំណុចណាមួយ

Otitis Media with Effusion

|
ឯកសារយោង៖
- Otolaryngology, The Essentials, Allen M Seiden
- Ear, Nose, and Throat Diseases with Head and Neck Surgery, Hans Behrbohm, Oliver Kaschke
- Managing the Allergic Patient, John H. Krouse, M. Jennifer Derebery