សារប្រយោជន៍នៃត្រីទីឡាប់ព្យា(Tilapia)
ត្រីទីឡាប់ព្យាមានដើមកំណីតពីមជ្ឈិមបូព៌ានិងពីអាហ្វ្រិក។បច្ចុប្បន្នត្រូវបានគេចិញ្ចិមវានៅក្នុងប្រទេសជាង៨០ក្នុងក្នុងពិភពលោក។ត្រីនេះបានត្រូវគេនាំចូលមកកម្ពុជាក្នុងអំឡុងឆ្នាំទសវត្សរ៍ឆ្នាំ៦០?។
ត្រីទីឡាប់ព្យាមាន៣ប្រភេទ៖
- ព៌តខ្មៅ (Nile or Black)
- ព៌តក្រហម (Mozambique or red)
- ព៌តខៀវ
ត្រីនេះមានរសជាតិដោយសាច់របស់វាទន់ហើយផ្អែម។រសជាតិទាំងនោះអាស្រ័យទៅលើគុណភាពទឹកនិងចំណីអាហារដែលផ្ដល់ឲ្យវា។លើសពីនេះទៅទៀតនោះសាច់របស់វាគឺសារប្រយោជន៍ចំពោះសុខភាពដែលយើងមិនអាចមើលរំលងបាននៅពេលយើងបរិភោគជាអាហារ។គេអាចច្នៃសាច់ត្រីនេះជាម្ហូបបានច្រើនមុខ ដូចជា៖ ចៀន ចំហុយ ជាដើម។
ត្រីជាប្រភពដែលផ្ដល់នូវប្រូតេអ៊ីនច្រើន ក្នុងនោះក៏មានត្រីទីឡាប់ព្យាផងដែរ។
សាច់វាមានផ្ទុកនូវ៖
- Choline
- Niacin
- Vitamin B12
- Vitamin D
- Selenium
- Phosphorus
- Omega fatty acid
សារប្រយោជន៍សំរាប់សុខភាព៖
ដោយត្រីនេះមានសារជាតិសំខាន់ៗសំរាប់សុខភាព ដូចនេះការបរិភោគនូវត្រីនេះវាផ្ដល់ឲ្យយើងអាចទប់ទល់នូវជំងឺមួយចំនួនមាន៖
- ជំងឺមហារីក ដោយជាតិសេឡេនីញ៉ូម (selenium)។ទីឡាប់ព្យាជាប្រភពផ្ដ់ល់ដ៏សំខាន់នូវខនិជនេះ គ្រាន់តែទីឡាប់ព្យា១ក្បាលអាចផ្ដល់រហូតដល់៨៨%នៃតម្រូវការប្រចាំថ្ងៃរបស់យើង
- ការពារជំងឺបេះដូង
- បន្ថយឈាមកក (blood clotting)
- បញ្ចុះ cholesterol កាលណបើកុលឡេះស្ដេរ៉ុលនេះចុះ ។សុខភាពមនុស្សយើងនឹងអាចបន្ថយការប្រឈមនឹង៖
- បន្ថយសម្ពាធឈាម
- បន្ថយហានិភ័យស្ដ្រូក (stroke)
- ជំងឺគាំងបេះដូង (heart failure)
- បន្ថយដំណើរបេះដូងមិនទៀង (arrhythmia)
ត្រីទីឡាប់ព្យាផ្ដល់ omega-3 fats ច្រើនជាង សាច់គោ សាច់ជ្រូក សាច់មាន់ ឬមាន់បារាំងទៅទៀត។
- សុខភាពឆ្អឹង ដោយសារជាតិ៖
-
- កាល់ស្យូម calcium
- វីតាមីន D
- ម៉ាញ៉េស្យូម magnesium
- ហ្វូសហ្វូរុស phosphorus
- ជាអាហារបំប៉នដោយសារជាតិ វីតាមីនបេ១២ ដែលផ្ដល់ដល់រាងកាយយើងផលិត DNA សំរាប់ទ្រទ្រង់ប្រព័ន្ធសៃសប្រាសាទនិងការកកើតគ្រាប់ឈាមក្រហម។
ត្រីទីឡាប់ព្យាជាត្រីដែលងាយចិញ្ចិមនិងមានតម្លៃសមរម្យហើយផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ដូចនេះគួរយើងបរិភោគត្រីនេះឲ្យបានញឹកញាប់។ តែគុណភាពនិងសុវត្តិភាពនៃសាច់ វាអាស្រ័យទៅនឹងបរិស្ថាន និងការផ្ដល់អាហារក្នុងពេលចិញ្ចិម។
ដកស្រង់ចេញពី៖
Nourish by WebMD, Diet & Weight management
