ផ្សិតត្រចៀក
វាជាផ្សិតអតិសុខុមប្រាណដែលក៏កើតឡើងនៅក្នុងរន្ធត្រចៀក។វាអាចកើតមាននៅត្រចៀកម្ខាងឬសងខាង។ជាធម្មជាតិផ្សិតអាចដុះទៅបានលុះត្រាណាតែកន្លែងមួយដែលមានលក្ខខណ្ឌសមស្របសំរាប់ការដុះនិងការលូតលាស់របស់វា។
លក្ខខណ្ឌសមស្របនោះមាន៖
- ត្រចៀកមានសំណើម
- ត្រចៀកមាន pHអាល់កាឡាំង (alkaline pH)
- មានការជ្រៀតចូលរបស់ពងផ្សិត(spore)ពីខាងក្រៅដោយមានការចម្លងដូចជាការត្បារសំអាតត្រចៀកនឹង សា្លបមាន់ ផ្កាស្មៅ ប្រដាប់ត្បារត្រចៀកដោយខ្លួនឯងឬដោយជាងកាត់សក់ឬដោយវត្ថុផ្សេងទៀតជាដើម។
សញ្ញានិងរោគសញ្ញា៖
- ហ៊ឹងត្រចៀក
- ស្ដាប់មិនច្បាស់
- រមាស់ត្រចៀកនិងអាចមានខ្ទុះ
- ពេលខ្លះមានការឈឺចាប់បន្តិចបន្តួច
- បើគេពិនិត្យរន្ធត្រចៀកគេឃើញមានដុំក្នុងសណ្ឋានជា៖
- ពណ៌សៗដូចជាក្រដាសសើមផុយ បញ្ជាក់ជាផ្សិតក្រុម Candida albicans
- ពណ៌ខ្មៅដូចធ្យូង បញ្ជាក់ជាផ្សិតក្រុម Aspergillus niger
- ពណ៌លឿង បញ្ជាក់ជាផ្សិតក្រុម Aspergillus flavinus (មិនសូវមានជួប)
ផលវិបាកនៃរោគផ្សិតត្រចៀក៖
- ការរំខានដល់គុណភាពនៃជិវីតរួមមាន រមាស់ត្រចៀក ហ៊ឹងត្រចៀក ការស្ដាប់ថយចុះ
- ការលាប់ចុះឡើងជាញឹកញាប់ដោយការព្យបាលមិនត្រឹមត្រូវ
- ការវិវត្តន៍ទៅជាការធ្លុះក្រដាសត្រចៀកដោយយឺតយ៉ាវក្នុងការព្យបាល
ការការពារមិនឲ្យកើតផ្សិត៖
- ហាមត្បារឬឆ្កឹះត្រចៀក
- ប្រយ័ត្នទឹកចូល
- ហាមដាក់ថ្នាំដែលមិនមានការអនុញ្ញាតឲ្យប្រើ
- ជៀសវាងការព្យាបាលបែបជំនឿ
- ជៀសវាងនូវរបៀបសំអាតត្រចៀកដោយគ្មានអនាម័យ
ឯកសារយោង៖
Practical Otology, Daniel J. Pender
