+855 12 848 929ros.prachponlu@gmail.comចន្ទ-សៅរ៍ ៧ព្រឹក-៩ព្រឹក៣ៈ៣០រសៀល-៧ល្ងាចផ្ទះលេខ៧៩A/B ផ្លូវ៩៥ សង្កាត់បឹងកេងកងទី៣ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ
  • English

សំនួរចម្លើយ


កម្រងសំណួរចម្លើយ

  • តើផ្ដាសាយនិងអាល់លែកហ្ស៊ីខុសគ្នាដូចម្ដេចខ្លះ?
  • តើជម្ងឺអំបៅអំបែកមានផលវិបាកអ្វីខ្លះ?
  • តើត្រូវយល់ដឹងអ្វីខ្លះពីជម្ងឺហ៊ឹងត្រចៀក?
  • តើរាល់ការឈឺក្បាលសុទ្ធបណ្ដាលមកអំពីរោគច្រមុះ?
  • តើវាជារោគសញ្ញានៃដំណើរធេងធោងឬជាការការវិលមុខ?
  • ជំងឺឈាមច្រមុះ
  • តើច្រមុះមានបញ្ហាអ្វីហើយគួរដោះស្រាយរបៀបណា?
  • តើកុមារនៅអាយុប៉ុន្មានទើបចេះនិយាយ?
  • ការបារម្ភអំពីកូនមិនទាន់ចេះឬក៏មិនចេះនិយាយ
  • ការបារម្ភពីការដែលមានកូនកណ្ដុរឡើងនៅម្ដុំត្រង់ក
  • គេត្រូវយល់ដឹងអ្វីខ្លះពីជំងឺស្ទះ/ដាច់ដង្ហើមនៅពេលគេង?
  • តើនៅពេលណាទើបសាច់បំពង់កនិងសាច់អាដេណូយត្រូវធ្វើការវះកាត់?
  • តើសម្លេងស្អកបណ្ដាលមកពីមូលហេតុអ្វីខ្លះ?
  • តើរាល់ក្ដោងច្រមុះវៀចត្រូវធ្វើការវះកាត់?
  • តើការតឹងច្រមុះក្នុងលក្ខណៈធម្មតានិងមានដុះសាច់ក្នុងច្រមុះខុសគ្នាបែបណា?
  • តើអ្វីទៅដែលហៅថាការលាកត្រចៀកកណ្ដាលមានដក់ទឹក ? (Otitis Media with Effusion)?
  • តើច្រមុះមានមុខងារអ្វីខ្លះ?
  • វិធីការពារត្រចៀក(ការស្ដាប់ និងរក្សាលំនឹង)
  • ផ្សិតត្រចៀក
  • តើអាល់ល្លែកហ្ស៊ីចំណីអាហារ ទាស់ចំណី ពុលចំណីខុសគ្នាដូចម្ដេច?
  • តេស្តដើម្បីរកអាល់លែលហ្ស៊ី
  • ការដែលមានវៀចក្ដោងច្រមុះហើយឈឺក្បាលអាចព្យាបាលបានដោយការវះកាត់?
  • មូលហេតុចំបងៗដែលបណ្ដាលឲ្យត្រចៀកថ្លង់?
តើផ្ដាសាយនិងអាល់លែកហ្ស៊ីខុសគ្នាដូចម្ដេចខ្លះ?

ផ្ដាសាយជាជម្ងឺដែលបណ្ដាលមកពីវីរុសដូចជា rhinovirus, coronavirus, parainfluenza virus​​ ។ល។​​ រោគសញ្ញាមានក្ដៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ តឹងច្រមុះ ហៀរសំបោរ។ ជម្ងឺនេះអាចជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេល​ ៥ ទៅ ១០ថ្ងៃ​ ឬ រហូតដល់ ១៥ថ្ងៃ។ តែវាអាចបង្កផលវិបាកផ្សេងទៀតដែរប្រសិនបើវាមិនជាសះស្បើយក្នុងរយៈដំបូង។

ចំណែកអាល់លែកហ្ស៊ីវិញបង្កដោយ​​អាលែកហ្សែន(allergens)មានធូលី លំអងផ្កា រោមសត្វ សត្វកន្លាត ផ្សិត ។ល។ រោគសញ្ញាមាន តឹង​ច្រមុះ ​រមាស់ច្រមុះ ហៀរសំបោរថ្លា និងកណ្ដាស់ច្រើន។ រោគនេះមិនមានឪសថព្យបាលឲ្យជាសះស្បើយទេ ។​

ចំណាំ​៖ ជម្ងឺផ្ដាសាយអាចឆ្លងពីមនុស្សម្នាក់ទៅច្រើននាក់បាន។​តែអាល់លែលហ្ស៊ីមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានឡើយ។

សូមអានអត្ថបទអាល់ល្លែកហ្ស៊ី

តើជម្ងឺអំបៅអំបែកមានផលវិបាកអ្វីខ្លះ?

ជម្ងឺអំបៅអំបែកជាការរលាករ៉ាំរ៉ៃនៃភ្នាសត្រចៀកកណ្ដាល។វាបណ្ដាលមកពីផលវិបាកនៃការព្យាបាលមិនជាសះស្បើយនៃការរលាកត្រចៀកកណ្ដាលស្រួចស្រាលនៃត្រចៀកកណ្ដាល។​រោគសញ្ញាមានការហូរខ្ទុះរ៉ាំរ៉ៃ មានការឈឺចាប់ខ្លះ ការថយចុះនៃការស្ដាប់នៃត្រចៀកដែលឈឺ។ផលវិបាករបស់ជម្ងឺនេះមានទៅតាមប្រភេទរបស់វា។

ជម្ងឺនេះអាចបង្កផលវិបាកដូចជា៖

  • ប្រភេទសាមញ្ញ មានត្រឹមតែការហូរខ្ទុះ ម្ដងម្កាល ឬអាចជាប្រចាំ។ វាអាចជាសះស្បើយមួយ  ​​ រយៈក្រោយការព្យាបាល។ មានការឈឺចាប់ខ្លះៗក្នុង ត្រចៀក អាចមានថយចុះនៃការស្ដាប់ស្រាល ធ្ងន់ទៅតាមទំហំនៃការធ្លុះធ្លាយរបស់ក្រដាស់ច្រចៀកក៏ ដូចជារយៈពេលនៃការវិវត្តន៍របស់វា។
  • ប្រភេទមានផលវិបាកមានខ្ទុះហូរសឹងតែប្រចាំទោះជាមានការព្យាបាលក៏ដោយ ឯខ្ទុះនោះសោតទៀតមានក្លិនស្អុយប្រដូចបាននឹងក្លិនសត្វកណ្ដុរងាប់។ជម្ងឺនេះអាចបង្កផលវិបាកធ្ងន់ធ្ងរថែមទៀតដូចជា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការធ្លាក់ចុះខ្លាំងនៃការស្ដាប់ វៀចមុខម្ខាង រលាកស្រោមខួររហូតដល់បូសខូរក្បាលដែលមានការលំបាកការព្យាបាលនិងផលវិបាកធ្ងន់ធ្ងរ។

    ចូរចងចាំ៖ ត្រូវរកការព្យបាលជាចាំបាច់នឹងបន្ទាន់ក្នុងប្រភេទមានផលវិបាក ​​។

    សូមអានអត្ថបទជំងឺអំបៅអំបែក

តើត្រូវយល់ដឹងអ្វីខ្លះពីជម្ងឺហ៊ឹងត្រចៀក?

តាមពិតហ៊ឹងត្រចៀកមិនមែនជាជម្ងឺ តែជាសញ្ញាដែលអ្នកជម្ងឺឮសម្លេងដែលគ្មានប្រភព។    សម្លេងទាំងនោះមានសភាពដូចសម្លេង រៃយំ ចង្រិតយំ ពស់វែកព្រូសពឹស ខ្យល់​​ កាណូត ។ល។​ សម្លេងទាំងនេះភាគច្រើនឮនៅក្នុងត្រចៀកម្ខាង ឬទាំងសងខាង។​ វាអាចឬនៅលើក្បាលផងដែរ។ អ្នកជម្ងឺមានការធុញថប់ក្នុងអារម្មណ៍ព្រោះវារំខានគុណភាពជីវិតរបស់គាត់។វា​រំខានការផ្ចង់ស្មារី មួម៉ៅក្នុងចិត្ត រហូតដល់ខ្លះគេងមិនលក់ថែមទៀត។

រហូតមកដល់ពេលនេះគេមិនទាន់ដឹងមូលហេតុវាច្បាស់នៅឡើយ។ វាមិនមានការព្យាបាលណាមួយជាក់លាក់នៅឡើយ។នៅទីបំផុតគេឲ្យយើងចេះរស់នៅជាមួយវាដោយចេះសម្រប។

ដើម្បីដឹងព៌តមានច្បាស់ ចូរចូលទៅគេហទំព័រ ៖​

សូមអានអត្ថបទត្រចៀកហ៊ឹង

www.tinnitus.org.uk 

www.tuneouttinnitus.org.uk​

តើរាល់ការឈឺក្បាលសុទ្ធបណ្ដាលមកអំពីរោគច្រមុះ?

ចម្លើយ មិនមែនទាំងអស់ទេ។​មូលហេតុនៃការឈឺក្បាលមានមូលហេតុច្រើន។គេអាចនិយាយបានថាប្រមាណ៧០%អាចបណ្ដាលមកពីជម្ងឺសេរីរាង្គចាប់ពីត្រឹមកដល់ក្បាល។ការធ្វើរោគវិនិ   ច្ឆ័យនៃរោគនេះមានការស្មុគស្មាញ រហូតដល់ឯកសារខ្លះថាប្រមាន១០%នៃរោគនេះមិនអាចរកមូលហេតុឃើញ។

ដូចនេះរោគច្រមុះអាចជាមូលហេតុនៃជម្ងឺឈឺក្បាលក្នុងចំណែកណាមួយតែប៉ុណ្ណោះ។ដោយមានមូលហេតុច្រើនដូចនេះ ការធ្វើរោគវិនិច្ឆ័យត្រូវយោងទៅតាមឯកទេសទាក់ទង។

សូមអានអត្ថបទជំងឺឈឺក្បាល

សូមអានអត្ថបទឈឺក្បាលដោយចំណីអាហារ

តើវាជារោគសញ្ញានៃដំណើរធេងធោងឬជាការការវិលមុខ?

ជាទូទៅវាមានឲ្យនិយមន័យខុសពីអត្ថន័យរបស់វិទ្យាសាស្ត្រ។​ ភាគច្រើនអ្នកជម្ងឺតែងតែពោលថាគាត់មានជម្ងឺវិលមុខ ទោះបីជាគាត់មានអារម្មណ៍ឬក៏ដំណើរធេងធោងឬវិលមុខពិតប្រាកដមែននោះក៏ដោយ។

ដំណើរធេងធោងមានសភាពឃ្លេងឃ្លោង ដូចសភាពអ្នកស្រវឹងស្រាអ៊ីចឹង។​ចំណែកវិល​    មុខគឺមានអារម្មណ៍ថាក្បាលវិលដូចកង្ហារវិលឬក៏មានអារម្មណ៍ថាខ្លួនឯងវិលជុំវិញខ្លួនឯង។

សូមអានអត្ថបទជម្ងឺវិលមុខ

ជំងឺឈាមច្រមុះ

ជាទូទៅគេច្រើនគឹតថាវាមានលក្ខណធម្មតាបើប្រសិនវាកើតឡើងនៅលើកូនក្មេង ដែលខ្មែរយើងនិយមហៅថាអន្ទង់ចាក់ច្រមុះ។វាអាចនិយាយថាអ៊ីចឹងបាន។តែបើចំពោះមនុស្សពេញវ័យឬមនុស្សចាស់វិញគេត្រូវយកចិត្តទុកដាក់ ដោយសារវាអាចមានហានិភ័យច្រើនហើយអាចខ្ពស់ថែមទៀត។​ព្រោះក្រុមមនុស្សទាំងនេះអាចមានជម្ងឺរួមផ្សំ ដូចជាជម្ងឺឡើងឈាម ជម្ងឺសរសៃឈាម។ល។

ទីកន្លែងដែលឈាមអាចមានផ្នែកចុងក្ដោងច្រមុះម្ខាងឬសងខាង។វាអាចមានប្រភពពីការដាច់សរសៃឈាមខាងក្នុងច្រមុះម្ខាងឬសងខាងភាគច្រើនកើតមានឡើងនៅលើមនុស្សពេញវ័យ​មនុស្សនិងចាស់។

ប្រការដំបូងដែលយើងត្រូវដោះស្រាយគឺបន្ថយការការហូរឈាមទំរាំមកដល់មន្ទីរពេទ្យ។

ជាការងាយគ្រាន់តែយកម្រាមដៃច្របាច់ច្រមុះឲ្យខ្លាំងបន្តិចចំនួន៥នាទីដោយឱនក្បាលចុះ(មិនត្រូវងើបក្បាលឡើងដូចយើងមានទម្លាប់នោះទេ)។ករណីយនេះវាអាចដោះស្រាយបានតែឈាមហូរចេញពីចុងច្រមុះទេ។​បើឈាមហូរចេញពីក្នុងមិនអាចទប់បានទេ។

សូមអានអត្ថបទឈាមច្រមុះ

តើច្រមុះមានបញ្ហាអ្វីហើយគួរដោះស្រាយរបៀបណា?

ចម្លើយអាចឆ្លើយបាន អាស្រ័យទៅលើការសួរនាំ(ពីប្រវត្តិជំងឺនិងការធ្លាប់ព្យាបាល) ពិនិត្យទៅលើសរីរាង្គ ការថតធម្មតា (Conventional) ស្កែន​ (CTScan) អឹមរ៉ៃ (​MRI) ដើម្បីរករោគវិនិច្ឆ័យ ។

តើកុមារនៅអាយុប៉ុន្មានទើបចេះនិយាយ?

ជាទូទៅកុមារដែលមានអាយុពី២ទៅ៣ឆ្នាំទើបអាចចេះនិយាយ។ពាក្យថាចេះនិ យាយនៅពេលនេះពោលគឺកុមារចេះត្រាប់ពាក្យដែលបានឮ។នេះជាកាចាប់ផ្ដើមប៉ុណ្ណោះ។និយាយឲ្យចំន័យការដែលថាកុមារចេះនិយាយលុះត្រាតែវាចេះបញ្ចេញជាឃ្លាជាប្រយោគដែលបង្ហាញនូវបំណងនិងអារម្ភណ៍។ត្រឹមតែចេះត្រាប់តាមមិនអាចថាចេះនិយាយបានទេព្រោះក្មេងខ្លះចេះពាក្យ​១ម៉ាត់២ម៉ាត់មិនថាអាចនិយាយថាចេះនិ យាយនោះទេ។ សូមអានអត្ថបទការចេះនិយាយ 

ការបារម្ភអំពីកូនមិនទាន់ចេះឬក៏មិនចេះនិយាយ

នេះជាការបារម្ភជាទូទៅរបស់ឪពុកម្ដាយ។មិនបារម្ភពេកទេនៅពេលកូនចេះដើរមានន័យថាកូនមានកាយសម្បទាគ្រប់គ្រាន់ វាអាចនឹងនិយាយបាននៅពេលដែលវាចេះប្រតិកម្មជាមួយនឹងសម្លេង ឧទាហណ៍នៅពេលឮសម្លេងចានឆ្នាំង ឬសម្លេងទូរទស្សន៍ វាចេះងាករកមើលប្រភពសម្លេង។ពេលនោះយើងអាចកំណត់បានថាកុមារនោះនឹងចេះនិយាយជាប្រាកដ។រយៈពេលនៃការចេះត្រាប់ពាក្យរបស់កូនក្មេងតាមមនុស្សដែលនៅក្បែរមិនដូចគ្នានោះទេ ពោលគឺមានឆាប់មានយឺត។ទោះបីជាមានការយឺតយ៉ាវក៏ដោយនៅពេលដែលយើងសង្កេតឃើញថាបើក្មេងណាចេះប្រតិកម្មទៅនឹងប្រភពសម្លេង ប្រាកដណាស់គេពិតជាអាចចេះនិយាយបាន។

សូមអានអត្ថបទជំងឺគថ្លង់

សូមអានអត្ថបទការចេះនិយាយ

ការបារម្ភពីការដែលមានកូនកណ្ដុរឡើងនៅម្ដុំត្រង់ក

ការកើតឡើងនូវអ្វីដែលមិនប្រក្រតីនៅលើរាងកាយតែងតែធ្វើឲ្យយើងបារម្ភជារឿងមួយដែលមនុស្សទូទៅតែងតែយកចិត្តទុកដាក់។

គេអាចនិយាយដោយសង្ខេបបានថា៖

  • វាជាករណីយមិនគួរបារម្ភនោះទេនៅពេលមិនក្ដៅខ្លួន កូនកណ្ដុរមិនឈឺ មិនឡើងក្រហម​ មិនរីកធំ។ការព្យបាលសោតទៀតក៏មានមានលក្ខណៈសាមញ្ញតាមសញ្ញាដែលមាន ឬមួយមិនទាំងចាំបាច់ផង។
  • ប្រការដែលគួរចាប់អារម្មណ៍នោះគឺវាមានលក្ខណៈខុសពីខាងលើ។

សូមអានអត្ថបទកូនកណ្ដុរនៅម្ដុំក

គេត្រូវយល់ដឹងអ្វីខ្លះពីជំងឺស្ទះ/ដាច់ដង្ហើមនៅពេលគេង?

ជាទូទៅមនុស្សគ្រប់រូបសឹងតែងគេងស្រមុកមិនថាជាចាស់ឬក្មេងនោះទេ។តែការស្រមុកនោះវាមិនបង្កនូវបញ្ហអ្វីទេ។សម្លេងដែលឮនៅពេលយើងគេងវាជាស្នូរដែលកើតចេញពីដង្ហើមចេញនិងចូលតាមផ្លូវដង្ហើមដែលចង្អៀតខុសពីធម្មតាដោយមានប្រែប្រួលប្ដូរសម្ព័ន្ធសរីរាង្គខ្លះរូមមានសាច់បំពង់ក កន្លើត គល់អណ្ដាត គម្របបំពង់ខ្យល់​ រហូតដល់បំពង់សួតនិងសួត។សញ្ញាស្រមុកខ្លាំងរហូតដល់ស្ទះឬដាច់ដង្ហើម វាជាសញ្ញាមួយបង្ហាញថាវានឹងមានបញ្ហាសុខភាពធ្ងន់ធ្ងរបាន។

ប្រសិនបញ្ហានេះកើតឡើងនៅក្មេងវាបណ្ដាលឲ្យមានផលវិបាកដូចជាមានការលូតលាស់រាងកាយនិងបញ្ញាស្មារតីយឺតយាវគេត្រូវតែធ្វើការវិនិច្ឆ័យឲ្យបានត្រឹមត្រូវនិងធ្វើការព្យាបាលឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលា។

បើជំងឺនេះកើតនៅលើមនុស្សចាស់វិញក៏ដូចគ្នាដែរ បញ្ហាមានដូចជាគុណភាពនៃជីវិតថយចុះ ឈឺក្បាលនៅពេលព្រឹក ងងុយនៅពេលថ្ងៃ ការផ្ចង់ស្មារតីចុះខ្សោយ ចរិតឆេវឆាវ សម្ពាធឈាមឡើងខ្ពស់ បញ្ហាបេះដូងជាដើម។ការព្យបាលត្រូវធ្វើឡើងក្រោយពីបានវិនិច្ឆ័យត្រឹមត្រូវនិងទាន់ពេលវេលាជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុណាមួយ។

សូមអានអត្ថបទជំងឺស្ទះ/ដាច់ដង្ហើមនៅពេលគេង

តើនៅពេលណាទើបសាច់បំពង់កនិងសាច់អាដេណូយត្រូវធ្វើការវះកាត់?

និយាយឲ្យងាយយល់គឺនៅពេលសាច់បំពង់កដែលមនុស្សគ្រប់រូបតែងតែមានពីកំណើតមកនោះមានបញ្ហាដូចតទៅ៖

  • សាច់បំពង់និងសាច់អាដេណូយតែងឧស្សាហ៍ឈឺប្រមាណ៦ទៅ៧ដងក្នុង១ឆ្នាំ
  • សាច់បំពង់កនិងសាច់អាដេណូយរីកធំខុសធម្មតាបង្កឲ្យមានការស្រមុក​ ស្ទះដង្ហើម ដាច់ដង្ហើមនៅពេលគេង និយាយមិនសូវច្បាស់ ឬ ពិបាកក្នុងការទទួលទានអាហារ។

សូមអានអត្ថបទជំងឺសាច់បំពង់កនិងសាច់អាដេណូយ

តើសម្លេងស្អកបណ្ដាលមកពីមូលហេតុអ្វីខ្លះ?
  • ពិតប្រាកដណាស់វាពិតជាមានបញ្ហាណាមួយដែលអាចកើតមានឡើងនៅប្រអប់សម្លេងជាមិនខាន។ប្រអប់សម្លេងមានមុខនាទីសំរាប់បញ្ចេញសម្លេងដោយអណ្ដាតសម្លេងសងខាងផ្គុំគ្នាផ្សំជាមួយចរន្ដខ្យល់ដែលបញ្ចេញពីសួតបង្កជាសម្លេងបាន។បញ្ហាណាមួយដែលកើតឡើងនៅលើប្រអប់សម្លេងជាពិសែសនៅលើអណ្ដាតសម្លេងអាចឲ្យមានសម្លេងស្អកបាន។វាមិនសូវខុសពីអណ្ដាតប៉ីអ ប៉ីពក បើអណ្ដាតវាស្ដើងពេក ក្រាស់ពេក​ ឬសាច់មិនស្មើដោយអន្លើ សម្លេងប៉ីនោះពិតជាមិនឮ មិនពិរោះជាមិនខាន។បញ្ហាដែលបង្កឲ្យស្អកដូចជា៖
    • ក្អកផ្ដាសាយ
    • និយាយច្រើនពេកនិងឮពេក ឧ. អ្នកលក់ដូរ គ្រូបង្រៀន ជាដើម
    • ដុំពក ឬសដូង គីស នៅលើអណ្ដាតសម្លេង
    • មហារីក របេង ប្រអប់សម្លេង
    • ឈ្លក់ទឹកក្បុង ទឹកអាស៊ីត
    • ផលវិបាកបង្កដោយទឹកក្រពះច្រាលឡើងលើ
    • ផលវិបាកក្រោយការវះកាត់ក្រពេញទីរ៉ូអ៊ីត
    • ផលវិបាកក្រោយដាក់ទុយយោក្នុងបំពង់ខ្យល់យូរពេក
    • គ្រោះថ្នាក់ចរាចរ​ កីឡា ទៅលើប្រអប់សម្លេង
    • ផលវិបាកក្រោយការចងកជាដើម

សូមអានអត្ថបទជំងឺស្អក

តើរាល់ក្ដោងច្រមុះវៀចត្រូវធ្វើការវះកាត់?

និយាយដោយខ្លីមិនមែនសុទ្ធតែត្រូវវះកាត់នោះទេ។តម្រូវការវះកាត់លុះត្រាតែមានសសញ្ញាដូចតទៅ៖

  • តែងតែមានការតឹងច្រមុះជាញឹកញាប់រួមផ្សំជាមួយការឈឺក្បាលចំហៀងដែលតឹង
  • ការពិនិត្យច្រមុះមានឃើញវៀចឆ្អឹងច្រមុះវៀចសមល្មមដែលអាចឲ្យការដកដង្ហើមតឹង​ (តាមការសាកសួរពីអ្នកជំងឺ)

បញ្ជាក់ តែបើឆ្អឹងវៀចមិនបណ្ដាលឲ្យតឹងនិងឈឺក្បាល ទោះជាការវៀចនោះមានកំរិតប៉ុនណាក៏ដោយចុះ ក៏មិនតម្រូវធ្វើការវះកាត់ដែរ

សំណួរ៖

  • សួរថាបើមានក្ដោងច្រមុះវៀចបើមិនវះ តើវាមានផលវិបាកអ្វីខ្លះ?​

ចម្លើយ៖ មិនមានផលប៉ះពាល់អ្វីទាំងអស់

  • ការវះកាត់ក្ដោងច្រមុះអាចមានផលវិបាកអ្វីខ្លះ?

អាចមានដូចជា៖

  • អាចធ្លាយក្ដោងពីម្ខាងទៅម្ខាង (ដូចរន្ធច្រមុះគោដែលខ្លុះរួច)
  • អាចមានឈាមហូរក្រោយការវះកាត់
  • អាចមានអាប់សែក្រោយការវះកាត់
  • អាចបាក់ក្ដោងច្រមុះ (ដោយកម្រ)
  • អាចមានការប្រែប្រួលការដឹងក្លិន
  • ហេតុដូចម៉្ដេចបានជាមានឆ្អឹងវៀច?
  • បណ្ដាលខុសប្រក្រតីពីការលូតលាស់នៃក្ដោងពីកំណើត
  • បណ្ដាលមកពីគ្រោះថ្នាក់ពីក្មេង(ការដើរដួល លេងកីឡា)ឬដល់ពេលធំឡើងមកពីគ្រោះថ្នាក់ផ្សេងៗ​(កីឡា ចរាចរ)
  • ហេតុដូចម្ដេចបានមានតឹងច្រមុះទៀតបន្ទាប់ពីការវះក្ដោង?
  • មកពីការវះនោះមិនបានត្រឹមត្រូវ ដូចជាមិនបានយកអស់នៃផ្នែកដែលវៀច។​ការវៀចមាននៅផ្នែកខាងមុខ កណ្ដាល ខាងលើ ខាងក្រោយ
  • មកពីមានបញ្ហាផ្សេងទៀតដែលបណ្ដាលឲ្យតឹង ដូចជាសាច់ច្រមុះម្ខាងឬសងខាងរីក។ ការរីកសាច់ច្រមុះអាចកើតមានឡើងនៅផ្នែកក្បាល តួខ្លួន ឬកន្ទុយនៃសាច់ច្រមុះ។លើសពីនេះមានសាច់ច្រមុះកណ្ដាលរីកដែលគេហៅថា (Concha Bullosa)។សាច់ច្រមុះក្នុងរន្ធច្រមុះម្ខាងៗមាន៣ដុំ ៖ ខាងក្រោម កណ្ដាល និង លើ។
តើការតឹងច្រមុះក្នុងលក្ខណៈធម្មតានិងមានដុះសាច់ក្នុងច្រមុះខុសគ្នាបែបណា?

យើងដឹងហើយថាច្រមុះយើងតឹងធូរតាមការរីករួមរបស់សាច់ច្រមុះតាមលក្ខណៈធម្មតាក្នុងរយៈពេលប្រហែលពី២ដល់៦ម៉ោង។វាមានលក្ខណៈវិលជុំមានន័យថាម្ដងឆ្វេង ម្ដងស្ដាំ។ មិនមានការហូរសំបោរ ហូរឈាមអ្វីនោះទេ។ក្លិនរក្សានៅដដែល។ការវិលជុំនេះគេហៅថាវដ្ដច្រមុះ (nasal cycle)។

ចំណែកការតឹងច្រមុះដែលមានសាច់ដុះក្នុងច្រមុះវាមានលក្ខណៈតឹងជាប្រចាំហើយមានដំណើរកើនឡើងជាលំដាប់។ភាគច្រើនអាចមានម្ខាង តែវាអាចមានទាំងសងខាងដែរ។វាអាចមានហៀរសំបោររហូតមានល្បាយឈាម មានក្លិនស្អុយ ការដឹងក្លិនមានការថយចុះឬបាត់តែម្ដង។សាច់ដែលកើតមានក្នុងច្រមុះអាចជាប្រភេទដុំមិនមានហានិភ័យ (benign tumor) និងអាចជាដុំមហារីក (malign tumor)។បន្ថែមពីលើនេះទៀតគេអាចឃើញមានកូនកណ្ដុររីកធំ ឡើងរឹងនៅម្ដុំចំហៀងកម្ខាងឬសងខាង។

តើអ្វីទៅដែលហៅថាការលាកត្រចៀកកណ្ដាលមានដក់ទឹក ? (Otitis Media with Effusion)?

វាជាប្រភេទរលាកត្រចៀកកណ្ដាលរ៉ាំរ៉ៃ តែមិនមែនជាអំបៅអំបែកនោះទេ។ការលាកត្រចៀកប្រភេទនេះមិនថាជាក្មេងឬមនុស្សពេញវ័យទេអាចកើតជំងឺនេះបាន។មូលហេតុដែលបង្កប្រហាក់ប្រហែលគ្នាទៅនឹងរលាកកណ្ដាលស្រួចស្រាវដែរ ពោលគឺមកពីរន្ធបំពង់អឺស្តាស (eustachian tube)មានបញ្ហាហើមបន្ទាប់ពីផ្ដាសាយឬខ្ទប់ដោយសាច់អាដេណូយ(កូនក្មេង)ឬដោយដុំសាច់មហារីក(មនុស្សពេញវ័យ-ចាស់)។ ជំងឺនេះអាចព្យាបាលបានដោយ ឱសថក្នុងរយៈពេលដំបូង។​បើមិនសះស្បើយនឹងការព្យបាលឬក៏មិនជាដោយមិនទទួលការព្យបាលក្នុងរយៈពេលប្រមាណ២ខែឡើងទៅ គេព្យាបាលដោយចោះក្រដាសត្រចៀកដាក់បំពង់។តែការរលាកបណ្ដាលមកពីដុំ មហាវិញគ្រាន់បន្ធូរតែប៉ុ្ណណ្ណោះ។ការបណ្ដោយមិនព្យាបាលអាចបណញដាលឲ្យមានផលវិបាកផ្សេងៗ។

សូមអានអត្ថបទការរលាកត្រចៀកមានដក់ទឹក

តើច្រមុះមានមុខងារអ្វីខ្លះ?

មុខងារសំខាន់របស់ច្រមុះគឺសំរាប់ដកដង្ហើមនិងដឹងក្លឹន។យើងត្រូវដឹងថានៅក្នុងរន្ធច្រមុះម្ខាងៗយើងម្នាក់ៗមានសាច់៣ដុំ (cornet ឬ turbinate)។សាច់ទាំងនោះមានដំណើររីករួមតាមការវិលជុំ។ការរីករួមរបស់សាច់ទាំងនោះកើតឡើងនៅលើសាច់ខាងក្រោម(inferior turbinate)។ការវិលជុំនៃការរីករួមនេះនេះសោតទៀតមានរយៈពេលចន្លោះពី២ម៉ោងទៅ៦ម៉ោងឯណោះ។ការវិវដ្តនេះគេហៅថាវដ្ដច្រមុះ (nasal cycle)។វដ្ដនេះគឺស្ថិតនៅក្រោមឥទ្ធពលរបស់ប្រព័ន្ធស្វ័យភាព(autonomic nervous system)ហើយវាក៏ចំណុះទៅនឹង ធាតុអាកាស សំណើមក្នុងអាកាស ក្លឹន អារម្មណ៏(ពេលយំ) ពេលមានផ្ទៃពោះ ឱសថជាដើម។ឧទាហរណ៏ នៅពេលធាតុអាកាសក្ដៅហើយសើមច្រមុះធូរ (ដូចពេលចូលស្ទ៊ីម Steam bath)  ។

លើសពីនេះទៅទៀតនោះមុខងាររបស់សាច់ច្រមុះមានបញ្ចេញបញ្ចូលជាតិសើមក្នុងខ្យល់ដង្ហើមចូលដើម្បីសម្រួលក្នុងការដកដង្ហើមពោលឲ្យវាសមស្របជាមួយនឹងសួត។នៅក្នុងធាតុអាកាសក្ដៅហែងច្រមុះបញ្ចូលសំណើមក្នុងខ្យល់ដង្ហើមចូលដើម្បីសម្រួលទៅនឹងសួត។ខ្យល់ដែលដកចូលមានបន្សើមប្រមាណរហូតដល់ក្បែរ១០០%ឯណោះ។សីតណ្ហភាពដែលរក្សាថេរនៅលំហរក្រោយច្រមុះមានប្រហាក់ប្រហែល៣១-៣៤˚ C មិនចំណុះទៅនឹងបរិយាកាសខាងក្រៅ (ចំពោះតែការដកដង្ហើមតាមច្រមុះ)។ថែមពីលើមុខងារនេះច្រមុះក៏សំអាតខ្យល់ដង្ហើម ឧទាហរណ៍លម្អងទាំងឡាយណាមានទំហំធំជាង 4.5µm ត្រូវបានច្រមុះចាប់ជាប់ បើលម្អងណាតូចជាង1µmត្រូវបានភ្នាសច្រមុះសំអាតចេញអស់។ ច្រមុះក៏មានចំណែកក្នុងការរួមផ្សំការបញ្ចេញសម្លេងនៅពេលនិយាយផងដែរ។

ជាសរុប លើសពីការដកដង្ហើម និងការដឹងក្លិន ច្រមុះផ្សើមកំដៅនិងសំអាតខ្យល់ក្នុងលក្ខខណ្ឌមួយសមស្របសំរាប់ការដកដង្ហើម។

សូមអានអត្ថបទស្ដីពីការដឹងក្លិន

វិធីការពារត្រចៀក(ការស្ដាប់ និងរក្សាលំនឹង)

បើយើងនិយាយឲ្យងាយស្ដាប់គឺការការពារត្រចៀកតែម្ដង។ ការថែទាំសរីរង្គខាងក្រៅរបស់ត្រចៀកគឺការពារ  មិនឲ្យត្រចៀកឈឺ មានបូសត្រចៀក រលាកក្រដាសត្រចៀក ឈឺត្រចៀកខាងក្នុង រហូតដល់អំបៅអំបែក។ លើសពីនេះទៅទៀតនោះគឺការពារមុខងារសំខាន់របស់វាក្នុងការស្ដាប់និងរក្សាលំនឹងរាងកាយ។

សូមអានអត្ថបទការពារការស្ដាប់

សូមអានអត្ថបទការពារការរក្សាលំនឹង

ផ្សិតត្រចៀក

ផ្សិតត្រចៀកតែងតែកើតឡើងជាញឹកញយនៅលើត្រចៀកម្ខាងឬទាំងសងខាង។ជំងឺនេះកើតឡើងនៅលើត្រចៀកដែលមានលក្ខខណ្ឌអំណោយផលសំរាប់ការដុះលូតលាស់របស់ផ្សិតបាន។សញ្ញាដែលអាចថាមានផ្សិតមានដូចជា ហ៊ឹងត្រចៀក រមាស់ត្រចៀក ស្ដាប់មិនសូវឮជាដើម។

តើផ្សិតត្រចៀកវាមានអ្វីប្លែកពី បូសត្រចៀក អំបៅអំបែក ឬ ជំងឺត្រចៀកផ្សេងទៀតខុសគ្នាដូចម្ដេច?

សូមអានអត្ថបទផ្សិតត្រចៀក

តើអាល់ល្លែកហ្ស៊ីចំណីអាហារ ទាស់ចំណី ពុលចំណីខុសគ្នាដូចម្ដេច?

ចំណីអាហារដែលមនុស្សយើងបរិភោគរាល់ថ្ងៃសំរាប់ចិញ្ចិមជីវិតរួមមានសាច់គ្រប់ប្រភេទដែលអាចទទួល ទានបាន បន្លែ ផ្លែឈើ​ រុក្ខជាតិ ធញ្ញជាតិ គ្រឿងទេស រហូតដល់ភេសជ្ជៈរួមមានទាំងស្រវឹងនិងទាំងមិនស្រវឹង ។ល។

មិនសុទ្ធតែគ្រប់មុខចំណីមនុស្សគ្រប់រូបអាចទទួលបាននោះទេ វាមានមួយចំនួនដែលមនុស្សមួយចំនួនតូចមិនអាចយកមកធ្វើជាចំណីបាន។ការដែលមិនអាចទទួលបានក្នុងការបរិភោគបាននោះអាចបង្កជាបញ្ហាសុខភាពដល់អ្នកទទួលទាន។បញ្ហាទាំងនោះអាចចែកចេញជា ការទាស់ អាល្លែកហ្ស៊ី និងការពុល។

សូមអានអត្ថបទអាល់ល្លែកហ្ស៊ីចំណីអាហារ

តេស្តដើម្បីរកអាល់លែលហ្ស៊ី

តេស្តសំរាប់មើលឲ្យដឹងថាមានអាល់លែកហ្ស៊ីមាន២​ប្រភេទ៖

– តេស្តដែលថ្វើនៅលើស្បែក (skin prick test)

– តេស្តដែលមើលក្នុងឈាម​ (blood testing)

តេស្តទាំង២ ប្រភេទនេះមានរបៀបធ្វើ ផលវិជ្ជមាននិងអវិជ្ជមានដោយឡែកពីគ្នា។

តើយើងគួរជ្រើសយកយកតេស្តណាដែលសមស្របជាមួយនឹងស្ថានភាពនិងសុខភាព

យើង?។

សូមអានអត្ថបទតេស្តសំរាប់រកអាល់លែកហ្ស៊ី

តេស្តសំរាប់មើលឲ្យដឹងថាមានអាល់លែកហ្ស៊ីមាន២​ប្រភេទ៖

– តេស្តដែលថ្វើនៅលើស្បែក (skin prick test)

– តេស្តដែលមើលក្នុងឈាម​ (blood testing)

តេស្តទាំង២ ប្រភេទនេះមានរបៀបធ្វើ ផលវិជ្ជមាននិងអវិជ្ជមានដោយឡែកពីគ្នា។

តើយើងគួរជ្រើសយកយកតេស្តណាដែលសមស្របជាមួយនឹងស្ថានភាពនិងសុខភាព

យើង?។

សូមអានអត្ថបទតេស្តសំរាប់រកអាល់លែកហ្ស៊ី

តេស្តសំរាប់មើលឲ្យដឹងថាមានអាល់លែកហ្ស៊ីមាន២​ប្រភេទ៖

– តេស្តដែលថ្វើនៅលើស្បែក (skin prick test)

– តេស្តដែលមើលក្នុងឈាម​ (blood testing)

តេស្តទាំង២ ប្រភេទនេះមានរបៀបធ្វើ ផលវិជ្ជមាននិងអវិជ្ជមានដោយឡែកពីគ្នា។

តើយើងគួរជ្រើសយកយកតេស្តណាដែលសមស្របជាមួយនឹងស្ថានភាពនិងសុខភាព

យើង?។

សូមអានអត្ថបទតេស្តសំរាប់រកអាល់លែកហ្ស៊ី

ការដែលមានវៀចក្ដោងច្រមុះហើយឈឺក្បាលអាចព្យាបាលបានដោយការវះកាត់?

សំណួរអាចឆ្លើយថាអាចបាន តែមិនទូទៅទេ។មុននឹង ថាត្រូវតែវះកាត់    គ្រូពេទ្យត្រូវសាកសួរព៌តមានឲ្យបានគ្រាប់គ្រាន់ ត្រឹមត្រូវ មុននឹងវិនិច្ឆ័យថាត្រូវតែវះកាត់។ក្នុងនោះ ត្រូវសួរថា ឈឺពីពេលណា ឈឺកន្លែងណា ពេលណា ឈឹខាងណា ចាក់ចេញពីកន្លែងណាទៅកន្លែងណា បាត់ឈឺឬមិនបាត់ឈឺនៅពេលលេបថ្នាំ មានតឹងច្រមុះ ឆួលក្នុងច្រមុះ ហៀរសំបោរ ​កណ្ដាស់ជាដើម នៅមានសំណួរច្រើនទៀតដែលត្រូវសួរបន្ថែមទៀត ព្រោះពាក្យថាឈឺក្បាលមួយម៉ាត់នេះមិនអាចសម្គាល់ថាឈឺក្បាលដោយសារវៀចក្ដោងច្រមុះនោះទេ។មូលហេតុដែលបណ្ដាលឲ្យឈឺក្បាលមានច្រើន ហើយពេលខ្លះមិនអាចរកឃើញផង។គេអាចប៉ាន់ប្រមាណប្រហែលជា១០%នែជំងឺឈឺក្បាលគេមិនអាចរកឃើញថាមកពីមូលហេតុអ្វីនៅឡើយ។

បន្ទាប់ពីការសាកសួរព៌តមានសព្វគ្រប់ គេត្រូវពិនិត្យឲ្យបានដិតដល់នូវស្ថានភាពពិតនៅក្នុងរន្ធច្រមុះ ថាតើក្ដោងច្រមុះនោះមានស្ថានភាពវៀចតិចឬខ្លាំង ខាងឆ្វេងខាងស្ដាំ នៅមុខ នៅកណ្ដាល ខាងក្រោយ។ ការវៀចនេះសោតទៀតវាមានទម្រង់របស់វា ដូចជារាងប៉ោង រាងអក្សរS ទម្រង់ជាបន្លាក្រូចជាដើម។គេមិនយកការវៀចបន្ដិចបន្ដួចថាជាការតម្រូវក្នុងការវះកាត់ឡើយ ព្រោះថាក្ដោងច្រមុះមិនមែនសុទ្ធតែត្រង់ដូចក្ដារបន្ទះនោះទេ។

មកដល់ត្រឹមនេះ ក៏ត្រូវគេត្រូវតែបញ្ជាក់ឲ្យច្បាស់ថាតើអ្នកជំងឺចាប់ឈឺក្បាលនៅពេលច្រមុះតឹងនៅផ្នែកខាងក្ដោងវៀចដែរឬអត់ ប៉ុណ្ណឹងហើយក៏លក្ខខណ្ឌមិនទាន់គ្រប់គ្រាន់ទៀតព្រោះថាសាច់ច្រមុះដែលមានក្នុងច្រមុះជាធម្មជាតិនោះវាក៏អាចបង្កឲ្យតឹងបានដែរ។

សរុបសេចក្ដីមក មុននឹងសំរេចវះកាត់ត្រូវមានការសួរនាំនិងពិនិត្យឲ្យបានល្អិតល្អន់ ហើយថ្លឹងមើលថាតើព៌តមានទាំងពីរនេះវាស៊ីគ្នាដែរឬអត់។ និយាយយ៉ាងខ្លីថា បើមានវៀចតែមិនតឹងច្រមុះទេ វាមិនមែនជាលក្ខខណ្ឌសំរាប់ការវះកាត់ទេ៕

មូលហេតុចំបងៗដែលបណ្ដាលឲ្យត្រចៀកថ្លង់?

សមត្ថភាពនៃការស្ដាប់របស់ត្រចៀកបើនិយាយឲ្យត្រឹមត្រូវគឺមានចាប់តាំងពីទារកនៅផ្ទៃម្ដាយម៉្លេះ។​នៅប្រទេសជឿនលឿនគេអាចធ្វើតេស្ដឲ្យយើងអាចដឹងថាទារកនោះអាចស្ដាប់បានឬក៏អត់?

វិញ្ញាណណនេះបើក៏កើតមកដោយគ្មានបញ្ហាអ្វី គឺវាអាចមានសម្ថភាពចាប់សម្លេងបានគ្រាប់ពេលទាំងអស់។

អ្នកដែលមានបញ្ហានោលើសិរីរាង្គមិនអាចស្ដាប់ឮបានល្អហើយការទំនាក់ទំនងក្នុងការរស់នៅប្រចាំថ្ងៃមានការលំបាកទៅតាមកំរិតនៃការបាត់បង់។

ការបាត់បង់សម្ថភាពនៃការស្ដាប់គឺការថ្លង់។​គេបែងចែកការថ្លង់ទៅតាមប្រភេទ។

ប្រភេទនៃការថ្លង់មាន៣ប្រភេទ

១-ប្រភេទនេះមានទាក់ទងទៅនឹងប្រដាប់បញ្ជូនសម្លេងរួមមាន រន្ធត្រចៀក ក្រដាសត្រចៀក ត្រចៀកកណ្ដាលក្នុងនោះអ្វីដែលសំខាន់នោះគឺកូនឆ្អឹងតូចៗ៣។

២- ប្រភេទនេះមានទាក់ទងទៅនឹងត្រចៀកក្នុងដែលសិរីរាង្គសំខាន់មានមុខងារបំប្លែងឋាមពលសម្លេងដែលបញ្ជូនពីខាងក្រៅទៅជាឋាមពលេជីវអគ្គិសនីរហូតដល់មណ្ឌលកណ្ដាលនៃការស្ដាប់។

៣-ប្រភេទនេះមានទាក់ទងទៅការខូចខាតនៃប្រភេទ១និង២

សូមអានអត្ថបទត្រចៀកថ្លង់ប្រភេទ១

សូមអានអត្ថបទត្រចៀកថ្លង់ប្រភេទ២​និង៣