+855 12 848 929ros.prachponlu@gmail.comចន្ទ-សៅរ៍ ៧ព្រឹក-៩ព្រឹក៣ៈ៣០រសៀល-៧ល្ងាចផ្ទះលេខ៧៩A/B ផ្លូវ៩៥ សង្កាត់បឹងកេងកងទី៣ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ
  • English

Ros Prach Ponlu / គ្លីនិកបូកគោ


ខែ​ធ្នូ 12, 2023 Ros Prach Ponluជំងឺទូទៅ

អង់ទីអុកស៊ីដង់ធ្វើអន្ដរកម្មជាមួយរ៉ាឌីកាល់ទំនេរ (free radical) ដោយបន្សាបវា មុ​ននឹងវាទៅបំផ្លាញប្រូតេអ៊ីន​ (protein) ខ្លាញ់ (lipids) និង ឌីអិនអេ (DNA)។ តែ​រ៉ាឌីកាល់ទំនេរក៏មានមុខងារក្នុងដំណើរការល្អនិងត្រឹមត្រូវនៅក្នុងសិរីរាង្គមនុស្សយើងប្រសិនបើវាមានកំរិតមួយសមស្របដែលនាំឲ្យមានសុខភាព។​តែបើរ៉ាឌីកាល់ទំនេរវាមានកំរិតច្រើន ក៏វាបណ្ដាលឲ្យមានហានិភ័យនៃការកកើតជំងឺបាន។

ឧទាហរណ៏ មានជំងឺរ៉ាំរ៉ៃជាច្រើនដូចជា ជំងឺបេះដូង មហារីកជាដើមដែលវាទាក់ទងទៅនឹងការខូចខាតកោសិការដែលកើនឡើងបណ្ដាលមកអំពីការបំផ្លាញដោយរ៉ាឌីកាល់ទំនេរ។

ខ្លួនមនុស្សយើងមិនអាចផលិតអង់ទីអុកស៊ីដង់ ដូចនេះតម្រូវឲ្យមានការបំពេញដោយរបបហូបចុកក្នុងនោះមានបន្លែ ផ្លែឈើ ​គ្រឿងទេស ភេសជ្ជៈ ជាដើម។ បន្លែផ្លែឈើអាចផ្ដល់នូវសារជាតិ ការ៉ុតតែណូអ៊ីដ (carotenoids) វីតាមីន សេ និង​អ៊ី (Vitamin C,E), សេឡេនីញ៉ូម (selenium), ម៉ង់ហ្កាណែ (manganese), ស័ង្កសី (zinc), ផ្លាវូណូអ៊ីដ (flavonoids), និង អូមេហ្គា ៣, ៦​(omega3,6)។

នៅពេលបច្ចុប្បននៅលើសាកលលោកនេះ វាមានទំនោរក្នុងការហូបចុក​​ ក្នុងនោះមានបន្លែ ផ្លែឈើ  គ្រាប់ធញ្ញជាតិ​ ភេសជ្ជៈ​ដែលផ្ដុំទៅដោយអង់ទីអុកស៊ីដង់ច្រើន ព្រោះថាវាមានប្រយោជន៍ដល់សុខភាពរាងកាយយើង។

បន្លែនិងផ្លែឈើស្រស់ៗដូចជា​ ៖ ស្ពៃក្ដោប ស្ពៃដែលមានព័តបៃតងចាស់ ការ៉ុត ដំឡូងជ្វា ខ្ទឹមស មើម  ប៊ីតរូត(beetroot) ម្ទេសប្លោកខៀវឬក្រហម ល្ពៅ  ផ្លែអាវូកាដូឬផ្លែប៊ឿ (avocado)ផ្លែក្រូច ផ្លែទទឹម  ផ្លែស្វាយ​ ផ្លែប៉ោម ផ្លែទំពាំងបាយជូរ ពពួកផ្លែបេរី (berries)។ល។ សុទ្ធតែជាបន្លែ និងផ្លែឈើដែលមានផ្ទុកពោរពេញទៅដោយអង់ស៊ីដង់។

គ្រប់ធញ្ញជាតិមាន គ្រាប់ស្វាយចន្ទី គ្រាប់អាលម៉ុន គ្រាប់វ៉ាលណាត់(walnut) គ្រាប់ពីសស្ដាចូ​(pistachio)សុទ្ធសឹងមានអង់ទីអុកស៊ីដងច្រើន។

ភេសជ្ជៈក៏អាចមានផ្ទុកទៅដោយអង់ទីអុកស៊ីដង់ច្រើនដូចជា តែបៃតង​និងកាហ្វេ។

ការប្រើប្រាស់ច្រើនអង់ទីអុកស៊ីដង់ច្រើនក៏អាចមានផលអវិជ្ជមានដល់សុខភាពផងដែរ។

សូមកត់សម្កាល់ថាបន្លែនិងផ្លែឈើដែលមានពណ៌ដិតស្រស់ៗ​សុទ្ធតែផ្ទុកនូវអង់ទីអុកស៊ីដង់ខ្ពស់។អ្វីៗដែលបានរៀបរាប់ខាងលើមិនមែនមនុស្សគ្រប់រូបអាចបរិភោគបានទាំងអស់នោះទែ។ អ្នកដែលប្រតិកម្មជានឹងអ្វីមួយមិនអាចបរិភោគបានទេ។​

 

ឯកសារយោង៖

Dr. Wale Okediran, Nigeria Tribune, December

WebMD, Best Foods as You Age

WebMD, High Antioxidant Foods

 

 



ទឹកឃ្មុំជាផលិតផលរបស់មេឃ្មុំដែលក្រេបលំអងផ្ការួចបំប្លែងក្នុងប្រព័ន្ធរំលាយអាហាររបស់វាទៅជាទឹកឃ្មុំសំរាប់ចិញ្ចឹមមេឃ្មុំនិងកូនរបស់វានៅក្នុងសំបុក។ គេប៉ាន់ប្រមាណថាមានមេឃ្មុំជាង៣០០ប្រភេទនៅក្នុងផែនដី។​ជនជាតិដែលបានប្រើទឹកឃ្មុំជាឱសថព្យាបាលជំងឺមុនគេប្រហែលជាង២០០០ឆ្នាំមាន ជនជាតិក្រិក រ៉ូម៉ង់ បាប៊ីឡូន អេហ្ស៊ីប ឥណ្ឌា ចិន។បច្ចុប្បន្ននេះសឹងតែគ្រប់ជនជាតិក្នុងសកលលោកបានប្រើវាជាឱសថដែរ។ទឹកឃ្មុំមាន២ប្រភេទ ១ជាប្រភេទបែបធម្មជាតិដែលគេប្រទះឃើញក្នុងព្រៃរាក់ឬជ្រៅហើយរសជាតិឃ្មុំប្រភេទនេះរស់ជាតិរបស់វាមានការផ្លាស់ប្ដូរតាមដូវ។​ ចំណែក១ប្រភេទទៀតគឺគេចញ្ចឹម​ហើយរសជាតិរបស់វាច្រើនតែមានលក្ខណៈតាមអ្វីដែលគេចង់ឲ្យមេឃ្មុំក្រេបផ្កាអ្វីដែលគេចង់បាន។

សមាសធាតុនៃទឹកឃ្មុំ៖

  • ជាតិស្កដែលជា​ហ្វ្រ៊ុចតូស និង​គ្លុយកូស​ (fructose & glucose) ជាតិនេះផ្អែមជាងស្កចម្រាញ់២៥%
  • disaccharides, trisaccharide និង oligosaccharidesផងដែរ
  • Flavonoidsនិង​Polyphenols ជា antioxydants ដ៏សំខាន់សំរាប់សុខភាពមនុស្ស
  • Vit Cជាពិសេសនិងជាតិរ៉ែផងដែរដូចជា Magnesium,​Calcium, Sodium, Sulfur, Potassium
  • តែវាអាចផ្ទុកនូវសារជាតិលោហធាតុធ្ងុនដូចជា សំណរ (Pb) កាតមីញ៉ូម (Cd) និង អាសឺនិច(As)ដែលជាសារធាតុពុលដោយសារបរិស្ថាន។

ទឹកឃ្មុំនិងសុខភាព៖

ទោះបីជាទឹកឃ្មុំមានសារជាតិស្ករខ្ពស់ក៏ដោយ ក៏គេប្រើវាក្នុងការព្យបាលជំងឺដោយមានសារជាតិ​ផ្លាណូអ៊ីដនិង​ប៉ូលីហ្វេណូល (flavonoids & polyphenols) ដែលជាអង់ទីអុកស៊ីដង់សំរាប់ប្រឆាំងនឹងរ៉ាឌីកាល់ទំនេរ (Free radicals) នៅក្នុងសេរីរាង្គយើង។​​រ៉ាឌីកាល់ទំនេរវាអាចបណ្ដាលឲ្យមានការរលាក មានការខូចខាតដល់កោសិកាក្នុងរាងកាយ និងទីបញ្ចប់នាំមកនូវជំងឺផ្សេងៗ។

ដូចនេះទឹកឃ្មុំអាចមានលក្ខណៈពិសេសសំរាប់ការព្យាបាលដោយថាវាអាចមានលក្ខណៈសម្បត្តិ៖

  • អង់ទីអុកស៊ីដង់ antioxidants
  • ប្រឆាំងការរលាក anti-inflammatory
  • ប្រឆាំងនឹងមេរោគ antimicrobial
  • ប្រឆាំងនឹងរោគផ្សិត antifungal
  • ប្រឆាំងនឹងការរីករាលដាល antiproliferative
  • ប្រឆាំងមហារីក anticancer

ដោយសារទឹកឃ្មុំមានលក្ខណៈដូចខាងលើបានជាគេប្រើវាជាឱសថសំរាប់ព្យាបាលជំងឺ៖

  • រលាកផ្លូវដង្ហើម មានរលាកទងសួត ក្អក ហឺត
  • រលាកស្បែក
  • ជំងឺបេះដូង
  • ជំងឺសសៃប្រសាទ
  • ជំងឺក្រពះ ពោះវៀន

ឧទាហរណ៏ គេអាចប្រើទឹកឃ្មុំក្នុងការព្យាបាលជំងឺក្អកដោយសារផ្ដាសាយ ឬក៏ហឺតបាន ។ ចំពោះកូនក្មេងដែលមានអាយុតិជាង១ឆ្នាំមិនអនុញ្ញាតឲ្យប្រើ ដោយខ្លាចបង្កឲ្យអាល់លែកហ្ស៊ីបាន។

មានឯកសារខ្លះថាទឹកឃ្មុំធម្មជាតិដែលមិនទាន់បានសម្លាប់មេរោគ (pasteurization) អាចជាបង្កឲ្យកើតជំងឺ (Botulism)បានដែលបង្កដោយ(Clostridium botulinum spores)ដែលសញ្ញាមានដូចជា៖

  • ក្អួត ចង្អោរ ចុកពោះ
  • ឈឺក្បាលអស់កម្លាំង
  • ពិបាកលេប ពិបាកដកដង្ហើម

 

បរិមាណក្នុងការប្រើប្រាស់៖

  • អាចញ៉ាំ ៦ស្លាបព្រាកាហ្វេក្នុង១ថ្ងៃ ឬ១០ស្លាបព្រាបាយក្នុង១អាទិត្យ
  • ជាទូទៅមនុស្សធំ ប្រើ ៣ទៅ៤ស្លាបព្រាកាហ្វេក្នុង១ថ្ងៃ
  • កូនក្មេងចាប់ពី២ឆ្នាំឡើងទៅអាច​ប្រើ ១ទៅ២ស្លាបព្រាកាហ្វេក្នុង១ថ្ងៃ

ផលប៉ះពាល់

  • កូនក្មេងអាយុតិចជាង២ឆ្នាំហាមប្រើ
  • ទឹកឃ្មុំអាចបង្កឲ្យមានអាល់លែកហ្ស៊ី វិលមុខ អស់កម្លាំង បែកញើសច្រើន និងស្ករក្នុងឈាមឡើងខ្ពស់។

ឯកសារយោង៖

  • Pharmacognosy Res, 2017 April-Jun; 9(2): 121-127
  • Microsoft Start Health


បរិស្ថានខាងក្នុងក៏មានសារៈសំខាន់ណាស់សំរាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សយើង។ តើយើងមានការចាប់អារម្មណ៍យ៉ាងណាដែរចំពោះការលើកឡើងនូវបរិស្ថានខាងក្នុងផ្ទះ? ភាគច្រើនពិតជាមិនបានយល់ដឹងពីបញ្ហានេះនៅឡើយ។​ តែយ៉ាងហោចណាស់គ្រប់ៗគ្នាបានយល់ថាផ្ទះឬអគារដែលមានពន្លឺនិងខ្យល់ចេញចូលគ្រប់គ្រាន់នឹងផ្ដល់ផាសុខភាពដល់អ្នករស់នៅយ៉ាងពិតប្រាកដមែន។ពិតជាត្រឹមត្រូវ អ្វីៗដែលមាននៅក្នុងផ្ទះឬអាគារសុទ្ធតែអាចបង្កបញ្ហាសុខភាពដល់យើងគ្រប់ពេលវេលាទាំងអស់ ប្រសិនបើយើងមិនយល់ដឹងពីការថែទាំ និងអនាម័យ។

ចាប់ពីបន្ទប់គេង កម្រាលព្រំ ស៊ីនត្រជាក់ គ្រែសំរាន្ដ ពូក កន្ទេលខ្នើយ សំពត់ខោអាវ តុទូកៅអី ផ្ទះបាយ បន្ទប់ចំអិនអាហារ​​ ទូរចានឆ្នាំង​ ទូរដាក់ម្ហូប ចង្ក្រាន ។ល។ សុទ្ធតែអាចបង្កបញ្ហាដល់សុខភាពបានទាំងអស់ដោយរបស់ទាំងនោះមិនមានបោស លាង​សំអាតឲ្យបានជាប្រចាំ។ឧទារហណ៍សត្វដែលមានឈ្មោះថា  House Dust Mites វារស់នៅក្នុងពូក កន្ទេលខ្នើយ វាស៊ីស្បែកងាប់ជាអាហារ។កំទេចខ្មៅៗដែលមានក្នុងម៉ាស៊ីនត្រជាក់ដែលមិនបានត្រូវលាងជាប្រចាំដែលជាផ្សិត ដែលអាចបង្កអាល់លែកហ្ស៊ីច្រមុះបាន ​​​។ សត្វកន្លាតដែលរស់ភាគច្រើននៅកន្លែងសើមក្រោមចានលាង បំពង់ទឹក ទូរចានជាដើម ដែលអាចម៍វាសុទ្ធតែអាចបង្កអាល់លែកហ្ស៊ីច្រមុះបាន។

មិនត្រឹមតែប៉ុណ្ណឹងទេ ការដុតធ្យូងក្នុងការចំអិនអាហារ អាចបញ្ចេញហ្គាស កាបូនឌីអិកស៊ីដ និងកំទេចដែលសុទ្ធជាហ្គាសពុល។ ការប្រើប្រាស់សារជាតិគីមីក្នុងការសំអាតចាន ឆ្នាំងឧបករណ៍បំបាត់ក្លិន ធូប និងក្លិនផ្សេងៗទៀតសំរាប់ការបំបាត់ក្លិនក្នុងបន្ទប់ បន្ទប់ទឹក ទូរខោអាវ​ ការប្រើថ្នាំសម្លាប់សត្វល្អិត ថ្នាំសំអាតបន្ទប់ទឹក សំអាតសង្ហារឹម ផ្ទៃផ្ទះ ជាដើមនោះសុទ្ធជានាំមកនូវផលអវិជ្ជមានដល់សុខភាពព្រោះ   វត្ថុទាំងនោះវាបញ្ចេញនូវសារជាតិ “ Volatile organic compounds (VOCs)” នៅពេលវាស្ងួត​ ប្រសិនបើបន្ទប់ឬអាគារទាំងនោះមិនមានខ្យល់ចេញចូលគ្រប់គ្រាន់ឬមិនមានប្រព័ន្ធបឺតខ្យល់ត្រឹមត្រូវ។

លើសពីនេះទៅទៀតមានហ្គាសមួយប្រភេទទៀតដែលមានឈ្មោះថា រ៉ាដុង Radon (Rn)ដែលជាហ្គាសគ្មានរស​ មើលមិនឃើញមិនមានក្លិនវាអាចនៅក្នុងតំបន់មួយចំនួនក្នុងដី (អាចលេចចេញក្នុងផ្ទះ) ដោយការបំបែកពីវិទ្យុសកម្មអ៊ុយរ៉ានីញ៉ូមទៅជា រ៉ាដុង។​ ហ្គាសនេះអាចមានតិចតួចបំផុតតែបើយើងប្រឈមជាមួយវាក្នុងរយៈពេលយូរវាអាចបង្កជាមហារីកសួត។​ហ្គាសនេះអាចលេចចេញពីស្នាមជញ្ជាំងប្រេះឬបំពង់ស្នាមប្រេះនៃផ្ទៃផ្ទះ។គេមាននាឡិការស្ទង់សំរាប់ឲ្យដឹងពីការលេចធ្លាយនូវហ្គាសនេះ។ រង្វាស់ហ្គាសរ៉ាដុងជា picocurie ប្រសិនរង្វាស់នេះឡើងលើសពី៤ picocuries គេត្រូវមានវិធានការជួសជុលស្នាមប្រេះឬលេចធ្លាយជាចាំបាច់។

ការចិញ្ចឹមនូវសត្វដូចជាឆ្កែ ឆ្មា​ សត្វសារិកា សេកជាដើមសុទ្ធសឹងជាដើមចមក្នុងការនាំមកនូវប្រតិកម្មជាអាល់លែកហ្ស៊ីបានទាំងអស់ចំពោះអ្នកដែលងាយនឹងរងផលប៉ះពាល់ ដោយសារសារទឹកមាត់ឬស្បែកងាប់លាមករបស់សត្វទាំងនោះដែលជាដើមរឿង។ លើសពីនេះទៅទៀត មានពពួកផ្សិតអតិសុខុមទស្សន៍អាចបង្កនូវក្រុមជំងឺម៉្យាងឈ្មោះ Legionnaires diseases ដែលជាជំងឺរលាកសួតម៉្យាងពិបាកក្នុងការព្យាបាល​ វាបង្កឲ្យខូចសួត​ និងថ្លើមបាន។មហារីកសួតក៏អាចបណ្ដាលពីសារជាតិម៉្យាងដែលមានឈ្មោះថា អាសបែសស្តុស (Asbestos)។ សារជាតិនេះត្រូវបានគេប្រើក្នុង ការសាងសង់ផ្ទះនៅបណ្ដាប្រទេសត្រជាក់សំរាប់ទប់ទល់នៃធាតុក្ដៅឬត្រជាក់ពីធាតុអាកាស ក៏ដូចជាសំរាប់ទប់ការសាយភាយកម្ដៅឬត្រជាក់ពីបំពង់កំដៅឬម៉ាស៊ីនត្រជាក់ក្នុងអាគារធំៗ។

ការយល់ដឹងអំពីបរិស្ថាន អនាម័យក្នុងគេហដ្ឋានមានសារៈសំខាន់ខ្លាំងណាស់ ព្រោះយើងអាចធ្វើការទប់ទល់នូវហានិភ័យដែលអាចមានឡើងឲ្យទាន់ពេលវេលាដែលពីមុនយើងមិនទាន់បានយល់ដឹងព័ត៌មានលំអិតពីបាតុភូតនេះ។

 

ឯកសារយោង៖

Air pollution, Wikipedia

Radon, WebMD

 



ដើមឡើយមនុស្សនៅលើផែនដីនេះមិនសូវចាប់នឹងបរិស្ថានខ្យល់អាកាសដែលយើកំពុងតែអាស្រ័យនៅ។ នៅមុនយុគបដិវត្តន៍ឧស្សាហកម្ម ក្នុងអំឡុងឆ្នាំ​១៧០៩ នៅចក្រភពអង់គ្លេស ខ្យល់អាកាសមិនត្រូវបានបំពុលនៅឡើយ ព្រោះមិនមានការដុតធ្យូងថ្ម ប្រេងហ្វូសស៊ីល(Fossil)​ ដុតឧស្ម័ន ដើម្បីទាញយកឋាមពល។ការដុតប្រេងដែលបញ្ចេញនូវផ្សែងជាប្រភពនៃការបំពុលខ្យល់អាកាស។​​ ការបំពុលបរិយាកាសនៅពេលដំបូងនៃយុគនោះក៏មិនសូវមានការចាប់អារម្មណ៏ពីសំណាក់អ្នកវិទ្យាសាស្ដ្រ អ្នកសេដ្ឋកិច្ច ជាពិសេសអ្នកនយោបាយឡើយ។ព្រោះគេផ្ដោតតែការអភិវឌ្ឍន៍សេដ្ឋកិច្ចតែប៉ុណ្ណោះ។

ទើបតែអំឡុងទសវត្សរ៍ ក្រោយៗមកទៀត ដែលអ្នកវិទ្យាសាស្ដ្រចាប់អារម្មណ៍ ហើយបានព្រមានថាការបំពុលបរិស្ថានអាចបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្សនិងសត្វ ការប្រែប្រួលធាតុអាកាសនាំបង្កឲ្យមានគ្រោះរាំងស្ងួត ទឹកជំនន់ និងជំងឺដម្កាត់ផ្សេងៗ៉។ ទោះជាមានការព្រមានពីអ្នកវិទ្យសាស្ដ្រដូចនេះក្ដីក៏អ្នកសេដ្ឋកិច្ច ជាពិសេសអ្នកនយោបាយពួកគេមិនសូវខ្វល់ខ្វាយពីការចាប់ពីការរកឃើញ និងអំពីហានិភ័យដែលអាចកើតឡើងនៅពេលខាងមុខឡើយ ទើបតែប៉ុន្មានទសវត្សន៍ចុងក្រោយនេះ ភាពជាក់ស្ដែងនៃការប្រែប្រួលធាតុបណ្ដាលឲ្យមានភាពមហន្ដរាយដូចអ្វីដែលអ្នកវិទ្យាសាស្ដ្របានរកឃើញ ទើបមានការភ្ញាក់រលឹក ហើយទើបនាំគ្នាចាប់អារម្មណ៍និងរិះរកមធ្យោបាយដើម្បីដោះស្រាយនូវវិបត្តដែលកំពុងតែកើតមានឡើងយ៉ាងទាន់ហន់និងពេលខាងមុខ។

នៅពេលនេះយើងនិយាយអំពីតែបរិស្ថានខ្យល់អាកាសតែប៉ុណ្ណោះ។បើនិយាយពីបរិស្ថានខ្យល់អាកាសគឺសំដៅអំពីខ្យល់ដែលបើមិនមានអ្វីមកបូកផ្សំជាមួយនោះ គេថាជាខ្យល់បរិសុទ្ធ។ មិនថាតែមនុស្ស សូម្បីតែសត្វមានជីវិតទោះជានៅលើដីឬក្នុងទឹកឡើយគឺត្រូវការមានខ្យល់ ហើយបរិសុទ្ធទៀត។

ខ្យល់ពុលកើតឡើងដោយមានកត្តាច្រើនក្នុងនោះមានជាអាទិ៍៖

  • ការដុតប្រេងហ្វុលស៊ីល មានប្រេងសាំង ម៉ាហ្សូត ឧស្ម័នធម្មជាតិ
  • ការដុតព្រៃ សំណល់កសិកម្មមានជញ្ជ្រាំង ដុតជាតិប្លាស្ទិក
  • ការប្រើប្រាស់ឡ ដូចជា ឡ​ធ្យូង ឡអិដ្ឋ ឡឧស្សាហកម្ម
  • ការប្រើប្រាស់យានយន្ដគ្រប់ប្រភេទមានកាណូត កប៉ាល់ រថយន្ដ​ រថភ្លើង យន្ដហោះ ជាពិសេសយានប្រើម៉ាហ្សូត
  • ភ្នំភ្លើងដែលកំពុងមានសកម្មភាពជាដើម
  • និងមានប្រភពច្រើនទៀត ។ល។

ការដុតវត្ថុទាំងឡាយខាងលើដែលអាចបញ្ចេញនូវកំទេច ធូលី ឧស្ម័ន និងសារជាតិគីមីផ្សេងៗជាច្រើនបង្កឲ្យមានហានិភ័យដល់ជីវិតសត្វលោកលើផែនដី​ ក្នុងទឹក ខ្យល់អាកាស នឹងនាំមកនូវការប្រែប្រួលធាតុអាកាស ជាលទ្ធផលគឺបង្កនូវគ្រោះមហន្ដរាយដូចបានរៀបខាងលើ និងនាំមកនូវជំងឺ ជាពិសេសជំងឺផ្លូវដង្ហើមដូចជា រលាកច្រមុះ អាល់លែកហ្ស៊ីច្រមុះការយល់ដឹងពីអាល់ល្លែកហ្ស៊ីច្រមុះ រលាកទងសួត-សួត ហឺត (ភាគច្រើនអាចកើតមានឡើងនៅកូនក្មេងនិងមនុស្សចាស់)ជំងឺបេះដូង និងសសៃឈាម។ល។

*តើការដុតនូវវត្ថុខាងលើអាចបញ្ចេញសារជាតិអ្វីខ្លះ?

  • អាមូនីញ៉ា (ammonia)
  • កាបូនមូណូអុកស៊ីដ (carbon monoxide)
  • កាបូនឌីអុកស៊ីដ (carbon dioxide)
  • ស៊ុលហ្វៀឌីអុកស៊ីដ (sulfur dioxide)
  • នីទ្រូសអុកស៊ីដ (nitrous oxide)
  • មេតាន (methane)
  • ក្លូរ៉ូហ្វុយអូរ៉ូកាបូន (chlorofluorocarbon)
  • លំអងធូលីល្អិតបំផុត (particulate) ជាពិសេស PM 2.5​

អ្វីដែលយើចង់និយាយគឺចង់សង្កត់ធ្ងន់ទៅលើ PM 2.5 (Particulate Matter 2.5)។ PM2.5ជាល្អងធូលីដែលម៉ដ្ឋបំផុតមិនអាចមើលឃើញនឹងភ្នែកបាន។​ PM 2.5 (2.5mm x 1/1 000 000 ឬ​ 2.5 µ អាន 2.5 ម៉ៃក្រុងឬមីក្រុង)។ខ្យល់ដែលត្រូវបំពុលមានសារជាតិជាច្រើនដែលជាល្បាយ តែអ្វីដែលការបង្កក្ដីមហន្ដរាយដល់ការប្រែប្រួលធាតុអាកាសនិងជំងឺនោះគឺ PM 2.5នេះឯងនិងរួមផ្សំជាមួយសារជាតិដែលបានរៀបរាប់ពីខាងលើ*។ លើសពីអ្វីពីបានរៀបរាប់ខាង​​​ PM 2.5 នៅអាចបង្កឲ្យទារកកើតមុនកំណត់ ការស្លាប់មុនកាលថែមទៀតផង។

សន្ទស្សន៍គុណភាពខ្យល់( Air Quality Index (AQI) មាត្រដ្ឋាន៖

 

QI Description Health advice
0–33 Very Good Enjoy activities
34–66 Good Enjoy activities
67–99 Fair People unusually sensitive to air pollution: Plan strenuous outdoor activities when air quality is better
100–149 Poor Sensitive Groups: Cut back or reschedule strenuous outdoor activities
150–200 Very Poor Sensitive groups: Avoid strenuous outdoor activities. Everyone: Cut back or reschedule strenuous outdoor activities
200+ Hazardous Sensitive groups: Avoid all outdoor physical activities. Everyone: Significantly cut back on outdoor physical activities

 

ជាឧទាហណ៍សន្ទស្សន៍ខ្យល់នៅទីក្រុងហាណូយកាលពី ៧វិច្ឆិកា២០២២ ចេញផ្សាយដោយ VnExpress បានលើកអំពី​ AQI ដែលមានកំរិតលើសជាមធ្យម 154 ហើយមានពេលខ្លះឡើងដល់​ 200 ឯណោះដែលជាកំរិតលើសពីកំណត់ក្នុងតារាងខាងលើ ត្រឹម 67-99​ តែប៉ុណ្ណោះ។ចំណែកក្នុងប្លុកសហគមន៍អឺរ៉ុប ការស្លាប់ដោយសារខ្យល់ពុលឡើងរហូតដល់ ​២៣៨​០០០នាក់ក្នុងឆ្នាំ២០២០។​

យោងតាមអង្គការសុខភាពពិភពលោក (WHO) ខ្យល់ពុលបង្កឲ្យមានការស្លាប់មុនអាយុ​រហូតដល់ ៧លាននាក់ក្នុងពិភពលោក ដែលស្មើនឹងការស្លាប់ដោយការជក់បារី ឬកង្វះអាហារូបត្ថម្ភ។

 ឯកសារយោង៖

Air Pollution, Wikipedia

VNExpress International, November 7, 2022

Daily News (via HT Media Ltd.) 25/11/2022

 



សម្លេងជាអ្វី? សម្លេងជាសូរឬស្នូរដែលមានហ្វ្រេកង់ (frequencyតាងដោយHz)និង អាំងតង់ស៊ីតេ​ (intensityតាងដោយ dB) និង សំនៀង ​(timbre)ជាសំនៀងមនុស្ស សត្វ ឧបករណ៍តន្ត្រី។ សម្លេងឬសូរដែលមានក្នុងបរិយាកាស ដែលបញ្ចេញដោយឧបករណ៏ភ្លេង សម្លេង មនុស្ស សត្វ ខ្យល់ ទឹកជាដើម អាចត្រង់ត្រាប់ស្ដាប់បានដឹងនូវប្រភព និង ថាមពលរបស់វាបានដោយត្រចៀក(សោតវិញ្ញាណ)។

សម្លេងដែលសោតវិញ្ញាណយើងទទួលបានក្នុងជីវិតប្រចាំថ្ងៃមានគ្រប់ទិសទីមិនថានៅទីណា​ ពេលណាទោះទេ  ។សម្លេងនេះសោតទៀតមានកំរិតខ្សោយឬខ្លាំងទៅតាមប្រភពរបស់វា។

ការនិយាយដល់បរិស្ថានសម្លេងយើងចង់ផ្ដោតលើកំរិតសម្លេងចម្រុះដែល សមស្របនិងមិនសមស្របក្នុងបិយាកាសសំរាប់ការរស់នៅប្រចាំថ្ងៃរបស់យើង។

ជាទូទៅគេសន្មតសម្លេងដែលយើងប្រាស្រ័យគ្នារាល់ថ្ងៃ មានហ្វ្រេកង់ពី​២៥០Hz ដល់​២០០០Hz ក្នុងកំរិតអាំងតង់ស៊ីតេជាមធ្យម ពី​ ៣០dB ដល់​៧០dB  ដែលនៅក្នុងនោះគេកំណត់(៣៥dB សម្លេងទាប ៥៥dB សម្លេងមធ្យម ៧០dB     សម្លេងខ្លាំង)។បើខ្លើសពីនេះវាអាចបង្កការំខានដល់ការស្ដាប់ជាលក្ខណៈបុគ្គលឬជាសាធារណៈ។លើសពីនេះវាក៏អាចប៉ះពាល់ដល់សោតវិញ្ញាណនិងអាចឈានដល់ហ៊ឹងត្រចៀកនិងពិការភាព​(ធ្ងន់ត្រចៀកឬថ្លង់តែម្ដង)ដែលបង្កឡើងដោយសម្លេង (Noise induced hearing loss)

មួយបែបទៀតផលប៉ះពាល់ដោយសម្លេងទោះខ្សោយ មធ្យម​ ឬខ្លាំង ក្នុងរយៈពេលយូរវាអាចបង្កឲ្យមានការថយចុះនែការផ្ចង់ស្មារតីក្នុងការសិក្សា អាការៈមួហ្មង គេងមិនលក់ ស្ត្រេស(stress) និងអាចបណ្ដាលឲ្យមានជំងឺផ្សេងៗទៀតបាន។​ ឧទាហរណ៍កម្មករដែលមិនមានឧបករណ៍ការពារដែលធ្វើការក្នុងរោងចក្រដែលមានសម្លេងខ្លាំង ដូចជារោងចក្រដែក កម្មករដែលប្រើឧបករណ៍បញ្ចេញសម្លេងខ្លាំងៗ ដូចជាម៉ាស៊ីនអារ ម៉ាស៊ីនកាត់ដែក ម៉ាស៊ីនបុកកំទិចថ្មស៊ីម៉ង់ ម៉ាស៊ីនខៃថ្មជាដើម។ សូម្បីតែនៅក្នុងការប្រគុំតន្ដ្រីធំៗ(concert)ដែលមានឧបករណ៍បំពងសម្លេងខ្លាំងៗក្នុងទីវាលក៏ដោយគេក៏ត្រូវមានការប្រុងប្រយ័ត្នដែរ ព្រោះវាមានហ្វ្រេកង់និង​អាំងស៊ីតេអាចខ្ពស់ដល់​ ៤០០០Hz និង ៩០dB​​ ឯណោះ។ រោងចក្រ សហគ្រាសណាដែលមានសម្លេងដែលលើសពីកំរិតធម្មតាដែលមាន ៧៥dBឬ៨០dB ឡើងទៅត្រូវបំពាក់នូវឧបករណ៏ការពារដល់កម្មករដែលកំពង់បំពេញការងារប្រចាំថ្ងៃ ដើម្បីការពារនូវហានិភ័យពីសម្លេងដូចបានរៀបរាប់ពីខាងលើ។

មួយវិញទៀតយើងក៏សង្កេតឃើញថានៅក្នុងពិធីបុណ្យទានឬអាពាពិហ៍ពាហ៍មិនថានៅទីក្រុងឬជនបទ(ជាពិសេស) របស់ជនជាតិយើងមានទម្លាប់ចូលចិត្តបន្លឺសម្លេងឧឃ្ឍោសនសព្ទយ៉ាងកងរំពងដែលបង្កឲ្យមានការរំខានច្រើនមិនត្រឹមតែដល់អ្នកដែលរស់នៅជុំវិញប៉ុណ្ណោះទេ តែវាអាចបង្កហានិភ័យខាងសោតប្រាសាទទៀតផង។ទម្លាប់បែបនេះគួរតែយើងជម្រុះចោល។

ម៉្យាងទៀតនោះឥរិយាបថក្នុងការសន្ទនាដោយបន្លឺនូវសម្លេងស្រាលឬធ្ងន់ក៏វាអាចបញ្ជាក់នូវចរិតមនុស្ស សេចក្ដីថ្លៃថ្នូរ ក្នុងសុជីវធ៌មក្នុងការរស់នៅផងដែរ។

សរុបមក​ សម្លេងទោះក្នុងបរិស្ថានណាក៏តម្រូវឲ្យមានកំរិតមួយដែលជាកំរិតស្ដង់ដារ ព្រោះខុសពីនេះវាអាចបង្កនូវការរំខាន បង្កផលប៉ះពាល់ក្នុងការប្រាស្រ័យក្នុងការរស់នៅ ក៏ដូចជា និងអាចបង្កជាជំងឺនិងពិការភាពរបស់សោតវិណញ្ញាណផងដែរ។

 

ឯកសារយោង៖

Michel Portman, Claudine Portman, précis d’audiométrie clinique , 5ème edition , MASSON

Gallaudet, Encyclopedia of DEAF PEOPLE AND DEAFNESS, 1

Essentials of Audiology, 2nd edition, Stanley A. Gelfand



ខែ​ឧសភា 24, 2022 Ros Prach Ponluត្រចៀក

ជំងឺថ្លង់ប្រភេទនេះជាការថ្លង់បណ្ដាលមកពីការប៉ះពាល់ឬការខូចរបស់ត្រចៀកក្នុងដែលមានមុខងារសំខាន់ក្នុងការស្ដាប់ឮនិងយល់បាននូវសម្លេង។សូមបញ្ជាក់ឲ្យបានច្បាស់ថាការស្ដាប់ឮតែមួយមុខវាមិនគ្រប់គ្រាន់ក្នុងការស្ដាប់បាននូវភាសានោះទេ លុះត្រាតែសម្លេងដែលឮហើយត្រូវបំប្លែងនៅក្នុងមណ្ឌលកណ្ដាលនៃភាសាទើបអាចយល់បាននូវ ពាក្យ ប្រយោគ និង ភាសាបាន។ ដូចជាករណីខ្លះអ្នកជំងឺគាត់បានសួរថាគាត់បានឮសម្លេងហេតុដូចម្ដេចបានជាគាត់ស្ដាប់មិនបាន?។ នេះមកពីត្រចៀកក្នុងរបស់គាត់មានបញ្ហាម្ខាងឬទាំង២ខាង។

មូលហេតុចំបងៗដែលបណ្ដាលឲ្យមានជំងឺថ្លង់នេះមានជាអាទិ៍៖

  • ជំងឺថ្លង់តាមអាយុ ភាគច្រើនចាប់ពីអាយុ​៥០ឡើង
  • ជំងឺថ្លង់បណ្ដាលមកពីប៉ះពាល់ឬប្រឈមនឹងសម្លេងខ្លាំងឬរយៈពេលយូរ
  • ជំងឺថ្លង់បណ្ដាលមកពីការប្រើថ្នាំដែលអាចឲ្យប៉ះពាល់ត្រចៀកក្នុង
  • ជំងឺ Menière​ (វិលមុខ ហ៊ឹងត្រចៀក ណែនត្រចៀក ការស្ដាប់ចុះខ្សោយ)
  • ការរលាកត្រចៀកក្នុងដោយវីរុស ដោយមេរោគ
  • គ្រោះថ្នាក់ដែលបណ្ដាលឲ្យប្រេះស្រាំឆ្អឹង​ Temporal ជាឆ្អឹងដែលនៅក្នុងនោះមានត្រចៀកក្រៅ កណ្ដាល និង ក្នុង
  • ត្រចៀកក្នុងដែលមានលក្ខណៈមិនគ្រប់គ្រាន់ពីកំណើត ។ល។

 

ចំណាត់ថ្នាក់នៃការបាត់បង់     ចំណាត់កំរិនៃការថ្លង់ដែលបណ្ដាលមកពីត្រចៀកក្រៅនិងត្រចៀកកណ្ដាលមួយបែបហៅថា (Conductive Hearing Loss=CHL) ការថ្លង់ដែលបណ្ដាលពីត្រចៀកក្នុងមួយបែបហៅថា (Sensi-Neural Hearing Loss= SNHL)

ចំណែកប្រភេទចម្រុះ(Mix Hearing Loss)គឺចការថ្លង់របស់ប្រព័ន្ធត្រចៀកកណ្ដាលរួមនិងប្រព័ន្ធត្រចៀកក្នុង។ឧទាហរណ៍ ការថ្លង់ចំពោះអ្នកមានជំងឺអំបៅអំបែករួមនិងជំងឺថ្ងង់មនុស្សចាស់។

សូមមើលអត្ថបទ៖

. ជំងឺថ្លងដែលបណ្ដាលមកពីត្រចៀកក្រៅនិងកណ្ដាល

ឯកសារយោង៖

Otolaryngology, The Essentials,

Allen M Seiden, Thomas A. Tami



ខែ​ឧសភា 20, 2022 Ros Prach Ponluត្រចៀក

សូមរំលឹកឡើងវិញបន្តិចពីប្រដាប់បញ្ជូនសម្លេងរបស់ត្រចៀក​ ក្នុងនោះមានរន្ធត្រចៀក ក្រដាសត្រចៀក និងត្រចៀកកណ្ដាលដែលនៅក្នុងនោះមានកូនឆ្អឹងតូចៗ៣។ក្នុងករណីយដែលមានបញ្ហាក្នុងប្រព័ន្ធនោះ ការស្ដាប់ត្រូវបានរំខានក្នុងកំរិតស្រាល បង្គួរ ឬធ្ងន់ទៅតាមបញ្ហាដែលបង្កឡើង។ការរំខាននោះយើងហៅថាត្រចៀកធ្ងន់(ស្ដាប់មិនសូវច្បាស់ក្នុងកំរិតពីស្រាលទៅធ្ងន់) តែវាមិនដល់ថ្នាក់ថ្លង់នោះទេ។

ផលរំខានទាំងនោះអាចមានជាទូទៅដូចជា៖

-​អាចម៍ត្រចៀកដែលស្ទះក្នុងរន្ធ

– ផ្សិតត្រចៀក

– របស់ដូចជា កៅស៊ូ ប្លាស្ទិក គ្រាប់ឃ្លីកង់ជាប់ស្ទះក្នុងរន្ធត្រចៀក

– រលាកក្រដាសត្រចៀក ធ្លុះក្រដាសត្រចៀក ដោយគ្រោះថ្នាក់ ដោយអំបៅអំបែក

– ជំងឺក្នុងត្រចៀកកណ្ដាល ដូចជាជំងឺដក់ទឹកក្នុងត្រចៀកកណ្ដាល

– ការភ្លាត់កូនឆ្អឹងត្រចៀកដោយគ្រោះថ្នាក់ជាដើម

ការស្ដាប់ធ្លាក់ចុះក្នុងក្រុមនេះមានកំរិតស្រាល ធ្ងន់ទៅតាមកំរិតនៃការប៉ះពាល់ឬការខូចខាត។

គេអាចវាយតម្លៃនៃការស្ដាប់ក្នុងកំរិតណានោះគេអាចធ្វើតេស្តត្រឹមសាកល្បងជាមួយអ្នកជំងឺ ប៉ុន្តែឲ្យមានសុក្រិតភាពគេត្រូវតេស្តជាមួយម៉ាស៊ីន (Audiometer) ។លទ្ធផលនៃតេស្តអាចវាយតម្លៃបានបានល្អជាង។ គេកំណត់ dB​(decibel) ជារង្វាស់ឯកតាអាំងតង់ស៊ីតតេសម្លេង។

ជាទូទៅកំរិតនៃការធ្លាក់ចុះវាមិនលើសពី៤០​dBក្នុងការសន្ទនាធម្មតា​ ក្នុងរលកសម្លេង​ ៥០០ដល់២០០០Hz មានន័យអ្នកជំងឺមិនមានបញ្ហាអ្វីក្នុងការស្ដាប់នោះទេ។​ សូមមើលតារាងខាងក្រោម។

ចំណាត់ថ្នាក់នៃការបាត់បង់សមត្ថភាពនៃការស្ដាប់៖

Adults (Goodman, 1965)
≤ 25dB Normal                                 ធម្មតា
26-40dB Mild​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                       ស្រាល
41-55dB Moderate           ​​​                    មធ្យម
56-70dB Moderately severe                  លើសមធ្យម
71-90dB Severe                                    ធ្ងន់
91+dB Profound                                  ធ្ងន់ខ្លាំង

 

ឯកសារយោង៖

Diagnostic Audiology, Pocket Guide

James Steiger, Erin L. Miller



ផ្លែល្ពៅមានដើមកំណើតនៅប៉ែកខាងត្បូងនៃសហរដ្ឋអាម៉េរិកនិងប្រទេសម៉ិចស៊ិកកូ​​(Mexico)។វាមានកំណើតតាំងពី ៧៥០០ ទៅ​ ៥០០០ឆ្នាំមុនគ្រិស្តសករាជឯណោះ។តាមពិតល្ពៅជាផ្លែ ព្រោះវាមានផ្លែចេញពីផ្កានិងមានគ្រាប់ តែគេចាត់ទុកវាជាបន្លែទៅវិញ។​ល្ពៅមានសណ្ឋានផ្សេងៗគ្នា ដូចនៅស្រុកយើងមានរាងសំប៉ែត មូល ឬដូចផ្លែឃ្លោក និងមានសំបកក្រាស់រលោងឬគ្រើម។ ជនជាតិទាំងអស់នៅលើពិភពលោកបរិភោគល្ពៅដែលគេឆ្នៃជាបន្លែ និងជាបង្អែម។

ជនជាតិយើងយកមកស្លជាសម្លប្រហើរ កកូរ និងជាបង្អែមជាដើម។

ជាទូទៅត្បិតយើងនិយមបរិភោគវាមែនតែយើងហាក់មិនសូវដឹងច្បាស់នូវអត្ថប្រយោជន៏វាឲ្យបានច្បាស់លាស់នៅឡើយ។ខាងក្រោមនេះជាការពិពណ៌នាពីសារជាតិដែលមាននៅក្នុងផ្លែវាហើយនិងផលប្រយោជ៏សំរាប់សុខភាព។

១- បែតតាការ៉ូតតែន Beta Carotene

សម្បូរទៅដោយបែតតាការ៉ូតែន សារជាតិនេះអាចបំលែងទៅជាវីតាមីនAដោយអង់ទីអុកស៊ីដង់នៅក្នុងខ្លួនយើង។ វីតាមីនA ជាសារជាតិជំនួយភ្នែក បេះដូង​ តម្រងនោម។វីតាមីន A ក៏ជួយបន្ថយនូវជំងឺមហារីក​សួត និក្រពេញប៉្រូស្តាតផងដែរ។

២- លើសពីនេះទៅទៀតនោះ ល្ពៅក៏មានវីតាមីន​ C, E, ដែក និងសារជាតិហ្វូលេត(folate)ដែលមានមុខងារសំខាន់ជំរុញភាពស៊ាំរាងកាយយើងទប់ទល់នឹងជំងឺដំកាត់ផ្សេងៗ។វីតាមីន A ក៏អាចជួយស្បែកភ្លឺថ្លារលោង មិនសូវឆាប់ជ្រីវជ្រួញថែមទៀត។

៣- ដោយមានសារជាតិប៉ូតាស់ស្យូម(potassium) ដែលអាចបន្ថយកំរិតឈាមខ្ពស់ និងជំរុញកំណើនសារជាតិ(HDL) ដែលជាប្រភេទខ្លាញ់ល្អក្នុងឈាមឲ្យឡើងខ្ពស់និងមានប្រយោជន៏បន្ថយសម្ពាធឈាមបានដែរ។​ប៉ូតាស់ស្យូមក៏មានសមត្ថភាពបន្ថយការដាច់សសៃឈាមក្នុងខូរក្បាល(stroke) បន្ថយការកកើតគ្រួសក្នុងតម្រងនោម ជំងឺទឹកនោមផ្អែមប្រភេទ២។ លើសពីនេះ Potassium ក៏អាចពង្រឹងសុខភាពឆ្អឹងបានល្អ។

៤- ផ្លែល្ពៅមានជាតី​ ហ្វៃប័រ (Fiber)ខ្ពស់និងមានកាឡូរីទាប ជាតិ Fiber ជំរុញឲ្យមានសុខភាពប្រព័ន្ធរំលាយអាហារបានល្អកាលណាយើងបរិភោគវាបានគ្រប់គ្រាន់។

៥- សារជាតិទ្រីបតូហ្វាន (Tryptophane)​​ ជាជាតិអាមីណូអាស៊ីតដែលអាចជំរុញឲ្យកើតសារជាតិ​សេរ៉ូតូនីន (serotonin) ។ ការគេងលក់ស្កប់ស្កល់បានលុះត្រាណាតែសារជាតិសេរ៉ូតូនីននេះមានគ្រប់គ្រាន់នៅក្នុងសារពាង្គកាយយើង។

ឯកសារយោង៖

-Wikipedia

– Google: pumpkin

– Nourish by WebMD

 



ខែ​តុលា 11, 2021 Ros Prach Ponluច្រមុះ0

ការធ្វើតេស្ដដើម្បីដឹងថាមានអាល់លែកហ្ស៊ីជាការចាំបាច់។​តែបើក្នុងករណីយដែលយើងមិនមានមធ្យោបាយក៏វាមិនចាំបាច់អ្វីណាស់ណាដែរ។

តេស្ដសំរាប់ឲ្យដឹងថាមានអាល់លែកហ្ស៊ីមានច្រើនយ៉ាង។​​មានតេស្ដដែលធ្វើនៅលើស្បែក​ នៅមានតេស្តដែលតម្រូវមើលក្នុងឈាម។តើតេស្តណាមួយដែលមានសារៈសំខាន់ជាង?យើងមិនអាចនិយាយថាតេស្តណាមួយសំខាន់ជាងតេស្តណាទេ តែវាមានលក្ខណៈពិសេសរបស់វា។

តេស្តលើស្បែក (Skin Prick Test)

តេស្តនេះធ្វើឡើងនៅលើស្បែកដោយប្រើឧបករណ៏ មានរាងជាបន្ទះមានដែលមានភ្ជាប់ម្ជុលតម្រៀបជា២ជួរ ។ម្ជុលដែលតម្រៀបជាជួរនៅលើបន្ទះនោះត្រូវគេជ្រលក់ក្នុងបំពង់ដែលមាន អាល់លែកហ្សែន (allergen: ជាសារជាតិបង្កអាចឲ្យមានអាល់លែកហ្ស៊ីបាន)។បន្ទាប់ពីបានជ្រលក់ក្នុងបំពង់ allergen​ រួច​គេចាក់នៅលើស្បែក រួចទុករយៈ១៥នាទី។​បន្ទាប់ពីនេះគេអាចមើលប្រតិកម្មដែលចេញជាកន្ទួលនៅលើស្បែកមានវិជ្ឈមាឌស្មើនឹងឬលើសពី១៥មីលីម៉ែត្រ (វិជ្ឍមាឌ<១៥មីលីម៉ែត្រសន្មតថាអវិជ្ជមាន) នៅពេលនោះគេសន្មត់ថាជាប្រតិកម្មជាវិជ្ជមាន។គេអាចសន្ឋិដ្ឋានថាអ្នកមានអាល់លែកហ្ស៊ីជាមួយនឹងអ្វីខ្លះតាមចំណុចវិជ្ជមាននៅលើបំពង់ដែលគេបានផ្សើមជាមួយ allergen ណាមួយ ឧទាហរណ៍ប្រតិកម្មវិជ្ជមាននៅកន្លែងអាលលែកហ្សែនអាចម៍កន្លាត នោះគេសន្មតថា​អ្នកជំងឺមានអាល់លែកហ្សីជាមួយអាចម៍កន្លាត។

តេស្តលើឈាម​ (Allegy Blood Test)

តេស្តនេះធ្វើឡើងដោយគ្រាន់តែបូមឈាមរួចបញ្ជូនទៅមន្ទីពិសោធន៏ជាការស្រេច។

តេស្តទាំងនោះមាន៖

– Enzyme-linked immunosorbant essay (ELISA, or EIA)

– Radioallergosorbent test (RAST)

គេធ្វើតេស្តទាំងនេះដើម្បីរកអង្គបដិបក្ខ (antibody=IgE)ដែលទាក់ទងទៅនឹង allergen ដែលបង្កឡើង។ គេក៏អាចរកឃើញក្នុងឈាមតាមរយៈការឡើងខ្ពស់របស់ eosinophil នៅក្នុងឈាមសបានដែរ តែបើចង់ដឹងច្បាស់ប្រតិកម្មជាមួយអាល់លែកហ្សែនណាមួយ យើងមិនអាចដឹងបានទេ។

លក្ខណៈរបស់តេស្ដនិមួយៗ ផលវិជ្ជមាន​ និងអវិជ្ជមាន៖

ផលវិជ្ជមាន

– តេស្តនៅលើស្បែកវារហ័ស​(skin prick test) មានតម្លៃសមរម្យ​​​និងអាចនិយាយថាមានប្រសិទ្ធភាពគួរទទួលយកបានខ្ពស់ ព្រោះលទ្ធផលវាស្ដែងចេញពីបំពង់ដែលមាន allergen​ដែលគេស្គាល់វារួចស្រេច។មុននឹងធ្វើតេស្ដនេះគេមិនអនុញ្ញាតឲ្យអ្នកជំងឺប្រើថ្នាំប្រភេទ (antihistamines) ។លទ្ធផលតេស្ដនេះអាចចេញក្នុងរយៈពេល១៥នាទី។

-តេស្តឈាម(blood testing for allergy)អាចធ្វើបានគ្រប់ពេលទោះជាអ្នកជំងឺប្រើថ្នាំអ្វីក៏ដោយនិងទោះបីជាអ្នកមានជំងឺមួយដូចជា​ ជំងឺបេះដូងមិននឹងន ជំងឺហឺត ជំងឺសើស្បែកជាដើមនិងសំខាន់ជាងទៅទៀតនោះគឺទោះបីជាអ្នកធ្លាប់មានប្រតិកម្មខ្លាំងជាប្រភេទ​(anaphylaxis)នឹងសារជាតិណាមួយក៏ដោយ ។ វាជាការងាយស្រួលដោយគ្រាន់តែបូមឈាមតែម្ដងជាការស្រេច មានការឈឺចាប់តិចជាងតេស្តលើស្បែក។ តេស្តនេះគេច្រើនប្រតិបត្តិនៅលើកូនក្មេងនិង​កូនតូចៗ។

ផលអវិជ្ជមាន

​ តេស្តនៅលើស្បែកមុននឹងធ្វើវាតម្រូវឲ្យអ្នកជំងឺឈប់ប្រើថ្នាំប្រភេទការពារអាល់លែកហ្ស៊ី ឧ៖ ពពួក Cetirizine, ​Desloratadine, Fexofenadine, Ebastine ជាដើម។ អ្នកខ្លាចរអារជាមួយបន្ទះម្ជុលច្រើន។តេស្តនេះអាចបណ្ដាលឲ្យមានប្រតិកម្មខ្លាំងanaphylaxis​ និងអាចមានប្រតិកម្មនិងបង្កគ្រោះថ្នាក់ដល់ជីវិតបាន។

តេស្តឈាមអាចមានការឈឺចាប់ខ្លះ អាចមានឈាម និងស្នាមជាំនៅកន្លែងបូម។តេស្តនេះមានតម្លៃថ្លៃ ត្រូវប្រើពេលយូរ។ ពេលខ្លះក៏វាមានលទ្ធផលមិនគ្រប់គ្រាន់សំរាប់ដឹងថាមានអាល់លែកហ្ស៊ីបានដែរ ព្រោះមានប្រតិកម្មខ្លះវាស្ដែងចេញតែតាមរយៈតេស្លលើស្បែកប៉ុណ្ណោះ។

ឯកសារយោង៖

– Blood Testing For Allergies, WebMD, by Kelli Miller, January 19, 2021

– Managing Allergic Patient, John H. Krouse, M. Jennifer Derebery, Stephen J. Chadwick

 

 

 

 



ត្រីទីឡាប់ព្យាមានដើមកំណីតពីមជ្ឈិមបូព៌ានិងពីអាហ្វ្រិក។បច្ចុប្បន្នត្រូវបានគេចិញ្ចិមវានៅក្នុងប្រទេសជាង៨០ក្នុងក្នុងពិភពលោក។ត្រីនេះបានត្រូវគេនាំចូលមកកម្ពុជាក្នុងអំឡុងឆ្នាំទសវត្សរ៍ឆ្នាំ៦០?។

ត្រីទីឡាប់ព្យាមាន៣ប្រភេទ៖

  • ព៌តខ្មៅ (Nile or Black)
  • ព៌តក្រហម (Mozambique or red)
  • ព៌តខៀវ

ត្រីនេះមានរសជាតិដោយសាច់របស់វាទន់​ហើយផ្អែម។រសជាតិទាំងនោះអាស្រ័យទៅលើគុណភាពទឹកនិងចំណីអាហារដែលផ្ដល់ឲ្យវា។លើសពីនេះទៅទៀតនោះសាច់របស់វាគឺសារប្រយោជន៍ចំពោះសុខភាពដែលយើងមិនអាចមើលរំលងបាននៅពេលយើងបរិភោគជាអាហារ។គេអាចច្នៃសាច់ត្រីនេះជាម្ហូបបានច្រើនមុខ ដូចជា៖ ចៀន ចំហុយ ជាដើម។

ត្រីជាប្រភពដែលផ្ដល់នូវប្រូតេអ៊ីនច្រើន ក្នុងនោះក៏មានត្រីទីឡាប់ព្យាផងដែរ។

សាច់វាមានផ្ទុកនូវ៖

  • Choline
  • Niacin
  • Vitamin B12
  • Vitamin D
  • Selenium
  • Phosphorus
  • Omega fatty acid

 

សារប្រយោជន៍សំរាប់សុខភាព៖

ដោយត្រីនេះមានសារជាតិសំខាន់ៗសំរាប់សុខភាព ដូចនេះការបរិភោគនូវត្រីនេះវាផ្ដល់ឲ្យយើងអាចទប់ទល់នូវជំងឺមួយចំនួនមាន៖

  • ជំងឺមហារីក ដោយជាតិសេឡេនីញ៉ូម (selenium)។ទីឡាប់ព្យាជាប្រភពផ្ដ់ល់ដ៏សំខាន់នូវខនិជនេះ គ្រាន់តែទីឡាប់ព្យា១ក្បាលអាចផ្ដល់រហូតដល់៨៨%នៃតម្រូវការប្រចាំថ្ងៃរបស់យើង
  • ការពារជំងឺបេះដូង
  • បន្ថយឈាមកក (blood clotting)
  • បញ្ចុះ cholesterol កាលណបើកុលឡេះស្ដេរ៉ុលនេះចុះ ។សុខភាពមនុស្សយើងនឹងអាចបន្ថយការប្រឈមនឹង៖
    • បន្ថយសម្ពាធឈាម
    • បន្ថយហានិភ័យស្ដ្រូក (stroke)
    • ជំងឺគាំងបេះដូង (heart failure)
    • បន្ថយដំណើរបេះដូងមិនទៀង​ ​(arrhythmia)

ត្រីទីឡាប់ព្យាផ្ដល់ ​omega-3 fats ច្រើនជាង សាច់គោ សាច់ជ្រូក សាច់មាន់ ឬមាន់បារាំងទៅទៀត។

  • សុខភាពឆ្អឹង ដោយសារជាតិ៖
    • កាល់ស្យូម​ calcium
    • វីតាមីន D
    • ម៉ាញ៉េស្យូម magnesium
    • ហ្វូសហ្វូរុស phosphorus
  • ជាអាហារបំប៉នដោយសារជាតិ វីតាមីនបេ​១២ ដែលផ្ដល់ដល់រាងកាយយើងផលិត DNA សំរាប់ទ្រទ្រង់ប្រព័ន្ធសៃសប្រាសាទនិងការកកើតគ្រាប់ឈាមក្រហម។

ត្រីទីឡាប់ព្យាជាត្រីដែលងាយចិញ្ចិមនិងមានតម្លៃសមរម្យហើយផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ដូចនេះគួរយើងបរិភោគត្រីនេះឲ្យបានញឹកញាប់។​ តែគុណភាពនិងសុវត្តិភាពនៃសាច់ វាអាស្រ័យទៅនឹងបរិស្ថាន និងការផ្ដល់អាហារក្នុងពេលចិញ្ចិម។

 

ដកស្រង់ចេញពី៖

Nourish by WebMD, Diet & Weight management