ទឹកឃ្មុំជាផលិតផលរបស់មេឃ្មុំដែលក្រេបលំអងផ្ការួចបំប្លែងក្នុងប្រព័ន្ធរំលាយអាហាររបស់វាទៅជាទឹកឃ្មុំសំរាប់ចិញ្ចឹមមេឃ្មុំនិងកូនរបស់វានៅក្នុងសំបុក។ គេប៉ាន់ប្រមាណថាមានមេឃ្មុំជាង៣០០ប្រភេទនៅក្នុងផែនដី។ជនជាតិដែលបានប្រើទឹកឃ្មុំជាឱសថព្យាបាលជំងឺមុនគេប្រហែលជាង២០០០ឆ្នាំមាន ជនជាតិក្រិក រ៉ូម៉ង់ បាប៊ីឡូន អេហ្ស៊ីប ឥណ្ឌា ចិន។បច្ចុប្បន្ននេះសឹងតែគ្រប់ជនជាតិក្នុងសកលលោកបានប្រើវាជាឱសថដែរ។ទឹកឃ្មុំមាន២ប្រភេទ ១ជាប្រភេទបែបធម្មជាតិដែលគេប្រទះឃើញក្នុងព្រៃរាក់ឬជ្រៅហើយរសជាតិឃ្មុំប្រភេទនេះរស់ជាតិរបស់វាមានការផ្លាស់ប្ដូរតាមដូវ។ ចំណែក១ប្រភេទទៀតគឺគេចញ្ចឹមហើយរសជាតិរបស់វាច្រើនតែមានលក្ខណៈតាមអ្វីដែលគេចង់ឲ្យមេឃ្មុំក្រេបផ្កាអ្វីដែលគេចង់បាន។
សមាសធាតុនៃទឹកឃ្មុំ៖
- ជាតិស្កដែលជាហ្វ្រ៊ុចតូស និងគ្លុយកូស (fructose & glucose) ជាតិនេះផ្អែមជាងស្កចម្រាញ់២៥%
- disaccharides, trisaccharide និង oligosaccharidesផងដែរ
- FlavonoidsនិងPolyphenols ជា antioxydants ដ៏សំខាន់សំរាប់សុខភាពមនុស្ស
- Vit Cជាពិសេសនិងជាតិរ៉ែផងដែរដូចជា Magnesium,Calcium, Sodium, Sulfur, Potassium
- តែវាអាចផ្ទុកនូវសារជាតិលោហធាតុធ្ងុនដូចជា សំណរ (Pb) កាតមីញ៉ូម (Cd) និង អាសឺនិច(As)ដែលជាសារធាតុពុលដោយសារបរិស្ថាន។
ទឹកឃ្មុំនិងសុខភាព៖
ទោះបីជាទឹកឃ្មុំមានសារជាតិស្ករខ្ពស់ក៏ដោយ ក៏គេប្រើវាក្នុងការព្យបាលជំងឺដោយមានសារជាតិផ្លាណូអ៊ីដនិងប៉ូលីហ្វេណូល (flavonoids & polyphenols) ដែលជាអង់ទីអុកស៊ីដង់សំរាប់ប្រឆាំងនឹងរ៉ាឌីកាល់ទំនេរ (Free radicals) នៅក្នុងសេរីរាង្គយើង។រ៉ាឌីកាល់ទំនេរវាអាចបណ្ដាលឲ្យមានការរលាក មានការខូចខាតដល់កោសិកាក្នុងរាងកាយ និងទីបញ្ចប់នាំមកនូវជំងឺផ្សេងៗ។
ដូចនេះទឹកឃ្មុំអាចមានលក្ខណៈពិសេសសំរាប់ការព្យាបាលដោយថាវាអាចមានលក្ខណៈសម្បត្តិ៖
- អង់ទីអុកស៊ីដង់ antioxidants
- ប្រឆាំងការរលាក anti-inflammatory
- ប្រឆាំងនឹងមេរោគ antimicrobial
- ប្រឆាំងនឹងរោគផ្សិត antifungal
- ប្រឆាំងនឹងការរីករាលដាល antiproliferative
- ប្រឆាំងមហារីក anticancer
ដោយសារទឹកឃ្មុំមានលក្ខណៈដូចខាងលើបានជាគេប្រើវាជាឱសថសំរាប់ព្យាបាលជំងឺ៖
- រលាកផ្លូវដង្ហើម មានរលាកទងសួត ក្អក ហឺត
- រលាកស្បែក
- ជំងឺបេះដូង
- ជំងឺសសៃប្រសាទ
- ជំងឺក្រពះ ពោះវៀន
ឧទាហរណ៏ គេអាចប្រើទឹកឃ្មុំក្នុងការព្យាបាលជំងឺក្អកដោយសារផ្ដាសាយ ឬក៏ហឺតបាន ។ ចំពោះកូនក្មេងដែលមានអាយុតិជាង១ឆ្នាំមិនអនុញ្ញាតឲ្យប្រើ ដោយខ្លាចបង្កឲ្យអាល់លែកហ្ស៊ីបាន។
មានឯកសារខ្លះថាទឹកឃ្មុំធម្មជាតិដែលមិនទាន់បានសម្លាប់មេរោគ (pasteurization) អាចជាបង្កឲ្យកើតជំងឺ (Botulism)បានដែលបង្កដោយ(Clostridium botulinum spores)ដែលសញ្ញាមានដូចជា៖
- ក្អួត ចង្អោរ ចុកពោះ
- ឈឺក្បាលអស់កម្លាំង
- ពិបាកលេប ពិបាកដកដង្ហើម
បរិមាណក្នុងការប្រើប្រាស់៖
- អាចញ៉ាំ ៦ស្លាបព្រាកាហ្វេក្នុង១ថ្ងៃ ឬ១០ស្លាបព្រាបាយក្នុង១អាទិត្យ
- ជាទូទៅមនុស្សធំ ប្រើ ៣ទៅ៤ស្លាបព្រាកាហ្វេក្នុង១ថ្ងៃ
- កូនក្មេងចាប់ពី២ឆ្នាំឡើងទៅអាចប្រើ ១ទៅ២ស្លាបព្រាកាហ្វេក្នុង១ថ្ងៃ
ផលប៉ះពាល់
- កូនក្មេងអាយុតិចជាង២ឆ្នាំហាមប្រើ
- ទឹកឃ្មុំអាចបង្កឲ្យមានអាល់លែកហ្ស៊ី វិលមុខ អស់កម្លាំង បែកញើសច្រើន និងស្ករក្នុងឈាមឡើងខ្ពស់។
ឯកសារយោង៖
- Pharmacognosy Res, 2017 April-Jun; 9(2): 121-127
- Microsoft Start Health