+855 12 848 929ros.prachponlu@gmail.comចន្ទ-សៅរ៍ ៧ព្រឹក-៩ព្រឹក៣ៈ៣០រសៀល-៧ល្ងាចផ្ទះលេខ៧៩A/B ផ្លូវ៩៥ សង្កាត់បឹងកេងកងទី៣ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ
  • English

ជំងឺឈឺក្បាលដោយសារចំណីអាហារ

ជំងឺឈឺក្បាលដោយសារចំណីអាហារ

ខែ​វិច្ឆិកា 28, 2020 by Ros Prach Ponlu0

ឈឺក្បាលជាជំងឺមួយដែលភាគច្រើនមនុស្សម្នាក់ៗបានធ្លាប់ជួបប្រទះ។មូលហេតុនៃជំងឺនេះមានច្រើន ហើយពេលខ្លះយើងមិនអាចរកមូលហេតុវាឃើញផង។វាហាក់ដូចជាចម្លែកដែរដែលថាចំណីអាហារដែលយើងបរិភោគរាល់ថ្ងៃបែរជាបណ្ដាលឲ្យយើងឈឺទៅវិញ។នេះដោយ សារចំណីមួយចំនួនដែលយើងបរិភោគមានសារជាតិអ្វីមួយដែលសរីរាង្គរបស់យើងមិនអាចទទួលបាន។ការមិនទទួលបានមិនមែនសុទ្ធតែជាអាល់ ល្លែកហ្ស៊ីនោះទេ តែវាជាការឲ្យមានការផ្លាស់ប្ដូខ្លះនូវផ្នែកខ្លះនៃសរីរាង្គដូចជា​​ សសៃឈាមរីក-រួម ពីការបញ្ចេញសារជាតិគីមីដែលមានក្នុងចំណី ជាដើម។

អាល់ល្លែកហ្ស៊ីនិងការឆាប់ប្រតិកម្មជាមួយចំណីអាចបង្កឲ្យឈឺក្បាលបាន។ការសិក្សាមួយបានបង្ហាញថា៧០% នៃអ្នកឈឺក្បាលយ៉ាងហោចណាស់ក៏មានប្រតិកម្មជាមួយចំណីមួយប្រភេទដែរ (Mansfield et al 1985)។ ការសិក្សាមួយទៀតបានរកឃើញថា​៩៣%​ នៃកូនក្មេងដែល ឈឺក្បាល បានធូរស្បើយដោយការតមចំណី (Egger et al 1993)។

ថ្វីត្បិតតែគេមិនអាចកំណត់ឲ្យបានច្បាស់ថាសារជាតិណាមួយអាចបង្កការឈឺក្បាលបាន ដូចជាជាតិទារ៉ាមីន (tyramine)  អាមីន(amines) នងសារជាតិផ្សេងទៀតដូចជា​ ហ្វេនីលអេទីឡាមីន (phenylethylamine) និង ហ៊ីស្តាមីន (histamine) ជាពួក វ៉ាហ្សូអាក់ទីវអាមីន (vasoactive amines)ជាជាតិបង្ក។ Vasoactive amine ជាអាមីនបង្កឲ្យសសៃឈាមរីក។

ទារ៉ាមីន(tyramine)ដែលមាននៅក្នុង Cheese, cheddar ដែលរក្សាទុកយូរ។​ Phenethylamine មាននៅក្នុង​សូកូឡា ។ Histamine មាននៅក្នុងស្រាក្រហម និងស្រាបៀរ។

សូកូឡាមានជាតិ Phenethylamine​​​, theobromine និង caffeine ដែលជាតិទាំងនោះនាំឲ្យមានការផ្លាស់ប្ដូរចរន្ដឈាមនិងបញ្ចេញសារជាតិ norephedrine ដែលអាចឲ្យមានការរួមសសៃឈាមក្នុងខួរក្បាល។ការទទួលទានកាហ្វេច្រើនឬតិចដែលមានជាតិ caffeine ក៏អាចក៏បង្កការរីករួមសសៃឈាមក្នុងខួរក្បាលជាបច្ច័យបណ្ដាលឲ្យមានការឈឺក្បាលបាន។វាជាលក្ខណៈមួយដូចគ្នាដែលអាចមានលំនាំដូចជាការពិសារស្រាក្រហមនិងស្រាបៀរផងដែរ។

ឈឺក្បាលអាចកើតឡើងដោយចំណីណាដែលមានជាតិ histamine។ ហ៊ីស្តាមីននឹងត្រូវបំបែកដោយអង់ហ្សៃម៍ (enzyme) ឈ្មោះ ​diamine oxidase តែបើជាតិនេះមានកំរិតទាបឬមិនលទ្ធភាពបំបែក ​histamine ក្បាលអាចឈឺបានចំពោះអ្នកបរិភោគចំណីដែលមានហ៊ីស្តាមីន។

 

តារាងចំណីអាហារដែលមានជាតិ histamine៖

  • ត្រីអាន់ចូវី anchovies
  • ត្រីសាឌីន sardines
  • ស្រាបៀរ beer
  • Cheese
  • ទឹកទំពាំងបាយជូរ ថ្មីឬទុកយូរ ciders
  • ផ្លែត្រប់ eggplant
  • ម្ហូបផ្អាប់ បើខ្មែរយើងមាន ប្រហុក ផ្អក ម៉ាំ (fermented foods) ទឹកត្រី។ល។
  • សាច់កំប៉ុង processed meets
  • ប៉េងប៉ោះ tomatoes
  • ពពួកស្រា wines
  • មេត្រប៉ែ yeast extract
  • ទឹកដោះគោជូរ yogurt

 

ឯកសារយោង៖

HEADACHE, OROFACIAL PAIN and BRUXISM, Diagnosis and Multidisciplinary approaches to Management

Peter Selvaratnam, Ken Niere,